ព័ត៌មាន

ការតាំងពិព័រណ៍តាមអ៊ិនធឺរណែត “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន”

ការតាំងពិព័រណ៍នេះបានណែនាំនូវឯកសារនិងរូបភាពចំនួន ២០០ ដោយប្រធានបទចំនួនបីគឺ “ពីប្រជាជនទើបមាន” “បងប្រុសច្បងរបស់កងទ័ពប្រជាជនវៀតណាម” និង“មរតករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap”។

បញ្ជាការយុទ្ធនាការក្រោមការដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap កំពុងពិភាក្សាអំពីផែនការប្រយុទ្ធសម្រាប់សមរភូមិនីមួយៗ (រូបថតឯកសារ៖ TTXVN)

ក្នុងឱកាសខួបកំណើតលើកទី ១១០ ឆ្នាំរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ១៩១១ - ២៥ សីហា ២០២១) ចាប់ពីថ្ងៃទី ២២ ខែសីហាមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌ Thang Long - ហាណូយបានរៀបចំការតាំងពិព័រណ៌តាមអ៊ិនធឺរណែត ស្តីពី “នាយឧត្តមសេនីយ៍ Vo Nguyen Giap - ឧត្តមសេនីយ៍នៃរឿងព្រេងនិទាន” នៅតាមរយៈគេហទំព័រ៖ trungbayonline.hoangthanhthanglong.vn។

ការតាំងពិព័រណ៍នេះបានណែនាំនូវឯកសារនិងរូបភាពចំនួន ២០០ ដោយប្រធានបទចំនួន បីគឺ “ពីប្រជាជនទើបមាន” “រៀមច្បងរបស់កងទ័ពប្រជាជនវៀតណាម” និង“មរតករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap”។ ការតាំងពិព័រណ៍នេះ បង្ហាញយ៉ាងត្រចះត្រចង់នូវរូបភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ទាំងនៅឯផ្ទះ និងនៅរណ្តៅ D67 ជាកេរដំណែលបដិវត្តន៍មួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាព របស់ការិយាល័យនយោ បាយនិងគណៈកម្មការបក្សយោធាមជ្ឈិម ក្នុងកំឡុងពេលសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋ អាមេរិក ពីឆ្នាំ ១៩៦៨ ដល់ ១៩៧៥ នៅឯបរមរាជវាំង Thang Long។

ការតាំងពិព័រណ៍នេះមានគោលបំណងតបស្នងសងគុណចំពោះការរួមចំណែកដ៏ឧត្តុងឧត្តមរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ចំពោះបុព្វហេតុរំដោះជាតិ និងរួមចំណែកក្នុងការរំលឹកឡើងវិញនូវប្រពៃណីបដិវត្តន៍វីរៈភាព របស់កងទ័ពប្រជាជនវៀតណាមដែលផ្សាភ្ជាប់មួយនាយឧត្តមសេនីយ៍នៃរឿងព្រេងនិទានរូបនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top