ការតាំងពិព័រណ៍ "រសជាតិវប្បធម៍នៃតំបន់ខ្ពង់រាប" រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពវៀតណាម ជាប្រទេសសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ស្វាហាប់ និងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ។
កង់ទឹកនៅ Kha Cuu ។ រុបថត៖ VOV
ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា ការតាំងពិព័រណ៍ “រស់ជាតិវប្បធម៌នៃតំបន់ខ្ពង់រាប” នឹងប្រព្រឹត្តទៅជាផ្លូវការនៅខេត្តសឺនឡា ក្នុងទ្រង់ទ្រាយអន្តរខេត្ត ដោយប្រមូលផ្តុំមូលដ្ឋានជាច្រើនមកចូលរួម។ ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងនៅសង្កាត់ម៉ុកសឺន (ខេត្តសឺនឡា) ដោយមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ និងសិល្បៈវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ។
ដោយមានការចូលរួមពីបណ្តាខេត្តដូចជា៖ សឺនឡា ឡៃចូវ និញប៊ិញ និងថាញ់ហ័រ ការតាំងពិព័រណ៍នេះត្រូវបានរចនាឡើងជាបរិយាកាសវប្បធម៌ដ៏ទូលំទូលាយ ដោយបង្ហាញឡើងវិញនូវជីវភាពរស់នៅ វប្បធម៌ និងសង្គមរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប។ ចំណុចលេចធ្លោនៃការតាំងពិព័រណ៍គឺជាកន្លែងប្រធានបទ “ពណ៌នៃវប្បធម៌ជនជាតិនៅតំបន់ខ្ពង់រាប” ដែលឧទ្ទេសនាមអំពីតម្លៃប្រពៃណីដូចជាសំលៀកបំពាក់ ឧបករណ៍ភ្លេង ពិធីសាសនា ជំនឿ និងរបរសិប្បកម្ម។ ការតាំងពិព័រណ៍នេះក៏រួមបញ្ចូលសកម្មភាពឆ្លងបទពិសោធន៍ដូចជាការបង្ហាញឡើងវិញនូវផ្សារណាត់ប្រពៃណី សិប្បកម្មប្រពៃណី និងការសម្តែងសិល្បៈប្រជាប្រិយ។
ការតាំងពិព័រណ៍ "រសជាតិវប្បធម៍នៃតំបន់ខ្ពង់រាប" រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពវៀតណាម ជាប្រទេសសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ស្វាហាប់ និងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ៕