ព័ត៌មាន

ការតាំងពិព័រណ៍ “មនោសញ្ចេតនាវៀតណាម-កម្ពុជា-ឡាវ”

សារមន្ទីប្រវត្តិសាស្ត្រយោ ធាវៀតណាមបានរៀបចំការតាំងពិព័រណ៍ “មនោ សញ្ចេតនាវៀតណាម-កម្ពុជា-ឡាវ” នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ 

ដោយរូបភាព ឯកសារនិង វត្ថុតាងជាង៣០០នោះ ការតាំងពិព័រណ៍នេះបានលើកត្រដែតនូវខ្លឹមសារចំនួន៣។ ឧត្តមសេនីយ៍ត្រី Nguyen Xuan Nang នាយកសារមន្ទីប្រវត្តិសាស្ត្រយោធាវៀត ណាមបានឲ្យដឹងថា៖

“លេចធ្លោបំផុតក្នុងការតាំងពិព័រណ៌នេះគឺយើងខ្ញុំបានឧទ្ទេសនាមអំពីសាមគ្គីភាពនិងការចងសម្ព័ន្ធតស៊ូប្រយុទ្ធរវាងប្រទេសទាំងបី វៀតណាម-កម្ពុជានិងឡាវ ក្នុងការប្រយុទ្ធប្រឆាំងចក្រព័ត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។
ការតាំងពិព័រណ៌ក៏មានអត្ថន័យមួយគឺឃោសនានិងឧទ្ទេសនាមដល់មហាជននូវទំនាក់ទំនងវៀតណាម-កម្ពុជានិង​ឡាវ។ ដូចជាថ្នាក់ដឹកនាំប្រទេសនានានិយាយ នេះជាទំនាក់ទំនង ពិសេសជាគំរូអំពីចំណងសាមគ្គីអន្តរជាតិ​”​។

ការតាំងពិព័រណ៍នេះជាសកម្មភាពជាក់ស្តែងសំដៅរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម ​- កម្ពុជា (ថ្ងៃទី២៦មិថុនា) រំលឹកខួបលើកទី ៤០ នៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិង​សហប្រតិបត្តិការ​វៀតណាម - ឡាវ ថ្ងៃទី១៨ ខែកក្កដានិងរយៈពេល ៥៥ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ​ ថ្ងៃទី៥កញ្ញាផងដែរ៕

តាម VOV5 -  វិទ្យុសម្លេងវៀតណាម


top