នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះក្នុងការឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Fairfax Media ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីចាប់ពីថ្ងៃទី ១៤ ដល់ទី ១៨ ខែមីនា ឆ្នាំ២០១៨។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VGP)
ការតម្លើងទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលីទៅជាកម្រិតដៃគូយុទ្ធសាស្ត្រ បើកចេញជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងដូច្នេះក្នុងការឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Fairfax Media ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលីនិងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីចាប់ពីថ្ងៃទី១៤ដល់ ទី១៨ ខែមីនា ឆ្នាំ២០១៨។
លោក Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ការតម្លើងទំនាក់ទំនងនេះ នាំមកនូវឱកាសថ្មីសំរាប់សហគ្រាសនៃប្រទេសទាំងពីរ ដោយសារសក្ដានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងឱកាសសំរាប់សហគ្រាសអូស្ត្រាលីដើម្បីធ្វើអាជីវកម្មនិងវិនិយោគចូលមកវៀតណាម គឺធំធេង ណាស់។
វាយតំលៃចំពោះទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលីនាពេលខាងមុខ លោក Nguyen Xuan Phuc អះអាងថា ក្នុងសម័យកាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ភាគីទាំងពីរគួរតែជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន ហើយតភ្ជាប់សហគ្រាសខ្នាតតូច មធ្យមនិងមីក្រូ។ រួមជាមួយគ្នានោះ គួរតែកសាងទំនុកទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទប់ទល់នឹងការសាកល្បងក្រៅប្រពៃណីដូចជាជាភេរវកម្ម លទ្ធិជ្រុលនិយម គ្រោះធម្មជាតិ អាសន្នរោគនិងបម្រែបម្រួលអាកាសធាតុជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម