ព័ត៌មាន

ការតភ្ជាប់ទីក្រុងឆ្លាត - ដំណោះស្រាយសំរាប់នគរូបនីយកម្មនៅតំបន់វាលសណ្ត ទន្លេ Cuu Long

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Can Tho មហាវិទ្យាល័យ Salford នៃប្រទេសអង់គ្លេសសហការជាមួយវិទ្យាស្ថាន​ស្រាវជ្រាវផ្នែកបំរែបំរួលអាកាសធាតុ (វិទ្យាស្ថាន Dragon - Mekong) មហាវិទ្យល័យ Can Tho បានរៀបចំសិក្ខាសាលា​មួយក្រោមប្រធានបទថា «តភ្ជាប់ជាមួយទីក្រុងឆ្លាតនានា - ដំណោះស្រាយលើបញ្ហាប្រឈមនាបច្ចុប្បន្ននៅតំបន់វាលសណ្តទន្លេ Cuu Long» តាមកម្មវិធីតភ្ជាប់ អ្នកវិទ្យាសាស្ត្រ (Reseacher Links) ក្នុងក្របខ័ណ្ឌមូលនិធី NewTon (Newton Fund)។

ទិដ្ឋភាពនៃសិក្ខាសាលាមួយក្រោមប្រធានបទថា «តភ្ជាប់ជាមួយទីក្រុងឆ្លាតនានា - ដំណោះស្រាយលើ
បញ្ហាប្រឈមនាបច្ចុប្បន្ននៅតំបន់វាលសណ្តទន្លេ Cuu Long»

សិក្ខាសាលាបានផ្តោតទៅលើគំនិតផ្តួចផ្តើមនៃទីក្រុងឆ្លាត រួមមាន កម្មវិធីអ៊ីនធឺណិតតភ្ចាប់ឧបករណ៍ទាំងអស់​ ( Internet of things និងប្រព័ន្ធលំហរអ៊ីន ធឺណិតមិនពិត (Cyber – Physical Systems) និងបញ្ញាឆ្លាតទទួលស្គាល់បរិស្ថាន នៅជុំវិញខ្លួន (Ambient Intelligence) ដើម្បីផ្គត់ផ្គង់ដំណោះស្រាយមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម​ដូចពោលខាងលើ។ តាមរយៈនោះកសាងទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវនិងសហគ្រាស​វៀតណាម និងប្រទេ អង់គ្លេសក្នុងការផ្តោតទៅលើការកែលំសង្គម បរិស្ថាន និង សេដ្ឋកិច្ច នៅតំប់នគរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top