ព័ត៌មាន

ការតភ្ជាប់តំបន់៖ ជំរុញទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់និងចីរភាព

នារសៀលថ្ងៃទី ១៧ តុលា ក្រសួងការបរទេស វៀតណាម សហការជាមួយអង្គ ការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្រសួងការបរទេស និងពាណិជ្ជ កម្មអូស្ត្រាលី រៀបចំវេទិការដ្ឋមន្ត្រី OECD - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២២ ដោយផ្ទាល់ នៅទីក្រុងហាណូយ និងតាមប្រព័ន្ធវីដេអូនៅទីក្រុង ប៉ារីស (ប្រទេសបារាំង) និងទីកន្លែងផ្សេងៗទៀត។
  ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh ថ្លែងនៅវេទិការដ្ឋមន្ត្រី OECD - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២២។ (រូបថត៖ VNA)  
ដោយប្រធានបទ "ការតភ្ជាប់ តំបន់៖ ជំរុញទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាព ធន់និងចីរភាព" វេទិកានេះបានពិភាក្សាអំពីដំណោះស្រាយដើម្បីជួយប្រទេស OECD និងអាស៊ីអាគ្នេយ៍ ពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់នៅចំពោះមុខបញ្ហាប្រឈម ក៏ ដូចជាកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតកាន់តែបៃតងនិងការអនុវត្តឌីជីថលកាន់តែប្រសើរ។
ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh បានបញ្ជាក់ថា៖ ក្នុងនាមជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍ដំណាក់កាល ២០២២ - ២០២៥ ជាមួយអូស្ត្រាលី វៀតណាមត្រៀមខ្លួនជាស្រេច រួមចំណែកក្នុងការ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង OECD និងតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែទូលំ ទូលាយ មានប្រសិទ្ធភាព ជាក់ស្ដែង និងប្រកបដោយចីរភាព។ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh មានប្រសាសន៍ថា៖
“អាស៊ានកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ រួមជាមួយនឹងការជំរុញកិច្ចសហប្រតិ បត្តិការក្នុងប្លុក ការពង្រឹងទំនាក់ទំនង OECD-អាស៊ីអាគ្នេយ៍ឲ្យសក្តិសមនឹងសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដើរតួនាទីយ៉ាងសំខាន់។ ខ្ញុំជឿជាក់ថា វេទិកានេះនឹង ផ្ដល់នូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈអាចធ្វើទៅបានខ្ពស់ ដើម្បី លើកកំពស់និងធ្វើឲ្យទំនាក់ទំនង OECD-អាស៊ីអាគ្នេយ៍កាន់តែស៊ីជម្រៅ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៃតំបន់ទាំងពីរ និងពិភពលោក”។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានស្នើឲ្យពង្រឹងថែមទៀតនូវកិច្ច សហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់រវាង OECD និងអាស៊ីអាគ្នេយ៍; កសាង ពង្រឹង និង តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាង OECD និងអាស៊ីអាគ្នេយ៍ ដោយឈរលើមូលដ្ឋាននៃការ ទាញយកប្រយោជន៍ពីបណ្តាញទំនាក់ទំនងសេដ្ឋកិច្ចដែលមានស្រាប់; OECD បន្តជួយ ឧបត្ថម្ភអាស៊ីអាគ្នេយ៍ក្នុងការលើកកម្រិត តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ; កសាងអាស៊ានទៅ ជាមជ្ឈមណ្ឌលភស្តុភារកម្ម; លើកកំពស់សមត្ថភាពរបស់សហគ្រាសខ្នាតតូច និង មធ្យមក្នុងតំបន់; ជួយឧបត្ថម្ភអាស៊ីអាគ្នេយ៍ក្នុងការកសាងរបៀបរបបគោលនយោបាយ លើកកម្ពស់សមត្ថភាពអភិបាលកិច្ចជាតិ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការរក្សាបរិយាកាសស្ថិរភាព ការធានាពាណិជ្ជកម្មនិងចរាចរណ៍ទំនិញឆ្លងកាត់តំបន់ សមុទ្រអន្តរជាតិ រួមទាំងសមុទ្រខាងកើត គឺជាសិទ្ធិផងនិងជាភារកិច្ចរួមរបស់ប្រទេស ទាំងអស់ផងដែរ៕

top