ព័ត៌មាន

ការតភ្ជាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅទីក្រុងហូជីមិញនិងខេត្ត-ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long

កម្មវិធីតភ្ជាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងហូជីមិញ ជាមួយខេត្ត-ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long និងកម្មវិធី “បើកទ្វារទេសចរណ៍ឡើងវិញក្រោមលក្ខខ័ណ្ឌធម្មតាថ្មី” បានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិនា នៅទីក្រុង Bac Lieu ខេត្ត Bac Lieu ។
  ឧទ្យានជាតិ Tram Chim (រូបថត៖ An Hieu/TTXVN)  

ថ្លែងមតិក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Doan Van Viet បានឲ្យដឹងថា ទីក្រុងហូជីមិញនិងខេត្ត-ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long បានកំណត់ចំណុចស្នូលនៃវិស័យតភ្ជាប់កិច្ចសហប្រតិបត្តិការដោយបានចុះហត្ថលេខាលើបទប្បញ្ញត្តិ កិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរតំបន់។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់ខេត្ត-ក្រុងនានាលើកកម្ពស់សកម្មភាពបើកដំណើរការទេសចរណ៍ឡើងវិញប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង នាពេលខាងមុខ។ ទន្ទឹមនឹងនោះ ស្នើឱ្យបណ្តាខេត្ត-ក្រុងធានាថា គោលដៅទេសចរណ៍ត្រូវបានគ្រប់គ្រងប្រកបដោយសុវត្ថិភាព សកម្មភាពទេសចរណ៍ត្រូវបានរៀបចំយ៉ាងម៉ឺងម៉ាត់ មានការវិភាគធ្វើដំណើរមានលក្ខណៈវិទ្យាសាស្ត្រនិងមានប្រសិទ្ធភាព; ម្ចាស់ការ រៀបចំផែនការដើម្បីដោះស្រាយហានិភ័យ ក្នុងដំណើរការបើកសកម្មភាពទេសចរណ៍ឡើងវិញ។ ក្នុងឱកាសនេះដែរ ទីក្រុងហូជីមិញនិងខេត្ត-ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ និង “បើកទ្វារទេសចរណ៍ឡើងវិញក្រោមលក្ខខ័ណ្ឌធម្មតាថ្មី”៕


top