ព័ត៌មាន

ការជំរុញសមភាពយេនឌ័រនិងសិទ្ធិរបស់ស្ត្រីគឺជាគោលជំហរដ៏ឥតងាករេ របស់វៀតណាម


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើរសារទៅកាន់កិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាន់ខ្ពស់មហាសន្និបាតអង្គ ការសហប្រជាជាតិ (អ.ស.ប) អាណត្តិទី៧៥ បានប្រព្រឹត្តិទៅនូវកិច្ចប្រជុំ ជាន់ខ្ពស់ខួបគម្រប់លើកទី២៥នៃសន្និសីទពិភពលោកលើកទី៤ស្ដីពីស្ត្រី ក្រោមមូលបទ “ជំរុញការអនុវត្តសមភាពយេនឌ័រហើយប្រគល់សិទ្ធិជូន ចំពោះស្ត្រីនិងកុមារីទាំងអស់”។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើរសារដ៏សំខាន់ទៅកាន់កិច្ចប្រជុំនេះ។

ក្នុងសារ លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា នៅ សន្និសីទពិភពលោកលើកទី៤ស្ដីពីស្ត្រីឆ្នាំ១៩៩៥ ឧត្តមគតិស្ដីពីសមភាព និងការគោរពលក្ខណៈសម្បត្តិរបស់មនុស្សត្រូវបានបង្ហាញយ៉ាងខ្លាំងក្លាសារជាថ្មីម្ដងទៀតក្នុងសេចក្ដីថ្លែងការណ៍និងកម្មវិធីធ្វើសកម្មភាពទីក្រុងប៉េកាំង ដែលជាឯកសារមួយក្នុងចំណោមឯកសារគ្រប់ជ្រុងជ្រោយបំផុតរបស់ពិភពលោកស្ដីពីសមភាពយេនឌ័រនិងការប្រគល់សិទ្ធិចំពោះស្ត្រី។ លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា៖

“នាសព្វថ្ងៃ ការធានាសមភាពយេនឌ័រនិងការប្រគល់សិទ្ធិចំជូនស្ត្រីក៏ ជាការយកចិត្តទុកដាក់ចម្បងនៅវេទិកាសភាអន្តរជាតិនិងតំបន់នានាផងដែរ ។ ជាពិសេស កិច្ចប្រជុំកំពូលបណ្ដាប្រធានរដ្ឋសភាជាស្ត្រីលើកទី១៣ ដែល បានរៀបចំឡើងដោយសហភាពអន្តរសភាពិភពលោក (IPU) នាថ្ងៃទី១៧ សីហា ឆ្នាំ២០២០ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ បានអះអាងនូវតួនាទីនិងការ ចូលរួមចំណែករបស់ស្ត្រីក្នុងគ្រប់វិស័យនៃជីវភាពសង្គម ក៏ដូចជាក្នុងការ ឆ្លើយតបនឹងករណីជាបន្ទាន់នានា រួមទាំងជម្ងឺរាតត្បាតសកល Covid-19 ផងដែរ។ ការជំរុញសមភាពយេនឌ័រនិងប្រគល់សិទ្ធិជូនស្ត្រីជាគោល ជំហរដ៏ឥតងាករេរបស់រដ្ឋវៀតណាម ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយត្រូវបានធានាក្នុងការពិត។ ស្ត្រីវៀតណាមតែងតែដើរតួនាទីដ៏សំខាន់ ហើយមានការរួមចំណែកដ៏ធំធេងក្នុងអំឡុងពេលប្រវត្តិសាស្ត្រជាតិ ដោយ បានចូលរួមស្ថាបនាអត្តសញ្ញាណវប្បធម៌ប្រពៃណីនិងកសាង អភិវឌ្ឍសង្គម វៀតណាមផងដែរ”។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា ក្នុង នាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ប្រធានអាស៊ានឆ្នាំ២០២០ និងប្រធាន AIPA លើកទី៤១ វៀត ណាមប្ដេជ្ញាចិត្តជំរុញ គំនិតផ្ដួចផ្ដើមនានាដែលពាក់ព័ន្ធដល់ស្ត្រីនិងកុមារី នៅតាមយន្តការដ៏សំខាន់ទាំងនេះ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិ ការជាមួយប្រទេសដទៃទៀត ឆ្ពោះទៅរកសង្គមមួយប្រកបដោយសមភាព យ៉ាងពិតប្រាកដនិងពិភពលោកមួយប្រកបដោយសន្តិភាពជានិរន្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top