ព័ត៌មាន

ការជួបប្រាស្រ័យរវាងអតីតយុទ្ធជនទីក្រុងហូជីមិញជាមួយនិស្សិតឡាវនិងកម្ពុជា

កម្មវិធីនេះមានការចូលរួមពីនិស្សិតឡាវនិងកម្ពុជាចំនួន ៤៧ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ រួមជាមួយគ្រួសារវៀតណាមចំនួន ៣៥ ដែលបានទទួលឧបត្ថម្ភនិស្សិត។
  ក្រុមអតីតយុទ្ធជននិងនិស្សិតឡាវ កម្ពុជា ទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi។ (រូបថត៖ VNA)  

នាថ្ងៃទី ២៩ ខែតុលា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi (ស្រុក Cu Chi ទីក្រុងហូជីមិញ) បញ្ជាការដ្ឋាននិងសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាព “អតីតយុទ្ធជនទីក្រុងហូជីមិញនិងយុទ្ធជននៃកងវរសេនាធំ Gia Dinh ជាមួយនិស្សិតឡាវនិងកម្ពុជា” ឆ្នាំ ២០២២។ កម្មវិធីនេះមានការចូលរួមពីនិស្សិតឡាវនិងកម្ពុជាចំនួន ៤៧ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ រួមជាមួយគ្រួសារវៀតណាមចំនួន ៣៥ ដែលបានទទួលឧបត្ថម្ភនិស្សិត។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី និស្សិតឡាវ កម្ពុជា និងក្រុមគ្រួសារឧបត្ថម្ភបានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅវិហារ Ben Duoc (ស្រុក Cu Chi) ទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Cu Chi ស្វែងយល់អំពីសម័យកាលនៃការស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម... ក្រៅពីនោះ និស្សិតក៏បានជួបប្រាស្រ័យទាក់ទងជាមួយអតីតយុទ្ធជនផងដែរ។ តាមនោះ និស្សិតឡាវនិងកម្ពុជាមានការយល់ដឹងកាន់តែច្បាស់អំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់វៀតណាមនិងទីក្រុងហូជីមិញ៕


top