ព័ត៌មាន

ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជាវិស័យសហប្រតិបត្តិការ យុទ្ធសាស្ត្ររវាងវៀតណាមនិងសហរដ្ឋអាមេរិក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម នារសៀលថ្ងៃទី២៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតី អាមេរិកលោក John Kerry។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានស្នើ ឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនង វៀតណាម-អាមេរិកប្រកប ដោយស្ថិរភាព ប្រសិទ្ធភាពយូរអង្វែងនិងជាក់ស្ដែង។ ឆ្លៀតឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាមេរិកដែលបានជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ-១៩សរុប ជាង២៩លានដូស ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់អាមេរិកក្នុងការ បន្តបង្កើនថវិកាសម្រាប់ការជំនះពុះពារលើផលវិបាកនៃសង្គ្រាម; មានបំណងថា អាមេរិកនឹងបន្តផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភវៀតណាមលើវិស័យនានាដូចជា អប់រំ - បណ្តុះបណ្តាល សុខាភិបាល មនុស្សធម៌ សេដ្ឋកិច្ចឌីជីថល ជាដើម។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុគឺជាវិស័យ សហប្រតិបត្តិការកម្រិតយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ ព្រមទាំងជាភារកិច្ចសំខាន់ និងបន្ទាន់របស់រដ្ឋាភិបាលវៀតណាមក្នុង ការផ្លាស់ប្ដូរគំរូអភិវឌ្ឍតាមទិសដៅបៃតង វិលជុំ និងកាបូនទាប។

លោកឧបនាយក រដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យលោក John Kerry បន្តគាំទ្រសហរដ្ឋ អាមេរិក ដើម្បីបង្កើនការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់វៀតណាមដើម្បី នាំយកការបំភាយឧស្ម័នសុទ្ធមក "សូន្យ" នៅត្រឹមឆ្នាំ២០៥០ដូចការសន្យានៅកិច្ចប្រជុំ COP២៦។

  ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) ទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតី អាមេរិកលោក John Kerry។ (រូបថត៖ VOV)  

 

ជាការឆ្លើយតបបានបញ្ជាក់ជាថ្មីម្ដង ទៀតនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការគោរពរបបនយោបាយ ឯករាជ្យ អធិប តេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម ហើយ សង្កត់ធ្ងន់ថា អាមេរិកបន្តយក ចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក៏ដូច ជាមានបំណងចង់លើកកំពស់ទំនាក់ទំនងនាពេលខាងមុខផងដែរ។

ស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិ ក៏ដូចជាវេទិកាពហុភាគីផ្សេងទៀត រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕


top