ព័ត៌មាន

ការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ ជាការសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្ត្ររបស់វៀតណាម

ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២២) និងខួបលើកទី ២៧ នៃការចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥ - ២៨ កុម្ភៈ ២០២២) រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “អាស៊ានរយៈពេល ៥៥ - ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍មួយ”។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son   

ក្នុងអត្ថបទនោះ រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា អាស៊ានដើរតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេស និងសមាហ រណកម្មអន្តរជាតិរបស់វៀតណាម។ ការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋវៀតណាម រួមចំណែកបង្កើតស្ថានភាពថ្មីនៃសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍរបស់ប្រទេសជាតិ ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព ដោយឆ្លៀតយករាល់ប្រភពធនធានខាងក្រៅសម្រាប់ការកសាងនិងការពារមាតុភូមិ ក៏ដូចជាលើកកំពស់កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិ។

យោងតាមរដ្ឋមន្ត្រីការបរទេស Bui Thanh Son អនុវត្តន៍គោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ វៀតណាមនឹងបន្តរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីលើកកំពស់អត្តសញ្ញាណនិងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ព្រមទាំងកសាងសហគមន៍អាស៊ានសាមគ្គីភាព  រឹងមាំ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សមាជិកអាស៊ានទាំងអស់គ្នា ក៏ដូចជាដៃគូក្នុង និងក្រៅតំបន់។ ដោយមានបាវចនាម្ចាស់ការ វិជ្ជមាន ស្មោះត្រង់ ជឿជាក់ និងទទួលខុសត្រូវ វៀតណាមបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយអាស៊ាន ដើម្បីបន្តសរសេរជំពូកជោគជ័យលើការកសាងសហគមន៍អាស៊ាន រួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់និងនៅក្នុងពិភពលោក៕


top