ព័ត៌មាន

ការងារលើកលែងទោសធានាការអនុវត្តបានល្អនូវគោលនយោបាយមនុស្សធម៌ និង​សណ្ដោស​ប្រណី​របស់បក្ស និងរដ្ឋ

នាព្រឹកថ្ងៃទី ១ តុលា នៅពន្ធនាគារ Ninh Khanh ខេត្ត Ninh Binh នាយកដ្ឋានគ្រប់គ្រងពន្ធនាគារ ទីតាំងអប់រំកំហិត និងកំណែទម្រង់ (ក្រសួងនគរបាល) បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការលើកលែងទោសពិសេសនិងផ្តល់វិញ្ញាបនបត្រលើកលែងទោស ដល់អ្នកត្រូវបានលើកលែងទោស។ នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ប្រធានក្រុមប្រឹក្សាពិគ្រោះលើកលែងទោសឆ្នាំ ២០២៤ បានប្រគល់ “វិញ្ញាបនបត្រលើកលែងទោស” ដល់តំណាងអ្នកទោសនៅពន្ធនាគារ Ninh Khanh ដែលត្រូវបានលើកលែងទោស។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអះអាងថា ការងារលើកលែងទោសត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ធានាការអនុវត្តបានល្អនូវគោលនយោបាយមនុស្សធម៌ និងសណ្ដោសប្រណីរបស់បក្ស និងរដ្ឋ។ យោងតាមការស្ថិតិ អត្រាអ្នកទទួលការលើកលែងទោសដែលប្រព្រឹត្តិទោសឡើងវិញនៅវៀតណាមមានកម្រិតទាបណាស់ បើធៀបនឹងប្រទេសជាច្រើនក្នុងពិភពលោក។ ប្រការនេះបានបញ្ជាក់ពីគោលនយោបាយសណ្ដោសប្រណីរបស់បក្សនិងរដ្ឋ និងទំនៀមទំលាប់មនុស្សធម៌របស់ប្រជាជនវៀតណាមចំពោះអ្នកទោស លើកទឹកចិត្តឱ្យពួកគេកែប្រែខ្លួន និងហាត់ពត់លត់ដំខ្លួនឯង ដើម្បីក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គម។ “ដំណើរការជ្រើសរើសសម្រាប់ការលើកលែងទោសត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ បង្កើតលក្ខខណ្ឌសម្រាប់អ្នកទោស អាចវិលត្រឡប់ទៅស្រុកកំណើត ជួបជុំជាមួយក្រុមគ្រួសារ និងមានឱកាសកសាងជីវភាពឡើងវិញ។ អ្នកដែលទទួលបានការលើកលែងទោសក៏បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីក្លាយជាមនុស្សស្មោះត្រង់ ដោយប្តេជ្ញាចិត្តមិនត្រឡប់ទៅ ប្រព្រឹត្តិបទល្មើសរកឧក្រិដ្ឋកម្មឡើងវិញទេ”។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh ចូលរួមពិធីប្រកាសសេចក្តីសម្រេចលើកលែងទោសពិសេសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋ នៅពន្ធនាគារ Ninh Khanh ក្នុងខេត្ត Ninh Binh។ រូបថត៖ Minh Huong/VOV

យោងតាមសេចក្តីសម្រេចលើកលែងទោសពិសេសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋ ទណ្ឌិតចំនួន ៣,៧៦៣ នាក់ដែលកំពុងជាប់ពន្ធនាគារ និងមនុស្ស ២ នាក់ដែលកំពុងត្រូវបានព្យួរទោសជាប់ពន្ធនាគារ មានសិទ្ធិទទួលបានការលើកលែងទោសពិសេសនៅឆ្នាំ ២០២៤។ ពន្ធនាគារ Ninh Khanh មានអ្នកទោសចំនួន ៩៦ នាក់ ដែលត្រូវបានលើកលែងទោស និងត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងការលើកលែងទោសលើកនេះ។

ចាប់ពីឆ្នាំ ២០០៩ មក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្រេចលើកលែងទោសនិងដោះលែងមនុស្សជាង ៩០.០០០នាក់ មុនកាលកំណត់៕


top