ព័ត៌មាន

ការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ត្រូវធានាថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ


លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីធានាឱ្យបាននូវជោគជ័យនៃព្រឹត្តិការណ៍នេះ  (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ លេខ ១១ Le Hong Phong នៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅពី ថ្ងៃទី ១២-១៥ ខែវិច្ឆិកា។

នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ កិច្ចប្រជុំកំពូលលើកនេះក៏នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺរណែតផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូសំខាន់ៗ ដូចជា ជប៉ុននិងកូរ៉េខាងត្បូង ដែលបានចេញផ្សាយតាមប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីធានាឱ្យបាននូវជោគជ័យនៃព្រឹត្តិការណ៍នេះ តាមនោះ អះអាងតួនាទីជាឆ្នាំប្រធានអាស៊ានរបស់វៀតណាម និងបន្សល់ទុកនូវស្លាកសញ្ញាសម្រាប់តំបន់និងដៃគូនានា។

ទន្ទឹមជាមួយគ្នានោះ ការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវត្រូវតែធានាឱ្យបាននូវការគោរព ការយកចិត្តទុកដាក់ សុវត្ថិភាព ក៏ដូចជាស្តែងចេញភាពរាក់ទាក់របស់ប្រទេសម្ចាស់ផ្ទះ។ ក្រ សួងការបរទេសនិងទីភ្នាក់ងារពាក់ព័ន្ធ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកកាសែតទាំងក្នុងនិងក្រៅបរទេស ដើម្បីធ្វើការរាយការណ៍អំពីសម័យប្រជុំនីមួយៗ រួមទាំងផ្សព្វផ្សាយអំពីរូបភាពនិងមនុស្សវៀតណាមទៀតផង៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម


top