ព័ត៌មាន

ការកសាងនីតិរដ្ឋសង្គមនិយមត្រូវការការលើកកម្ពស់បញ្ញារបស់សមូហភាព

ប្រធានរដ្ឋសភាអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានដឹកនាំកិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មការតាក់តែងប្រធានបទស្តីពី “យុទ្ធសាស្ត្រកសាងនិងធ្វើឱ្យប្រព័ន្ធច្បាប់ល្អឥតខ្ចោះនិងរៀបចំការប្រតិបត្តិច្បាប់ដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥ ដើម្បីឆ្លើយតបតាមតម្រូវការនៃការកសាងនិងការពង្រឹងនីតិរដ្ឋសង្គមនិយមនៅវៀតណាម” (អនុគណៈកម្មការទី១)។ ថ្លែងនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា អនុគណៈកម្មការទី ១ ទទួលខុសត្រូវក្នុងការបង្កើតប្រធានបទលេខ ៩ ស្តីពីយុទ្ធសាស្ត្រនៃការកសាងនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ និងការរៀបចំការអនុវត្តច្បាប់ដល់ឆ្នាំ ២០៣០ ទិសដៅឆ្ពោះទៅចុងឆ្នាំ ២០៤៥ ដើម្បីសម្រេចបានតម្រូវការនៃការកសាងនិងការពង្រឹងនីតិរដ្ឋសង្គមនិយម។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកអនុគណៈកម្មការទី ១ បានផ្តល់មតិយោបល់លើខ្លឹមសារដែលលោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញលើកឡើង ដែលជាវិសាលភាពនៃការស្រាវជ្រាវ វិធីសាស្ត្រអនុវត្ត ដោយចាំបាច់ត្រូវរៀបចំសិក្ខាសាលាប្រមូលផ្តុំ លើកទឹកចិត្តឱ្យមានការចូលរួមផ្នែកបញ្ញាច្រើនសមាសភាពនិងអ្នកជំនាញហើយចាំបាច់ក្នុងការអនុវត្តបទពិសោធន៍ របស់ប្រទេសផ្សេងៗដោយសុខដុមរមនាពីការទាញយកផលប្រយោជន៍​ពីសមិទ្ធិផលឧស្សាហកម្ម ៤.០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top