ព័ត៌មាន

ការកសាងនីតិរដ្ឋគឺជាតម្លៃសកលដែលជាចំណុចផូរផង់នៃមនុស្សជាតិ

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Thong Nhat/TTXVN)


នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតលក្ខណៈនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ៖ បញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែង អំពីនីតិរដ្ឋសង្គមនិយមនៅវៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំ បានអញ្ជើញជាអធិបតីនៅក្នុងសិក្ខាសាលា។ អញ្ជើញចូលរួមមានវត្តមាននាយករដ្ឋមន្រ្តីលោក Pham Minh Chinh អនុប្រធានគណៈកម្មាធិការដឹកនាំគម្រោង។

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា នេះជាសិក្ខាសាលាដំបូងក្នុងចំណោមសិក្ខាសាលាចំនួនបី ដែលគណៈកម្មាធិការដឹកនាំ ការអភិវឌ្ឍន៍គម្រោងនឹងរៀបចំឡើង។ តាមលោកនាយករដ្ឋមន្ត្រី ប្រធានបទបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងអំពីនីតិរដ្ឋសង្គមនិយមនៅវៀតណាម គឺជាខ្លឹមសារ “ស្នូល” ដែលត្រូវសិក្សានិងពិភាក្សាភាគច្រើនបំផុតក្នុងចំណោមគម្រោងទាំងមូល។

អញ្ជើញវាយតម្លៃលើមតិរបស់អ្នកជំនាញការ ប្រធានរដ្ឋ លោកNguyen Xuan Phuc បានចាត់ទុកថា ទាំងនេះគឺជាការរួមចំណែកយ៉ាងយកចិត្តទុកដាក់ មានសារៈសំខាន់ និងឯកភាពខ្ពស់ចំពោះបញ្ហាស្នូលក្នុងការកសាងរដ្ឋនីតិរដ្ឋនៅវៀតណាម។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការកសាងនីតិរដ្ឋគឺជាតម្លៃសកល ទាំងបញ្ញា ទាំងការស្រាវជ្រាវទ្រឹស្តីដែលជាចំណុចផូរផង់នៃមនុស្សជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top