ព័ត៌មាន

ការកសាងនិងលើកកំពស់ពាណិជ្ជសញ្ញាជាតិមានសារៈសំខាន់ជាយុទ្ធសាស្ត្រ

នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinhបានចូលរួមពិធីប្រកាសផលិតផលជាប់ពាណិជ្ជសញ្ញាជាតិ វៀតណាមលើកទី ៨ ឆ្នាំ ២០២២។
  លោកនាយករដ្ឋមន្ត្រីអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលជាប់ពាណិជ្ជសញ្ញាជាតិវៀតណាម។ (រូបថត៖ VGP/Nhat Bac)  

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចកសាង និងលើកកំពស់ពាណិជ្ជសញ្ញាជាតិគឺមាន អត្ថន័យជាយុទ្ធសាស្ត្រ; ស្នើឱ្យផ្តោតលើការទាញយកសក្តានុពល ប្រៀបខ្លាំងឱ្យ កាន់តែល្អដើម្បីអភិវឌ្ឍន៍ទីផ្សារក្នុងស្រុកយ៉ាងខ្លាំងក្លា និងជំរុញការនាំចេញតាមរយៈ វិធានការលើកកំពស់តម្លៃពាណិជ្ជសញ្ញា គួបផ្សំនឹងការកសាង អភិវឌ្ឍពាណិជ្ជសញ្ញា ផលិតផល ពាណិជ្ជសញ្ញាអាជីវកម្មជាមួយពាណិជ្ជសញ្ញាជាតិវៀតណាម បង្កើតតម្លៃ សម្រាប់សង្គម។ ទន្ទឹមនឹងនេះ ស្វែងរក និងពង្រីកទីផ្សារអន្តរជាតិយ៉ាងសកម្ម ហើយ ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ កម្លាំងជំរុញនិងការជឿទុកចិត្តរបស់ ប្រទេសទាំងមូល និងក្រុមសហគ្រិនវៀតណាម យើងជឿជាក់ថា នាពេលខាងមុខ នឹង មានសហគ្រាសជាច្រើនដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃកម្មវិធី ខិតខំរហូតដល់ឆ្នាំ ២០៣០ វៀតណាម នឹងមានផលិតផលជាង ១០០០ ដែលជាប់ពាណិជ្ជសញ្ញាជាតិ វៀតណាម រួមចំណែកបញ្ជាក់ថា វៀតណាមជាប្រទេសដែលមានទំនិញ និងសេវាកម្ម ប្រកបដោយគុណភាព មានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ការខិតខំប្រឹងប្រែងរបស់សហគ្រាសជាប់ពាណិជ្ជសញ្ញាជាតិនីមួយៗ នឹងជាកត្តាស្នូល ដែលរួមចំណែកក្នុងការកសាងប្រទេសវៀតណាមដ៏រឹងមាំ និងប្រកបដោយវិបុលភាព

សូមគូសបញ្ជាក់ថា វៀតណាមកំពុងស្ថិតនៅក្នុងក្រុមប្រទេសដែលមានពាណិជ្ជ សញ្ញាខ្លាំងដោយ តម្លៃពាណិជ្ជសញ្ញាបានកើនឡើងពី ៣៨៨ ពាន់លានដុល្លារអាមេរិក ដល់ ៤៣១ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំកន្លងមក៕


top