ព័ត៌មាន

កាន់តែប្ដូរផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាព អវិជ្ជមាន ទើបតែបានបិទបញ្ចប់កាលពីសប្តាហ៍មុននៅទីក្រុងហាណូយ។ ដោយមាន ស្មារតី “ប្ដូរផ្ដាច់ ខ្ជាប់ខ្ជួន ឥតសម្រាក ឥតឈប់ឈរ គ្មានតំបន់ហាមឃាត់ គ្មានករណី លើកលែង មិនថាជានរណា” កិច្ចប្រជុំក្រោមការដឹកនាំរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បន្ដដាក់ពង្រាយភារកិច្ចបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានកាន់តែប្ដូរផ្ដាច់ថែមទៀតនាពេលខាងមុខ ដោយចាត់ទុកថានេះជា គោលដៅស្លាប់រស់ក្នុងដំណើរការកសាងប្រទេសជាតិប្រកបដោយភាពរីកចម្រើននិង វិបុលភាព។
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន នាព្រឹកថ្ងៃទី ១០ ឧសភា។ (រូបថត៖ VOV)

ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ គណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន ទទួលខុសត្រូវក្នុងការដឹកនាំ សម្រប សម្រួល ត្រួតពិនិត្យ និងជំរុញការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជ មានលើទូទាំងប្រទេស។ ចាប់តាំងពីបង្កើតឡើងមក ការងារបង្ការប្រយុទ្ធប្រឆាំងអំពើ ពុករលួយ និងភាពអវិជ្ជមានត្រូវបានជ្រួតជ្រាបកាន់តែជ្រាលជ្រៅ និងកាន់តែមានការ ប្ដេជ្ញាចិត្តខ្ពស់និងមានប្រសិទ្ធភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជន ការកត់សម្គាល់និងវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ។

ពង្រីកឲ្យបានល្អនូវលទ្ធផលដែលសម្រេចបាន ស្ទះនៅឯណាផ្តោតសំខាន់ការដោះ ស្រាយនៅឯនោះ

ចាប់តាំងពីកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន (ខែមករា ឆ្នាំ២០២៣) ការងារ បង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានកាន់តែមានសភាពប្ដូរផ្ដាច់ និងត្រូវបានជំរុញឡើងកម្រិតថ្មី ដោយមានការផ្លាស់ប្តូរថ្មីៗជាវិជ្ជមាន ព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពជាងមុន ទាំងនៅកម្រិតមជ្ឈិមនិងមូលដ្ឋាន។

គណៈកម្មាធិការបក្ស អង្គការបក្ស និងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាន បង្កើនការសម្របសម្រួលក្នុងការស្វែងរក ចាត់ការអំពើពុករលួយ និងភាពអវិជ្ជមាន តាមរយៈការត្រួតពិនិត្យ ការឃ្លាំមើល អធិការកម្ម សវនកម្ម ការស៊ើបអង្កេត ការកាត់ក្តី ការប្រតិបត្តិសាលក្រម; ផ្តោតលើការដឹកនាំដើម្បីដោះស្រាយការលំបាក បញ្ហាជំពាក់ជំពិន ពន្លឿនដំណើរការស៊ើបអង្កេត ដោះស្រាយសំណុំរឿង និងករណីជាច្រើន; ចាត់ការ ទាំងអំពើពុករលួយ និងអំពើអវិជ្ជមាន ការធ្លាក់ចុះខាងសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ; ចាត់ការយ៉ាងតឹងរ៉ឹងចំពោះទំនួលខុសត្រូវរបស់អ្នកដឹកនាំ នៅពេលកើតមានអំពើពុករលួយ និងភាពអវិជ្ជមាននៅក្នុងស្ថាប័ន អង្គការ និងអង្គ ភាព។ លទ្ធផលទាំងនេះបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្ស និងរដ្ឋក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាន ហើយទទួលបានការគាំទ្រនិង វាយតម្លៃខ្ពស់ពីសាធារណៈមតិ និងប្រជាជន។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖

បន្ទាប់ពីកិច្ចប្រជុំនីមួយៗរបស់គណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន សាធារណៈមតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ បណ្ដា ស្ថាប័នបានសម្របសម្រួលគ្នាបានយ៉ាងល្អ មានឯកភាពខ្ពស់ ។ បរិមាណការងារច្រើន ប៉ុន្តែយើងបានដាក់ពង្រាយអនុវត្ត និងដោះស្រាយសំណុំរឿងយ៉ាងតឹងរឹង ប៉ុន្តែសម ហេតុផល ក្នុងនោះមានសំណុំរឿងលំបាកជាច្រើន យើងអនុវត្តន៍ប្រកបដោយរបៀប រៀបរយ ត្រឹមត្រូវតាមមុខងារ ភារកិច្ច មានការប្រុងប្រយ័ត្ន គ្មានតំបន់បាមប្រាម គ្មាន ករណីលើកលែង មិនថាជានរណា។ ការដែលយើងបានបង្កើតគណៈកម្មាធិការ ថ្នាក់ខេត្តដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺចាំបាច់និងត្រឹមត្រូវណាស់ ហើយ នាពេលកន្លងមក កន្លែងជាច្រើនធ្វើបានល្អ និងមានប្រសិទ្ធភាព

ខ្ជាប់ខ្ជួននិងប្ដូរផ្ដាច់ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន

ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបាននោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើថា នាពេលខាងមុខ ការងារសម្របសម្រួលរវាងស្ថាប័ន នានាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅទាំងថ្នាក់មជ្ឈិម និង មូលដ្ឋាន ត្រូវតែមានភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពថែមទៀត ជាមួយនឹង ស្មារតីស្ទះនៅឯណា ផ្ដោតសំខាន់ដោះស្រាយនៅឯនោះ បើស្ទះផ្នែកច្បាប់ គឺស្នើឱ្យធ្វើ វិសោធនកម្មច្បាប់ បើមិនទាន់មានបទប្បញ្ញត្តិ គឺស្រាវជ្រាវចេញផ្សាយបទប្បញ្ញត្តិ។ ស្ថាប័នមានសមត្ថកិច្ចត្រូវពន្លឿនដំណើរការស៊ើបអង្កេត ផ្តន្ទាទោស កាត់ក្តីសំណុំរឿង ហើយចាត់ការករណីក្រោមការត្រួតពិនិត្យ និងការដឹកនាំរបស់គណៈ
កម្មាធិការដឹកនាំ។ ជាពិសេស ត្រួតពិនិត្យដើម្បីបំភ្លឺពីការទទួលខុសត្រូវរបស់សមូហភាព បុគ្គល និង អ្នកដឹកនាំក្នុងការកសាង ចេញផ្សាយយន្តការ គោលនយោបាយ និងច្បាប់ដែលមាន ចន្លោះប្រហោង ចំណុចមិនសមហេតុផល ដើម្បីឲ្យអង្គការ និងបុគ្គលអាចកេង ចំណេញ; ចាត់ការយ៉ាងតឹងរឹងចំពោះករណីល្មើស មិនទុកឲ្យកើតមាន "ផលប្រយោជន៍ក្រុម" និង "ផលប្រយោជន៍មូលដ្ឋាន" ក្នុងការចេញផ្សាយគោលនយោបាយ ច្បាប់ ដែលបង្កការខូចខាតដល់រដ្ឋ និងសង្គម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

យើងបន្តបង្កើតលទ្ធផលដែលសម្រេចបានឲ្យកាន់តែសកម្ម ខ្លាំងក្លា ប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ កុំគេច កុំបដិសេធ គុំបន្ទោសមូលហេតុសត្យា នុម័ត បំពេញឲ្យបានល្អថែមទៀតនូវការងារអធិការកិច្ច សវនកម្ម ម្ចាស់ការលើការបង្ការ កុំទុក ឲ្យមានចន្លោះប្រហោង កុំទុកឲ្យត្រូវកេងចំណេញ បង្កើនការងារឃោសនានិងឃ្លាំ មើល។ ជាពិសេសកុំឲ្យជនខិលខូច ឆ្លៀតយកការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់យើងដើម្បីញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង បើរកឃើញ យើងត្រូវតែចាត់ការតាមច្បាប់

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ការងារប្រយុទ្ធប្រឆាំងអំពើ ពុករលួយនៅវៀតណាមកាន់តែមានភាពជាក់ស្ដែង និងមានប្រសិទ្ធភាពជាមួយនឹងលទ្ធ ផលគួរឲ្យចាប់អារម្មណ៍ មិនត្រឹមតែទទួលបានការគាំទ្រពីប្រជាជននៅក្នុងនិងក្រៅ ប្រទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់ និងការវាយតម្លៃខ្ពស់ពី អង្គការនិងប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង។ បញ្ហាពុករលួយ និងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ជានិច្ចកាលជាការប្រយុទ្ធគ្នាស្លាប់រស់ ដែលសម្រេចលើជោគជ័យ និង បរាជ័យនៅគ្រប់សម័យកាល គ្រប់ប្រទេសនិងគ្រប់ប្រជាជាតិទាំងអស់នៅលើពិភព លោក។ បទពិសោធន៍ប្រវត្តិសាស្ត្រពីប្រទេសអភិវឌ្ឍន៍នានាចាប់តាំងពីមុនមក បាន បង្ហាញឲ្យឃើញថា គ្មានរបបណា ឬប្រទេសណាដែលមិនមានអំពើពុករលួយជាដាច់ ខាតទេ; គ្មានការរីកចម្រើន ឬការអភិវឌ្ឍន៍នៅប្រទេសឬប្រជាជាតិណាមួយឡើយ ប្រសិនបើគ្មានការប្រយុទ្ធ ប្រឆាំងអំពើពុករលួយប្រកបដោយភាពប្ដូរផ្ដាច់និងប្រសិទ្ធ ភាព។ ដូច្នេះ នៅប្រទេសវៀតណាម ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជ មាន គឺជាការបញ្ជាស្លាប់រស់។ ភារកិច្ចនេះទោះបីជានៅតែជួបការលំបាក និងបញ្ហា ប្រឈមជាច្រើនក៏ដោយ ប៉ុន្តែដោយមានការប្ដេជ្ញាចិត្តខ្ពស់ និងការស្រុះចិត្តគំនិតរបស់ បក្សទាំងមូល និងប្រជាជនទាំងមូល  យើងប្រាកដជានឹងទទួលបានជោគជ័យជាពុំខាន៕


top