ព័ត៌មាន

កាត់បន្ថយផលប៉ះពាល់ជាអតិបរមានៅតំបន់ដែលត្រូវបាក់ស្រុតដីនៅភាគកណ្ដាលវៀតណាម

នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីសភាពការណ៍បាក់ស្រុតដីឆ្នេរសមុទ្របាំងមុខច្រកទ្វារទន្លេ នៅខេត្តក្រុង នា​នា​នៃតំបន់ភាគកណ្ដាលប្រទេស។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងច្បាស់ថា សភាពការណ៍បាក់ស្រុត​ដីឆ្នេរសមុទ្របាំង មុខច្រកទ្វារទន្លេនៅវៀតណាម មានបម្រែបម្រួលយ៉ាងស្មុគស្មាញនាពេលកន្លងទៅ ក្នុងនោះ​មានតំបន់ភាគកណ្ដាល។ ដោយហេតុនេះ ក្នុងរយៈពេលយូរអង្វែងនោះគឺក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ​ចាំបាច់ត្រូវវាយតម្លៃជាទូទៅចំពោះសភាពការណ៍នេះ ដើម្បីដាក់ចេញដំណោះស្រាយអោយបានទាន់ពេលវេលា​។ លោកបានសង្កត់ធ្ងន់ថា៖

“យើងត្រូវផ្ដល់អាទិភាពចម្បងដល់កិច្ចការពារជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជាបេតិកភ័ណ្ឌវប្បធម៌ក្នុង​តំបន់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ជាអតិបរមា។ ខេត្តក្រុងពាក់ព័ន្ធទាំងអស់ក៏ត្រូវធ្វើសកម្មភាពដោយម្ចាស់ការថែមទៀតក្នុងការរៀបចំផែនការមេ ក្នុងការប្រើប្រាស់និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ខ្លួនផង​ដែរ”​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top