ព័ត៌មាន

កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង


កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិ (ថ្ងៃទី​៨ ​ខែ ឧសភា​)​ ដោយ​ប្រធានបទ៖ “កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូបនិងនៅគ្រប់ទីកន្លែង”។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Xuan Thu ប្រធានមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម បានលើកច្បាស់ថា៖

“ នៅគ្រប់ទិសទីលើពិភពលោក ចលនាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម អន្តរជាតិជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីសហគមន៍។ នៅវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ របៀបធ្វើសកម្មភាពប្រជាជនរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ពីមជ្ឈឹមដល់មូលដ្ឋាន សុទ្ធតែមានការផ្លាស់ប្តូរថ្មីជាច្រើន ពហុបែបដើម្បីជួយឧបត្ថម្ភប្រជាជនគ្រប់រូបមានស្ថានភាពលំបាក។ ពង្រីកប្រពៃណីដ៏ល្អប្រសើរក្នុងថ្ងៃទី៨ឧសភា ខ្ញុំសូមអំ​ពាវ​នាវ​អោយសមាគមគ្រប់ជាន់ថ្នាក់ខំប្រឹងប្រែងផ្លាស់ប្តូរថ្មី ដើម្បីជួយឧបត្ថម្ភជាក់ស្ដែងថែមទៀត ដោយស្មារតី​ “ ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង” ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top