នារយៈពេលកន្លងទៅ បក្ស និងរដ្ឋបានដាក់ចេញគោលការណ៍ និងគោលនយោបាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម កសិករ និងជនបទ ក្នុងនោះកំណត់ថា កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ និងតភ្ជាប់ការកសាងជនបទថ្មី។
អគ្គលេខាបក្សលោក Nguyen Phu Trong (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨
បានបើកជាផ្លូវការ។ អគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក
Vo Van Thuong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue និង ប្រតិភូជិត ១
០០០ នាក់ តំណាងឱ្យសមាជិក និងកសិករជាង ១០
លាននាក់នៅទូទាំងប្រទេសបានចូលរួមព្រឹត្តិការណ៍នេះ។
អញ្ជើញថ្លែងមតិនៅសន្និបាតនេះ
អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា
បក្សនិងរដ្ឋវៀតណាមកំណត់ថាកសិកម្មជាគុណសម្បត្តិជាតិ និងសសរស្តម្ភនៃសេដ្ឋកិច្ច។
កសិករ និងតំបន់ជនបទមានទីតាំងយុទ្ធសាស្ត្រក្នុងបុព្វហេតុឧស្សាហូបនីយកម្ម -
ទំនើបកម្ម កសាង និងការពារមាតុភូមិ; ជាមូលដ្ឋានកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នារយៈពេលកន្លងទៅ បក្ស និងរដ្ឋបានដាក់ចេញគោលការណ៍ និងគោលនយោបាយជាច្រើន
ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម កសិករ និងជនបទ ក្នុងនោះកំណត់ថា
កសិករគឺជាម្ចាស់កម្មវត្ថុ និងជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍន៍កសិកម្ម សេដ្ឋកិច្ចជនបទ
និងតភ្ជាប់ការកសាងជនបទថ្មី។
អគ្គលេខា Nguyen Phu
Trong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ក្រៅពីកត្តាអំណោយផល
គេបានព្យាករណ៍ថា ស្ថានភាពពិភពលោកនិងតំបន់នឹងបន្តមានការអភិវឌ្ឍដ៏ស្មុគស្មាញ
និងមិនអាចទាយទុកជាមុនបាន ដូច្នេះ
សមាគមកសិករគ្រប់លំដាប់ថ្នាក់ត្រូវបន្តកសាងសមាគមកសិករវៀតណាមដ៏រឹងមាំ៖
“ចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងការធ្វើសមាហរណកម្ម
និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញខ្លាំងការ ឃោសនាអំពីគោលការណ៍
និងគោលនយោបាយអភិវឌ្ឍន៍ជាតិ និងគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម
សមិទ្ធិផលក្នុងការងារកសាង និងផ្លាស់ប្ដូរថ្មីប្រទេសជាតិ តម្លៃវប្បធម៌របស់មនុស្ស
និងទឹកដីវៀតណាមទៅកាន់អង្គការ ដៃគូ និងមិត្តភក្តិអន្តរជាតិ។
ពង្រីកតួនាទីរបស់សមាគមកសិករវៀតណាមជាសមាជិកនៃអង្គការកសិកម្មក្នុងតំបន់ និងអន្តរជាតិ; ជួយឧបត្ថម្ភការនាំចេញកសិផលជូនកសិករ; ទាក់ទាញធនធានអន្តរជាតិ
ដើម្បីជួយឧបត្ថម្ភដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម កសិករ និងជនបទផងដែរ”។
សូមបញ្ជាក់ដែរថា
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨
ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ធ្នូ៕