ព័ត៌មាន

កសិករខេត្ត Long An បរិច្ចាកដីសម្រាប់សាងសង់ផ្លូវតភ្ជាប់អន្តរតំបន់


លោក Dao Hong An នៅភូមិ Vinh Hung ឃុំ Vinh Dai។
 

ក្នុងប៉ុន្មានឆ្នាំកន្លងមក ចលនាបរិច្ចាកដីធ្លីសម្រាប់ សាងសង់ផ្លូវគមនា គមន៍បានរីកសាយភាយយ៉ាងខ្លាំងក្លានៅតំបន់ជាច្រើននៃខេត្ត Long An។ នៅឃុំ Vinh Dai ស្រុក Tan Hung ប្រជាជនបានស្ម័គ្រចិត្តបរិច្ចាកដីជាង៦ ហិកតាសម្រាប់ពង្រីកខ្សែផ្លូវគមនាគមន៍តាមមាត់ប្រឡាយ Lo Ngang ឲ្យ បានធំទូលាយជាងទៀត។ ខ្សែផ្លូវនេះមិនត្រឹមតែតភ្ជាប់បណ្ដាឃុំនៃស្រុក Tan Hung ជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ជាមួយប្រព័ន្ធផ្លូវគមនា គមន៍នៃខេត្ត Dong Thap ទៀតផង។

កាលពីមុននេះ ផ្លូវតាមមាត់ប្រឡាយ Lo Ngang មានលក្ខណៈតូចចង្អៀតដោយទទឹងមិនដល់ ២ម៉ែត្រ ហើយជាផ្លូវដីតែប៉ុណ្ណោះ។ ពេលមេឃក្ដៅហួសហែង មានធូលីហុយខ្លាំង ពេលមេឃភ្លៀង ផ្លូវងាយរអិលដួលណាស់ ដែលបណ្ដាលឲ្យការធ្វើដំណើររបស់ប្រជាជនជួប ការលំបាកយ៉ាងខ្លាំង។ ពេលដែលអាជ្ញាធរស្រុក Tan Hung ខេត្ត Long An មានគោលបំណងពង្រីកផ្លូវនេះ លោក Nguyen Van Thoi នៅឃុំ Vinh Dai ស្រុក Tan Hung បានស្ម័គ្រចិត្តបរិច្ចាកដីរបស់គ្រួសារជិត១,១ហិកតា សម្រាប់ពង្រីកផ្លូវ។ ថ្វីត្បិតតែផ្ទៃដីដែលលោកបរិច្ចាកនោះកំពុងបានប្រើ ប្រាស់សម្រាប់ដាំស្រូវនិងដើម ឈើហូបផ្លែដោយផ្ដល់នូវតម្លៃសេដ្ឋកិច្ចខ្ពស់ក៏ដោយ ប៉ុន្តែគ្រួសារលោកនៅតែសម្រេចចិត្តបរិច្ចាកដីជូនរដ្ឋធ្វើផ្លូវ គមនាគមន៍ដើម្បីផលប្រយោជន៍របស់សហគមន៍។ លោក Nguyen Van Thoi បានឲ្យដឹងថា៖

“នៅតំបន់ទឹកជំនន់នេះ ប្រសិនបើគ្មានផ្លូវថ្នល់ ស្ពាន ពិតជាលំបាកខ្លាំង ណាស់។ ហេតុដូច្នេះ នៅពេលដែលបក្សនិងរដ្ឋចលនា ខ្ញុំបានស្ម័គ្រចិត្ត ធ្វើតាមភ្លាមៗ ដើម្បីមានផ្លូវថ្មី។ មិនត្រឹមតែប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែ គ្រួសារខ្ញុំផ្ទាល់ក៏អាចធ្វើដំណើរហើយដឹកជញ្ជូនកសិផលមានភាពងាយស្រួលទៀតផង”។

ដូចគ្នានឹងគ្រួសារលោក Thoi ដែរ ចលនាបរិច្ចាកដីសម្រាប់សាងសង់ផ្លូវក៏ទទួលបានការគាំទ្រយ៉ាងសកម្មពីបណ្ដាគ្រួសារផ្សេងៗទៀតនៅ ក្នុងតំបន់។ លើខ្សែផ្លូវជិត៩គីឡូម៉ែត្រដែលឆ្លងកាត់ឃុំ Vinh Dai ប្រជាជន ក្នុងឃុំបានស្ម័គ្រចិត្តបរិច្ចាកដីជាង៦ហិកតាដើម្បីធ្វើឲ្យផ្លូវកាន់តែទូលាយជាង។ លោក Dao Hong An នៅភូមិ Vinh Hung ឃុំ Vinh Dai បានចែករំលែកថា៖

“ពេលធ្វើផ្លូវរួចរាល់ អ្នកទទួលផលក៏ជាបងប្អូនរបស់យើងដែរ ហេតុដូ ច្នេះ ប្រជាជននៅឃុំ Vinh Dai បានស្រុះចិត្តគំនិតធ្វើតាមគោលការណ៍ណែនាំរបស់ បក្សនិងរដ្ឋ ហើយបានស្ម័គ្រចិត្តបរិច្ចាកដីយ៉ាងច្រើនសន្ធឹកសន្ធាប់”។

រហូតមកដល់ពេលនេះ ខ្សែផ្លូវតាមប្រឡាយ Lo Ngang មានប្រវែងជាង១១គីឡូម៉ែត្រទទឹង៥,៥ម៉ែត្រ

ហើយត្រូវបានក្រាលក្រួសល្អិតរួចរាល់ហើយដែល តភ្ជាប់ស្រុក Tan Hung ជាមួយស្រុក Thap Muoi នៃខេត្ត Dong Thap។ នៅលើខ្សែផ្លូវនេះ គេក៏បានកសាងឡើងស្ពានបេតុងអាម៉េចំនួន២ស្ពាន ផងដែរ។ នាបច្ចុប្បន្ន សិស្សានុសិស្សនៅក្នុងតំបន់អាចជិះកង់ទៅសាលា រៀនបានហើយ។ រថយន្តដឹកទំនិញអាចចេញចូលក្នុងភូមិដើម្បីប្រមូលទិញកសិផលបាន ស្រួល។ លោក Tran Van Chanh មេភូមិ Vinh Buu ឃុំ Vinh Dai ស្រុក Tan Hung បានឲ្យដឹងថា៖

“ចំពោះគោលនយោបាយរបស់បក្ស រដ្ឋ ស្ដីពីការតភ្ជាប់សេដ្ឋកិច្ច ផលិតកម្ម និងការអភិវឌ្ឍកសិកម្មនោះ មិនត្រឹមតែមានអាជ្ញាធរភូមិឃុំទៅចលនា ប៉ុណ្ណោះទេ ថែមទាំងថ្នាក់ស្រុកក៏ចុះជួយធ្វើផងដែរ។ ពេលដែលអាជ្ញាធរស្រុក ចុះជួយធ្វើការ ប្រជាជនតែងតែស្រុះចិត្តគំនិតគាំទ្រ។ ហេតុដូច្នេះ ការងារពង្រីក ផ្លូវត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដោយមិនជួបការលំបាកនោះទេ។ ប្រជាជនសុទ្ធតែសប្បាយរីករាយយ៉ាងក្រៃលេង”។

ស្មារតីស្ម័គ្រចិត្តបរិច្ចាកដីសម្រាប់ពង្រីកផ្លូវគមនាគមន៍របស់ប្រជាជននៅឃុំ Vinh Dai ស្រុក Tan Hung ខេត្ត Long An ពិតជាថ្លៃថ្លាណាស់។ ប្រការនេះ បង្ហាញនូវការស្រុះចិត្តគំនិតនិងការប្ដេជ្ញាចិត្តរបស់ប្រជាជនទាំងមូលរួម ជាមួយអាជ្ញាធរមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top