ព័ត៌មាន

កសាង​ខ្សែព្រំដែន​វៀតណាម​-​កម្ពុជាសន្តិភាព មិត្តភាព និង​អភិវឌ្ឍ​ប្រកបដោយចីរភាព

នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងចរចា ដើម្បីដោះស្រាយការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើខ្សែព្រំដែន ប្រមាណ ១៦% នៅសល់។
  រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាអញ្ជើញដាំដើមឈើមិត្តភាពនៅបង្គោលព្រំដែន ក្នុងជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជា លើកទី១ ដែលប្រព្រឹត្តទៅនៅស្រុក Loc Ninh ខេត្ត Binh Phuoc (វៀតណាម) និងស្រុកស្នួល ខេត្តក្រចេះ (កម្ពុជា) (រូបថត៖ Thao Nguyen/ nld.com.vn)  

នារសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ ក្នុងសន្នសីទការសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ទាក់ទិននឹងព័ត៌មានអំពីការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងវៀតណាម និងកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ការសម្រេចរួចរាល់ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដើម្បីកសាងខ្សែព្រំដែនវៀតណាម - កម្ពុជាសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជននៃប្រទេសទាំងពីរតាំងពីយូរណាស់មកហើយ។ ក្នុងស្មារតីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាម និងកម្ពុជាបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ហើយសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខ្សែព្រំដែនប្រមាណ ១០៤៥ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៨៤% នៃប្រវែងខ្សែព្រំដែនទាំងមូល។ នេះជាសមិទ្ធិផលដ៏សំខាន់ រួមចំណែកបង្កល្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដោះដូរពាណិជ្ជកម្ម និងការជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅប្រទេសនីមួយៗផងដែរ។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងចរចា ដើម្បីដោះស្រាយការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើខ្សែព្រំដែន ប្រមាណ ១៦% នៅសល់ផងដែរ៕


top