ព័ត៌មាន

កសាងអាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញប្រកបដោយឆ្លាតវៃ និងទំនើប

នៅព្រឹកថ្ងៃទី ៧ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ បានចុះត្រួតពិនិត្យវឌ្ឍនភាព ដោះស្រាយការលំបាកនិងឧបសគ្គ ដើម្បីជំរុញគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ ក្នុងខេត្តបាក់និញ និងគម្រោងពាក់ព័ន្ធនានា ក៏ដូចជាផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ ជាមួយទីក្រុងហាណូយផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រួតពិនិត្យវឌ្ឍនភាព និងការដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីជំរុញគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ នៅខេត្តបាក់និញ។ រូបថត៖ VNA

បន្ទាប់ពីត្រួតពិនិត្យនិងលើកទឹកចិត្តដល់កម្លាំងពលករលើការដ្ឋានសាងសង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ បានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែកនិងមូលដ្ឋាននានា លើស្ថានភាពអនុវត្ត ជាពិសេសដោះស្រាយការលំបាកនិងឧបសគ្គ ដើម្បីជំរុញការអនុវត្តគម្រោង។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើគោលដៅនៃការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ ក្នុងទិសដៅប្រើប្រាស់ពីរយ៉ាង ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងការធានាសន្តិសុខ និងការពារជាតិ; កសាងអាកាសយានដ្ឋានតាមទិសឆ្លាតវៃ ស៊ីវិល័យ និងទំនើប; កសាងតំបន់សេដ្ឋកិច្ចអាកាសចរណ៍ ក្នុងទិសដៅបើកចំហ ទំនើប និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

បើតាមលោកនាយករដ្ឋមន្ត្រី ការវិនិយោគលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ និងប្រព័ន្ធអេកូឡូស៊ីជុំវិញនឹងបើកចេញឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្តបាក់និញ និងទីក្រុងហាណូយ តភ្ជាប់ជាមួយទីក្រុងហៃផុងនិងខេត្តក្វាងនិញ; តភ្ជាប់ការដឹកជញ្ជូនទំនើបៗនៅក្នុងតំបន់ដីសណ្តទន្លេក្រហម ជាមួយបណ្តាខេត្តនៅភាគនិរតីប្រទេសចិន និងការតភ្ជាប់អន្តរជាតិតាមផ្លូវសមុទ្រ៕


top