ព័ត៌មាន

កសាងស្រុកកោះ Truong Sa ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅលើសមុទ្ររបស់ប្រទេសទាំងមូល

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត ពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលផ្សាភ្ជាប់ជាមួយនឹងការបង្កើតគំរូកំណើនដោយឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់គុណភាពនៃធនធានមនុស្ស។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Khanh Hoa (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅខេត្ត Khanh Hoa អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ខេត្ត នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ខេត្តចាំបាច់ត្រូវធ្វើសមកាលកម្មរាល់ដំណោះស្រាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងការពារអធិបតេយ្យភាពរបស់កោះសមុទ្រ ដោយកសាងស្រុកកោះ Truong Sa ឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងសង្គមនៅលើសមុទ្ររបស់ប្រទេសជាតិ ជាតំបន់ត្រូវបានការពារដ៏រឹងមាំ រួមចំណែកការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។

អភិវឌ្ឍន៍ Truong Sa ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ សង្គមលើសមុទ្ររបស់ប្រទេសជាតិ ជាបន្ទាយរឹងមាំ ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស ដោយឈរលើមូលដ្ឋាននៃច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រោយបង្ហើយការរៀបចំផែនការភ្លាម ត្រូវផ្តល់អាទិភាពដល់ការអនុវត្ត ហើយដំបូងបង្អស់គឺផ្តោតលើប្រភពអាទិភាពសម្រាប់ភស្តុភារជលផល បន្ទាប់មកផ្តល់អាទិភាពដល់ប្រជាពលរដ្ឋបន្តចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាលំនឹងជីវភាពប្រចាំថ្ងៃយូរអង្វែង និងជាពិសេសពង្រឹងការការពារប្រទេសជាតិ ពង្រឹងសន្តិសុខនៅស្រុកកោះ Truong Sa”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត ពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលផ្សាភ្ជាប់ជាមួយនឹងការបង្កើតគំរូកំណើនដោយឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់គុណភាពនៃធនធានមនុស្ស ឆ្ពោះទៅរកការធ្វើពិពិធកម្ម តម្លៃបន្ថែម ចំណេះដឹងខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការដោយផ្សាភ្ជាប់ជាមួយបណ្តាខេត្តនៅភាគកណ្តាលប៉ែកខាងត្បូង តំបន់ Tay Nguyen  និងតំបន់នានាក្នុងប្រទេសនិងក្រៅប្រទេស ក្រុមហ៊ុនសេដ្ឋកិច្ចនានានិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីពង្រីកធនធានផ្ទៃក្នុងនិងសក្តានុពលជាអតិបរមានិងអត្ថប្រយោជន៍របស់ខេត្ត៕


top