ព័ត៌មាន

កសាងស្រុក Truong Sa ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅលើសមុទ្រ

ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេស និងអាណិក ជនវៀតណាមនៅឯបរទេស... ស្រុកកោះ Truong Sa មានការអភិវឌ្ឍលើគ្រប់វិស័យ។
  ស្រុក Truong Sa ទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១។ (រូបថត៖ baokhanhhoa)  

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ស្រុក Truong Sa ខេត្ត Khanh Hoa បានប្រារព្ធពិធីរំលឹកខួបលើកទី ៤០ នៃទិវាប្រពៃណីរបស់ស្រុក (ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៩៨២ - ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១។ នៅក្នុងពិធីនេះ លេខារងនៃគណៈកម្មាធិការបក្សខេត្ត Khanh Hoa លោក Ha Quoc Tri បានស្នើថា នាពេលខាងមុខ ស្រុក Truong Sa នឹងបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវគោលជំហរ គោមាគ៌ានយោបាយ យោធា សេដ្ឋកិច្ច និងកិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព; សម្របសម្រួលជាមួយកងកម្លាំងនានាក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូន ធានាសុវត្ថិភាពតំបន់ប្រជុំកោះ Truong Sa ជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទ។

ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេស និងអាណិកជនវៀតណាមនៅឯបរទេស... ស្រុកកោះ Truong Sa មានការអភិវឌ្ឍលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចត្រូវបានយកចិត្តទុកដាក់វិនិយោគគ្រប់ជ្រុងជ្រោយ នៅតាមឃុំកោះនានា សំណង់វិញ្ញាណ វប្បធម៌ សុខាភិបាល និងអប់រំ ជាច្រើនត្រូវបានវិនិយោគ ជួសជុល និងថែទាំជារៀងរាល់ឆ្នាំ៕


top