អាស៊ាន

កសាងសហគមន៍អាស៊ានស្វ័យភាព និងសម្របខ្លួន​ដោយ​បត់បែន​

សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​​ អាស៊ាន​ (AMM) លើកទី​៥៦ ទើប​តែ​ប្រព្រឹត្តិទៅ​នៅ​ឥណ្ឌូនេស៊ី​ បាន​ផ្តោត​ពិភាក្សា​លើ​​ដំណើរការ​​កសាង​សហគមន៍​អាស៊ាន​ ពង្រាយ​ចក្ខុវិស័យ​អាស៊ាន​ អំពី​មហាសមុទ្រឥណ្ឌា​ និង មហានសមុទ្រ​ប៉ាស៊ី​ហ្វីក​ ទំនាក់ទំនង​ការទេស​ និង ​រចនាសម្ពន្ធ​តំបន់។​

សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​​ អាស៊ាន​ (AMM) លើកទី​៥៦ ទើប​តែ​ប្រព្រឹត្តិទៅ​នៅ​ឥណ្ឌូនេស៊ី​ បាន​ផ្តោត​ពិភាក្សា​លើ​​ដំណើរការ​​កសាង​សហគមន៍​អាស៊ាន​ ពង្រាយ​ចក្ខុវិស័យ​អាស៊ាន​ អំពី​មហាសមុទ្រឥណ្ឌា​ និង មហា​សមុទ្រ​ប៉ាស៊ី​ហ្វីក​ ទំនាក់ទំនង​ការទេស​ និង ​រចនាសម្ពន្ធ​តំបន់។​


ដើម្បី​ឆ្ពោះទៅ​រក​ អាស៊ាន​មួ​យ​មាន​ជំហរ៖ ចំណុចក្រហម​នៃ​កំណើន​​ អះអាង​តួនាទី​កណ្តាល​របស់​អាស៊ាន​ ក្នុង​ដំណើរការ​តំបន់នានា ​ តាំងពីកំណើន​​ អភិវឌ្ឍ​សេដ្ឋកិច្ច​ ផ្លាស់ប្តូរ​ផ្នត់គំនិត​​ធ្វើការ​ របៀប​ពង្រាយ​សេចក្តីសម្រេចចិត្ត ​របស់​អាស៊ាន​ រហូតដល់​​​វិធី​កៀកជិត​បញ្ហា​តំបន់​ និង​អន្តរជាតិ​។​

អាស៊ាន​សង្ឃឹមនឹង​ក្លាយ​ជា​មជ្ឈមណ្ឌ​ល​នៃ​ភាព​កំណើន​ ទាក់ទាញ​ការវិនិយោគ ​និង​ប្រភព​បម្រើ​ការ​អភិវឌ្ឍ។​ អាស៊ាន​បន្ត​​ជា​ចំណុច​ភ្លឺ​មួយ ​ជាមួយ​ការ​ព្យាករណ៍​កំណើន​គួរជា​ទីពេញចិត្ត​នៅ​ឆ្នាំ​២០២៣ នៅកម្រិត​៤,៧%។ ប្រៀបនឹង​ផ្ទាំងរូបភាព​រួម​ នៃសេដ្ឋកិច្ច​សកលលោក​ អាស៊ាន​នៅតែរក្សា​បានកម្លាំងចលករ​កំណើន ​ដោយ​សញ្ញាសកម្ម​ក្នុងការ​ប្រើប្រាស់​ក្នុងស្រុក​ នាំចេញ​ និង​ស្តារ​វិស័យ​សេវាកម្ម​។​ 

រដ្ឋមន្រ្តីការបរទេស​អាស៊ាន​ ជំនួប​ចរចា ​ជាមួយ​​គណៈ​កម្មការ​​អន្តរ​រដ្ឋាភិបាល​​អាស៊ាន ​អំពី​សិទ្ធិមនុស្ស​ (AICHR) ក្នុង​ក្របខណ្ឌ​ AMM-56។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ បានចុះផ្សាយ​

ដើម្បី​តថូបនីយកម្ម​ក្តីសង្ឃឹមខាងលើ​ រដ្ឋមន្រ្តី​ទាំងឡាយ​បាន​​ឯកភាព​ពង្រឹងនិង​​ពង្រីក​ថែមទៀត​ សមត្ថភាព​​ស្វ័យ​ភាព​ និង សម្របខ្លួន​ដោយ​បត់បែន​​របស់​អាស៊ាន​ នៅចំពោះកាលានុវត្តភាព​ និង​​បញ្ហាប្រឈម​ដាក់ចេញ​​សម្រាប់​តំបន់​។​ ក្នុង​បរិស្ថាន​យុទ្ធសាស្រ្ត​​​ពេញ​ដោយ​​អស្ថេរភាព​ សាមគ្គី​ ​និង​តួនាទី​កណ្តាលរបស់​អាស៊ាន​ ត្រូវបាន​​​អះអាងខ្លាំង​ថែម​ទៀត​។ អាស៊ាន​ត្រូវការ​​នាំមុខ​ក្នុង​ការ​កំណត់​រូបភាព​រចនាសម្ពន្ធតំបន់មួយ បើកទូលាយ​ តម្លាភាព​ គ្របដណ្តប់​ និងផ្អែក​លើច្បាប់​ ជាមួយ​​​ការចូល​រួម​សកម្ម​និង​រួមចំណែក​​ទទួលខុសត្រូវ​នៃ​ដៃគូទាំងឡាយ​ សម្រាប់​​សន្តិភាព​ ស្ថេរភាព និង​វិបុលភាព​នៅតំបន់​។​

សហប្រតិបត្តិការ​លើ​វិស័យ​ទាំងឡាយ​ដូចជា​ ​លំនឹង​ហិរញ្ញវត្ថុ​ ស្វ័យ​ភាព​​ប្រព័ន្ធ​ផ្គត់​ផ្គង់​ សុខាភិបាល​​ឌីជីថល​ សន្តិសុខ​ថាមពល​ សន្តិសុខ​ស្បៀង​អាហារ​។ល។ បន្ត​បាន​ជំរុញ​​លើ​បណ្តាញ​​ឯកទេស​​របស់​អាស៊ាន​ ចូលរួម​ចំណែក​លើកកម្ពស់​សមត្ថភាព​​និង​លទ្ធភាព ​ត្រៀម​ជាស្រេច​ទប់ស្កាត់​និង​ទប់​ទល់​របស់​អាស៊ាន​ ចំពោះ​បញ្ហា​​បច្ចុប្បន្ន​ និង ទៅ​​អនាគត។​


ក្រៅពីនោះ សន្និសីទ​ AMM 56 ក៏បាន​ឯកភាព​ជំរុញ​ពង្រាយ​ប្រសិទ្ធភាព​ចក្ខុវិស័យ​អាស៊ាន​ អំពី​មហាសមុទ្ធ​ឥណ្ឌា​ និង សមុទ្រប៉ាស៊ីហ្វីក​ លើកទឹក​ចិត្ត​ដៃគូ​សហប្រតិបត្តិការ​ជាក់ស្តែង​ ប្រាកដប្រជា​ ចំពោះ​អាស៊ាន​ លើ​វិស័យ​អាទិភាព ​ខាង​តភ្ជាប់​ សហប្រតិបត្តិការ​​នាវាចរណ៍ អភិវឌ្ឍចីរភាព និងសេដ្ឋកិច្ច​ គាំទ្រ​អាស៊ាន​កសាង​សហគមន៍​ រួម​ចំណែក​ចូល​សន្តិសុខ​ ស្ថេរភាព និងវិបុលភាព​នៃតំបន់​។​

ចែករំលែក​កំណត់​សម្គាល់រួម​ អំពី​ពិភពលោកមួយ​ កាន់តែ​ស្មុគស្មាញ់​ ពិបាក​ប៉ាន់ស្មាន់​ រដ្ឋមន្រ្តី​ការបរទេស​វៀតណាម​ ប៊ូយ ​ថាញ​សឺន​ (Bui Thanh Son) សង្កត់​ធ្ងន់​ អាស៊ាន​​មិនអាច​ណាជៀសវាង​​ការ​ប្រឈមមុខ​នឹង​បញ្ហា​ ទាំងខាងក្នុង ​និងខាងក្រៅ​។ ទន្ទឹមនោះ ជាមួយការ​ស្វាយហាប់​អំឡុង​ពេល​៥៦​ឆ្នាំកន្លង​ទៅ អាស៊ាន​មាន​គ្រប់លក្ខណៈ​​​មូលដ្ឋាន​​​មោទនភាព​ និង​​ជឿជាក់ ស្តីពី​​សហគមន៍​អាស៊ាន​មួយ​ សាមគ្គី និង រឹង​មាំ​។​ 


តាម​​ឯកអគ្គរដ្ឋទូត​ វូ ហូ (Vu Ho) ប្រធាន​ស្តីទី​ SOM អាស៊ាន​វៀតណាម​ សមុទ្រខាងកើត​បាន​ក្លាយ​ជា​ប្រធាន​បទ​ពិភាក្សារួម ​សម្រាប់ប្រទេសនានាដែល​ចូលរួម​។ នៅកិច្ចប្រជុំ AMM-56 ប្រទេសនានាសុទ្ធតែមានការកត់សម្គាល់​ភាព​ជឿន​លឿន​ ដែល​ទទួលបាន​ក្នុងការ​កសាង​កម្រង​ប្រតិបត្តិការ​នៃបណ្តាភាគី ​នៅ​សមុទ្រខាងកើត​ (COC) ព្រមទាំង​សឱ្យ​ឃើញ​ថា នេះ​ជា​ជំហាន​ទៅ​មុខ សញ្ញាល្អ​ តាមរយៈ​នោះ​រួម​គ្នា​កសាង​ទំនុក​ចិត្ត​ ជួន​នៅ​ជំរុញ​ការបរទេស​បង្កាប្រឆាំង​ ដើម្បី​សម្រួល​ដល់​ទំនាក់ទនង​ ផលប្រយោជន៍​ ធានាសន្តិភាព និង ស្ថេរភាព​តំបន់​។​​

ដើម្បី​អាស៊ាន​ប្រាកដ​ជា​ចំណុច​ក្រហម​ កម្លាំង​ចលករ​​សម្រាប់​កំណើន​នៃតំបន់ ​និង​សកលលោក​ ប្រទេស​ជាប្រធាន​ប្តូរវេន​ អាស៊ាន​ឆ្នាំ​២០២៣ ឥណ្ឌូនេស៊ី​កំណត់ទិសដៅ​ អាស៊ាន​អាទិភាព​បរិយាបន្ន​សេដ្ឋកិច្ច​ សហប្រតិបត្តិការ​គ្រប​ដណ្តប់​ ពង្រាយ​មានប្រសិទ្ធភាព​ អនុសញ្ញា​ដៃគូសេដ្ឋកិច្ច​គ្រប់វិស័យ​តំបន់​ (RCEP) ធានា​សន្តិសុខ​ស្បៀងអាហារ​ ស្វ័យភាព​ថាមពល​ និង ស្ថេរភាព​ហិរញ្ញវត្ថុ​៕​

យប់ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ វិទ្យាស្ថាន​ការបរទេស​ (ក្រសួង​ការបរទេស​) រៀប​ចំ​រួម​ប្រាស្រ័យ​ថ្ងៃបុណចូលឆ្នាំថ្មី “អាស៊ាន​និង​មិត្ត​ភក្តីឆ្នាំ​២០២៣” ជាមួយ​ការចូលរួម​នៃ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​ ប៊ូយ ថាញ​សឺន​ (Bui Thanh Son) ​ឯកអគ្គរដ្ឋទូត តំណាង​ស្ថានទូត​ប្រទេសនានា​ និង អង្គការ​អន្តរជាតិ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

អត្ថបទ៖ កាសែតរូបភាពវៀតណាម​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង


top