ព័ត៌មាន

កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំភារៈសំណង់វៀតណាមដំណាក់កាល ២០២១-២០៣០ ទិសដៅឆ្ពោះទៅឆ្នាំ ២០៥០

នាថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានអញ្ជើញជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័ននិងសមាគមពាក់ព័ន្ធស្តីពីការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍សំភារៈសំណង់វៀតណាមសម្រាប់ដំណាក់កាល២០២១-២០៣០ ទិសដៅឆ្ពោះទៅឆ្នាំ ២០៥០។

លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 


អញ្ជើញថ្លែងសន្និដ្ឋាន នៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្នែកផលិតសម្ភារៈសំណង់សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ ក៏ប៉ុន្តែ ផ្នែកសម្ភារៈសំណង់នៅតែប្រឈមនឹងការលំបាកជាច្រើន ដូច្នេះ តម្រូវការកំពូលនាពេលអនាគតគឺត្រូវធានានូវតម្រូវការអំពីសម្ភារៈសំណង់ក្នុងស្រុក  តាមនោះ រួមចំណែកដល់ការអភិវឌ្ឍផ្នែកសំណង់និងបង្កើតការងារថ្មី សំណង់ថ្មី ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រៅពីនោះ តម្រូវការសម្ភារៈសំណង់នៅលើពិភពលោកក៏នឹង កើនឡើងដែរ ដូច្នេះការអភិវឌ្ឍសម្ភារៈសំណង់ក្នុងស្រុកក៏ឆ្ពោះទៅរកការនាំចេញផងដែរ។

ដើម្បីសម្រេចបាននូវគោលដៅដែលលើកឡើងខាងលើ ជាដំបូងត្រូវបង្កើតយុទ្ធសាស្រ្តសម្ភារះសាងសង់ក្នុងស្ថានភាពថ្មី (ដំណាក់កាលដល់ឆ្នាំ ២០៣០ មានចក្ខុវិស័យដល់ឆ្នាំ ២០៥០) ដែលភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនទំនើប បន្សាំនឹងការផ្លាស់ប្តូរអាកាសធាតុ រួមទាំងការពារបរិស្ថាន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top