ព័ត៌មាន

កសាងពាណិជ្ជសញ្ញាសម័យកូវីដ ១៩

អ្នកជំនាញ និងថ្នាក់ដឹកនាំសហគ្រាសនានាបានធ្វើបទបង្ហាញស្ដីពីការធ្វើបច្ចុប្បន្នភាព និន្នាការទីផ្សារឌីជីថល ការកសាងពាណិជ្ជសញ្ញាក្នុងអំឡុងពេល និងក្រោយពេលកូវីដ ១៩ ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Forbes វៀតណាម)


សន្និសីទស្ដីពីពាណិជ្ជសញ្ញាឆ្នាំ ២០២០ ដោយប្រធានបទ “កសាងពាណិជ្ជសញ្ញាសម័យកូវីដ ១៩” របស់ Forbes វៀតណាមបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហូជីមិញ។ នៅក្នុងសន្និសីទនេះ អ្នកជំនាញ និងថ្នាក់ដឹកនាំសហគ្រាសនានាបានធ្វើបទបង្ហាញស្ដីពីការធ្វើបច្ចុប្បន្នភាព និន្នាការទីផ្សារឌីជីថល ការកសាងពាណិជ្ជសញ្ញាក្នុងអំឡុងពេល និងក្រោយពេលកូវីដ ១៩ ។ នៅក្នុងក្របខ័ណ្ឌ នៃព្រឹត្តិការណ៍នេះ Forbes វៀតណាមបានរៀបចំពិធីលើកតម្កើងពាណិជ្ជសញ្ញាវៀតណាមឈានមុខគេក្នុងឆ្នាំ ២០២០ តាមបញ្ជីដែលត្រូវបាន Forbes វៀតណាមជ្រើសតាំង និងប្រកាសកាលពីខែសីហា ឆ្នាំ ២០២០ ផងដែរ៕


top