
កសាងផែនការធ្វើសមាហរណកម្មអំពីទេសចរណ៍វៀតណាមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានរៀបចំសន្និសីទផ្សព្វផ្សាយយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ដំណាក់កាល២០១៦-២០២៥ និងខ្លឹមសារទាក់ទិននានាដល់ការធ្វើសមាហរណកម្ម។ គោលដៅនៃសន្និសីទលើកនេះ គឺលើកកំពស់ចំណេះដឹងអំពីឱកាស ការលំបាកសាកល្បងចំពោះផ្នែកទេសចរណ៍វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ សន្និសីទនេះជាវេទិការមួយដើម្បី បណ្ដាអ្នកគ្រប់គ្រង តាក់តែងគោលនយោបាយ អ្នកជំនាញការនៅក្នុងនិងក្រៅប្រទេស សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជាពលករចែករំលែកព័ត៍មាន អំពីបទពិសោធន៍ ឱកាសការលំបាកនិងសាកល្បង ក្នុងពេលវៀតណាមកំពុងធ្វើសមាហរណកម្ម។ នេះក៏ជាឱកាស ដើម្បីបណ្ដាអង្គភាពអាជីវកម្មយល់ដឹងគ្រប់គ្រាន់ និងក្តាប់ជាប់ឱកាស ឆ្លងកាត់ការលំបាកសាកល្បងនានាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម