ព័ត៌មាន

កសាងប្រព័ន្ធផ្លូវរថភ្លើងក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញ តាមទិសដៅទំនើប

នាព្រឹកថ្ងៃទី៥ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំទទួលបន្ទុករាល់សំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យគមនាគមន៍ ដឹកជញ្ជូន បានអញ្ជើញជាអធិបតីកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួងគមនាគមន៍ ដឹកជញ្ជូន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទីក្រុង ហូជីមិញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពី គម្រោងប្រព័ន្ធផ្លូវដែកទីក្រុងហាណូយនិងទីក្រុងហូជីមិញ។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានស្នើថា ក្នុងដំណើរការកសាងគម្រោង គឺត្រូវមានគំនិតផ្តួចផ្តើមប្រកបដោយលក្ខណៈលោតផ្លោះ ចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង   ទំនើប ទូលំទូលាយ បរិយាប័ន្ននិងនាំមកប្រសិទ្ធភាពខ្ពស់។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំទទួលបន្ទុករាល់សំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យគមនាគមន៍ ដឹកជញ្ជូន បានអញ្ជើញជាអធិបតីកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ។ រូបថត៖ VNA

នាយករដ្ឋមន្ត្រីស្នើឲ្យការសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងត្រូវជ្រើសរើសបច្ចេកវិទ្យាទំនើប សមស្របនឹងលក្ខណៈជាក់ស្តែងរបស់វៀតណាម ដោយផ្តោតទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក។ យ៉ាងណាមិញ នាពេលខាងមុខ ទីក្រុងហាណូយនិងទីក្រុងហូជីមិញ ត្រូវបំពេញជាបន្ទាន់នូវគម្រោង ហើយដាក់ជូននាយករដ្ឋមន្ត្រីផែនការសាងសង់ទូទៅនៃរដ្ឋធានី និងទីក្រុងហូជីមិញ ឱ្យបានមុនថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីពិចារណា និងអនុម័ត ធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ ក្នុងនោះមានការវិនិយោគអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងក្នុងទីក្រុងទាំងពីរ ផងដែរ៕


top