ព័ត៌មាន

កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម

លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានគណៈ កម្មាធិការដឹកនាំគម្រោងបានអញ្ជើញជាអធិបតីនៃសិក្ខាសាលា។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសិក្ខាសាលា (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៧ មករា នៅទីក្រុង Da Nang គណៈកម្មាធិការដឹកនាំគម្រោងយុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិក្រោមប្រធានបទ “បន្តជំរុញ លើកកំពស់ប្រសិទ្ធភាពការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីឆ្លើយតបនឹងតម្រូវការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំគម្រោងបានអញ្ជើញជាអធិបតីនៃសិក្ខាសាលា។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា ប្រធានរដ្ឋលោក Nguyen Xuan Phuc បានចាត់ទុកថា ក្នុងបរិបទសកលភាវូបនីយកម្ម សមាហរណកម្មអន្តរជាតិបានជះឥទ្ធិពលយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម តាមនោះដាក់ចេញតម្រូវការចាំបាច់សម្រាប់ការបន្តធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនៅ វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត។

“ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការត្រូវតែអនុវត្តន៍ស្របគ្នាជាមួយនឹងកំណែទម្រង់នីតិបញ្ញត្តិនិងកំណែទម្រង់រដ្ឋបាល ដើម្បីធានានូវគោលការណ៍ អំណាចរដ្ឋត្រូវបានបង្រួបបង្រួម មានការបែងចែក សម្របសម្រួលនិងការគ្រប់គ្រងរវាងស្ថាប័នរដ្ឋក្នុងការអនុវត្តសិទ្ធិនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ កំណែទម្រង់ប្រព័ន្ធតុលាការមានគោលបំណងការពារ និងធានាឱ្យបានកាន់តែប្រសើរឡើងនូវ ប្រជាធិបតេយ្យ យុត្តិធម៌ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋនិងការយកច្បាប់ជាចម្បង”។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក៏បានបញ្ជាក់ថា កំណែទម្រង់ប្រព័ន្ធតុលាការត្រូវតែទទួលមរតកសមិទ្ធិផលដែលសម្រេចបានរបស់តុលាការវៀតណាម បន្តជ្រើសរើសដោយស្រូបនូវតម្លៃជឿនលឿន និងបទពិសោធន៍ដ៏មានតម្លៃពីប្រទេសផ្សេងៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top