លោកអគ្គលេខាបក្ស តូ ឡឹម ទើបតែចុះហត្ថលេខានិងចេញផ្សាយ សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពី "កសាងនិងអភិវឌ្ឍន៍ទីក្រុងហាណូយក្នុងយុគសម័យថ្មី"។
ទន្លេក្រហមត្រូវបានកំណត់ជាអ័ក្សបៃតង ដែលជាអ័ក្សទេសភាពនៃទីក្រុងហាណូយ (រូបថត៖ VOV)
សេចក្តីសម្រេចចិត្តនេះ
បានដាក់ចេញទស្សនៈចំនួនប្រាំសម្រាប់អភិវឌ្ឍន៍រដ្ឋធានីក្នុងរយៈពេលខាងមុខ
ក្នុងនោះអះអាងថា ទីក្រុងហាណូយគឺជាមជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ
ជាមជ្ឈមណ្ឌលស្ថាបនា ដើរតួនាទីនាំមុខគេក្នុងការបង្កើតគំរូអភិវឌ្ឍន៍
និងការត្រិះរិះអភិវឌ្ឍន៍ថ្មី...។
សេចក្តីសម្រេចចិត្តនេះកំណត់គោលដៅថា
នៅឆ្នាំ ២០៣៥ រដ្ឋធានីហាណូយនឹងក្លាយជាទីក្រុងបៃតង ឆ្លាតវៃ និងទំនើប
ជាការរួមបញ្ចូលគ្នាលក្ខណៈវប្បធម៌ប្រណិតផូរផង
ចូលរួមសហគមន៍អន្តរជាតិកាន់តែស៊ីជម្រៅ ជាមួយនឹងការប្រកួតប្រជែងខ្ពស់
ស្ថិរភាពនយោបាយ និងសង្គម; ជាទីក្រុងសន្តិភាព ប្រជាជនមានសុភមង្គល
និងជាគោលដៅសុវត្ថិភាព រួសរាយរាក់ទាក់ និងទាក់ទាញ។ នៅឆ្នាំ២០៤៥
ទីក្រុងហាណូយនឹងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ជាមជ្ឈមណ្ឌលប្រមូលផ្តុំនៃចំណេះដឹងនិងបច្ចេកវិទ្យា; ប្រជាជនមានគុណភាពរស់នៅខ្ពស់
សង្គមអរិយធម៌ សុវត្ថិភាព គួរជាទីរស់នៅប្រកបដោយសុភមង្គល។ ឆ្ពោះទៅខួបលើកទី ១០០
នៃទិវារំដោះរដ្ឋធានី (១៩៥៤-២០៥៤) និងនៅឆ្នាំ ២០៦៥៖
ទីក្រុងហាណូយនឹងក្លាយជាទីក្រុងសកលមួយដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់ និងប្រកបដោយចីរភាព
ដែលស្ថិតក្នុងក្រុមរដ្ឋធានីដែលមានគុណភាពរស់នៅនិងសុភមង្គលខ្ពស់នៅក្នុងពិភពលោក៕