នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេទិកាអនាគតអាស៊ានលើកទី ១ ឆ្នាំ ២០២៤ (AFF ២០២៤) ក្រោមប្រធានបទ “ការកសាង សហគមន៍អាស៊ានដែលរីកលូតលាស់លឿន និរន្តរភាព និងផ្តោតលើប្រជាជន” បានបើកនៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងសម័យបើកវេទិកាអនាគតអាស៊ាន (រូបថត៖ VOV)
AFF ២០២៤
ដោយក្រសួងការបរទេសទទួលរៀបចំក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី
គឺជាគំនិតផ្តួចផ្តើមពហុភាគីទ្រង់ទ្រាយធំរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham
Minh Chinh នាយករដ្ឋមន្ត្រីឡាវ លោក Sonexay
Siphandone និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានអញ្ជើញចូលរួមនិងដឹកនាំវេទិកានេះ។
ក្នុងសុន្ទរកថាបើក
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៦
ទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍន៍
អាស៊ានមិនដែលមានពេលណាស្ថិតក្នុងស្ថានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះទេ
ហើយក៏ប៉ុន្តែមិនដែលជួបប្រទះនឹងបញ្ហាប្រឈមច្រើនដូចសព្វថ្ងៃនេះដែរ។ ភាពជាក់ស្តែងនោះ
តម្រូវឱ្យអាស៊ានមានចក្ខុវិស័យយុទ្ធសាស្ត្រទូលំទូលាយ បង្កើនគំនិតផ្តួចផ្តើម
និងការសម្របខ្លួន ដើម្បីចាប់យកឱកាស ដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍប្រកបដោយស្ថិរភាព
និងនិរន្តរភាព។
“ក្នុងដំណើរការអភិវឌ្ឍន៍ ទាមទារឲ្យមានសាមគ្គីភាព ទំនុកចិត្ត
និងការមូលមតិជាឯកឆ័ន្ទរបស់ប្រទេសសមាជិកទាំងអស់។
យើងរួមគ្នាបន្តប្រដេញតាមវិធីសាស្ត្រអភិក្រមសកល ក្នុងប្រជាជនទាំងអស់
និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំបូលរួមអាស៊ានមានភាពរឹងមាំនៅគ្រប់កាលៈទេសៈ
អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។
នាយករដ្ឋមន្ត្រី
Pham
Minh Chinh បានអះអាងថា ក្រោយរយៈពេលជិត ៣
ទស្សវត្សរ៍ដែលចូលរួមជាសមាជិកអាស៊ាន
វៀតណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូល ក្នុងគោលនយោ
បាយការបរទេសរបស់ខ្លួន ដោយតែងតែធ្វើអស់ពីសមត្ថភាពដើម្បី សហគមន៍អាស៊ានកាន់តែរឹងមាំ
និងមានតួនាទីកាន់តែខ្ពស់ក្នុងតំបន់និងលើពិភពលោក។
គំនិតផ្តួចផ្តើមរៀបចំវេទិកាអនាគតអាស៊ានលើកទីមួយនៅទីក្រុងហាណូយ
ក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមផងដែរ។
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay
Siphandone ប្រធានអាស៊ាននៅឆ្នាំ២០២៤ អគ្គលេខាធិការអាស៊ាន លោក កៅ
គឹមហួន និងមេដឹកនាំអាស៊ានទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើម
និងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ានរបស់វៀតណាម។
វេទិកានេះនឹងដើរតួនាទីដូចជាយន្តការមួយរបស់អាស៊ាន ក្នុងការទទួល
និងស្វាគមន៍រាល់គំនិតថ្មីៗ និងអនុសាសន៍គោលនយោបាយសម្រាប់អាស៊ាន។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបញ្ជាក់ថា៖ “វៀតណាមមានចក្ខុវិស័យរយៈពេលវែងអំពីដំណើរការអភិវឌ្ឍន៍របស់អាស៊ាន។
ដូច្នេះ វេទិកាអនាគតអាស៊ាន គឺស័ក្តិសមបំផុតសម្រាប់អ្វីដែលអាស៊ានកំពុងបន្ត
ក្នុងការកសាងចក្ខុវិស័យសហគមន៍ ២០៤៥។ វេទិកាបានប្រព្រឹត្តទៅយ៉ាងសមស្រប ទាន់ពេលវេលា
នៅពេលដែលប្រទេសសមាជិកអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន យើងមិនអាចគិតឱ្យបានច្បាស់លាស់អំពីអ្វីដែលអាចនឹងកើតឡើងនោះទេ។
ដូច្នេះ វេទិកានេះនឹងផ្តល់ឱ្យយើងនូវគំនិតស្ថាបនា និងជួយយើងកំណត់បញ្ហាប្រឈម
និងកំណាត់ផ្លូវនាពេលខាងមុខកាន់តែច្បាស់លាស់”។
វគ្គពិភាក្សានៅវេទិកាបានផ្តោតលើទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកប
ដោយនិរន្តរភាព បរិយាប័ន្ននិងការពឹងផ្អែកលើខ្លួនឯងរបស់ សហគមន៍អាស៊ាន។
ដំណោះស្រាយដែលអនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ដើម្បីសម្រេចបាននូវគោលដៅនៃភាពសុខដុមរមនារវាងវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
វិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយរបស់អាស៊ានក្នុងការធានាសន្តិសុខក្នុងតំបន់
ស្នើទិសដៅដើម្បីជួយអាស៊ានរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមសកល៕