ព័ត៌មាន

កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ


កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ (Image: VNA)

នាថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០១៦ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត​​Dak Nong (ភាគ កណ្ដាល​វៀត​ណាម​) និង​សមាគមមិត្តភាព​កម្ពុជា-វៀតណាម​ ខេត្ត​មណ្ឌលគិរី ព្រះរាជាណា ចក្រកម្ពុជា បានរៀប​ចំ​សន្និសីទ​បូក​សារុប ២​ឆ្នាំ​នៃការអនុវត្ត​ អនុស្សរណៈយោគយល់គ្នាទៅវិញទៅមក ស្តីពីយន្តការសហប្រតិប​ត្តិការ​កសាង​ខ្សែព្រំដែន​វៀតណាម-កម្ពុជា សន្តិភាពមិត្តភាពដំណាក់​កាល២០១៤-២០១៦។ ក្នុង​ឱកាស​នេះ​ដែរ សមាគម​មិត្តភាពខេត្ត Dak Nong និង​ខេត្តមណ្ឌល​គិរីបាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ អំពី​កិច្ច​សហការ​ជំរុញ​ខ្លាំង​ទំនាក់​ទំ​នង​សហប្រតិបត្តិការ​ល្អប្រសើ កសាងខេត្តទាំងពីក្លាយទៅជាតំបន់​សន្តិភាព​និង​មិត្តភាព។ នា ពេល​ខាង​មុខ សមាគម​មិត្តភាពទាំងពីរ​ នឹងសហការជិត​ស្និត​ថែមទៀត​ ក្នុងការ​ឃោសនា ផ្សព្វ​ផ្សាយ​ដើម្បី​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​យល់​ដឹង អំពីបញ្ញត្តិនៃការធ្វើដំណើរទៅវិញទៅមក ក្នុងតំបន់ព្រំដែននិង​តំបន់​ហាម​ឃាត់​តាម​បណ្តោយខ្សែ​ព្រំ​ដែន ក៏ដូចជាការទទួលខុសត្រូវរួមក្នុង​ការងារ​ការ​ពារ​ខ្សែ និ​ង​បង្គោលព្រំ​ដែន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងបទល្មើសដែលកើត​មានឡើង នៅតំបន់ព្រំដែនរវាងខេត្ត DakNong របស់​វៀតណាម​និង​ ខេត្ត​មណ្ឌលគីរីរបស់កម្ពុជា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top