ព័ត៌មាន

កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការក្នុងដំណាក់កាលខាងមុខ

បន្តរបៀបវារៈសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៧ ខែ តុលា នៅទីក្រុងហាណូយ រដ្ឋសភា វៀតណាមបានចាប់ផ្តើមសម័យប្រជុំពិភាក្សានៅ សាលប្រជុំស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២២; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ២០២៣។
  រូបថតឧទាហរណ៍៖ dangcongsan.vn  

ដោយវាយតម្លៃពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ បណ្ដាសមាជិក រដ្ឋសភា បានចាត់ទុកថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ម៉ាក្រូសេដ្ឋកិច្ចមាន ស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង; តាមការព្យាករណ៍ក្នុងឆ្នាំ ២០២២ មានគោល ដៅ ១៤/១៥ នឹងត្រូវបានសម្រេច ហើយសម្រេចលើសពីផែនការដែលបានប្រគល់ ដោយរដ្ឋសភា។ លោក Nguyen Huu Thong សមាជិករដ្ឋសភាខេត្ត Binh Thuan បានចាត់ទុកថា៖
“សេដ្ឋកិច្ចកំពុងងើបឡើងវិញជាវិជ្ជមាន ហើយសម្រេចបានលទ្ធផលល្អបង្គួរ។ ក្នុងឆ្នាំ ២០២២ GDP ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានកំណើន ៨%។ វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចលើពិភពលោកដែលត្រូវបានអង្គការអន្តរជាតិដ៏មានកិត្យានុភាពលើពិភពលោកវាយតម្លៃខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព”។
យោងតាមអង្គប្រជុំ ចំណុចភ្លឺនៃសេដ្ឋកិច្ចវៀតណាមនាពេលបច្ចុប្បន្ននេះ គឺការ កើនឡើងយ៉ាងខ្លាំងនៃការនាំចេញ ចំនួនអាជីវកម្មដែលទើបបង្កើតថ្មី និងការទាក់ទាញ ទុនវិនិយោគពីបរទេសកាន់តែច្រើនឡើងៗ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ នៅតែមានកម្រិតធ្ងន់នៅឡើយ ជម្លោះភូមិសាស្ត្រនយោបាយ រវាងបណ្ដាប្រទេស ការហក់ឡើងនៃតម្លៃប្រេងពិភពលោក ជាដើម បានប៉ះពាល់ជា អវិជ្ជមានដល់សេដ្ឋកិច្ចវៀតណាម។ នៅចំពោះមុខស្ថានភាពនេះ លោក Huynh Thanh Phuong សមាជិករដ្ឋសភាខេត្ត Tay Ninh បានលើកមតិថា៖
“តាមដានយ៉ាងដិតដល់នូវការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុពិភពលោក ដើម្បីអនុវត្តន៍ដោយភាពបត់បែនក្នុងដំណើរការសម្រប សម្រួលគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាយ៉ាងរឹងមាំ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ជម្លោះភូមិសាស្ត្រនយោបាយរវាងបណ្ដាតំបន់ នាំទៅដល់ ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែងនៅលើពិភពលោក។ ដូច្នេះហើយ ចាំបាច់ត្រូវធានាឲ្យសេដ្ឋកិច្ចវៀតណាមមានឯករាជ្យ និងភាពម្ចាស់ការក្នុងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចក្នុងសម័យកាលថ្មី។ នាពេលខាងមុខនេះ ផ្តោតលើការទាញ យកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគ សំដៅជំរុញការ នាំចេញ”។
ក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មទី ៤ កាន់តែមានសារៈសំខាន់ចំពោះសេដ្ឋ កិច្ចនៃប្រទេសនីមួយៗ អង្គប្រជុំបានក្រើនរំលឹកពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ។ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមក្នុងឆ្នាំ ២០២១ សម្រេចបានទំហំចំនួន ២១ ពាន់ លានដុល្លារអាមេរិក ស្រូបយកប្រមាណ ៦% នៃផលិតផលក្នុងស្រុកសរុប ជាប់ ចំណាត់ថ្នាក់ទី ១៤/៥០ នៅអាស៊ី... គោលដៅគឺនៅឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជីថលស្រូប យកចំនួន ៣០% នៃផលិតផលក្នុងស្រុកសរុប សមាមាត្រនៃសេដ្ឋកិច្ចឌីជីថលនៅក្នុង ឧស្សាហកម្ម ឬវិស័យនីមួយៗគឺមានយ៉ាងហោចណាស់ ២០%៕

top