ព័ត៌មាន

កសាង Hue អោយក្លាយទៅជាទីក្រុងព័ត៌មានឆ្លាតវៃដើមដំបូងនៅវៀតណាម

 គោលដៅនៃគម្រោងនេះគឺបង្កើតឡើងទីក្រុងព័ត៌មានឆ្លាតវៃដើមដំបូងនៃប្រទេស ដែល​ក្នុងនោះ​ផ្ដោត​ទៅលើការ​អភិវឌ្ឍ​វិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ការពិតនិម្មិត និងឧស្សាហកម្ម​ភាពយន្ត។
 
ខេត្ត Thua Thien – Hue កំពុងដំណើរការកសាង Hue អោយក្លាយទៅជា ទីក្រុងព័ត៌មានឆ្លាត​វៃដើម​ដំបូង​នៃវៀត​ណាម​។ គម្រោងនេះត្រូវបានដំណើរការ នៅតំបន់នគរថ្មី An Van Duong ក្នុងតម្លៃសរុបជាង២២លាន​ដុល្លា​អាមេរិក​។ គោលដៅនៃគម្រោងនេះគឺបង្កើតឡើងទីក្រុងព័ត៌មានឆ្លាតវៃដើមដំបូងនៃប្រទេស ដែលក្នុង​នោះផ្ដោត​ទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ការពិតនិម្មិត និងឧស្សាហកម្មភាពយន្ត​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​​
 


top