ព័ត៌មាន

ករណីនាវា Ever Given ជាប់នៅលើព្រែកជីកស៊ុយអេស (Suez)៖ ដោះស្រាយស្ថានភាពកកស្ទះ ទាំងស្រុង

កាលពីថ្ងៃទី៣ ខែមេសា ប្រមុខស្ថាប័នគ្រប់គ្រងព្រែកជីកស៊ុយអេស លោក Osama Rabie បានឲ្យដឹងថា៖ ការធ្វើដំណើរតាមព្រែកជីកស៊ុយអេសគឺមានភាពរលូនទាំងស្រុងហើយ បន្ទាប់ពី នាវា Ever Given ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី ២៩ ខែមិនា។

ក្នុងសេចក្តីប្រកាសមួយលោក Rabie បានបញ្ជាក់ថា “រាល់នាវាទាំងអស់ដែលកំពុងរង់ចាំ (ឆ្លងកាត់ព្រែកជីកស៊ុយអេស) រួមទាំងនាវា Ever Given ដែលត្រូវជាប់នៅ ព្រែកជីកស៊ុយអេសត្រូវបានដោះស្រាយទាំងស្រុងជាស្ថាពរហើយ” ។

អេហ្ស៊ីបបានអះអាងថានឹងស្នើសំណងជាង ១ ពាន់លានដុល្លារអាមេរិកសម្រាប់ការខាតបង់ដែលកើតឡើងពី ករណីនាវា Ever Given ជាប់នៅលើព្រែកជីកស៊ុយអេស (Suez)
ក៏ដូចជាថ្ងៃជួយសង្គ្រោះនាវានេះដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top