ព័ត៌មាន

ករណីឆ្លងជំងឺរាតត្បាត Covid-19 ទី ៣៥ នៅប្រទេសវៀត​ណាមកំពុង​ត្រូវបានព្យាបាលនិង​ដាក់ឲ្យនៅដាច់ដោយ​ឡែកនៅ​ឯមន្ទីរពេទ្យ Da Nang​

​ករណី​ឆ្លងជំងឺរាតត្បាត Covid-19 ទី ៣៥ នៅប្រទេសវៀតណាម គឺជាស្ត្រីម្នាក់ អាយុ ២៩ ឆ្នាំ សញ្ជាតិវៀតណាម។ អ្នក​ជម្ងឺទី ៣៥ នេះគឺជាបុគ្គលិកលក់ទំនិញនៅផ្សារទំនើប Dien May Xanh នៅស្រុក Hai Chau ទីក្រុង Da Nang។
 
គួរ​ជម្រាបថា នៅវេលាមម៉ោង ៦-៧ យប់នាថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០២០ បុគ្គលិក​រូប​នេះ​បាន​ទាក់​ទង​ផ្ទាល់​ជាមួយ​ជនជាតិ​អង់គ្លេស២នាក់នៅផ្សារទំនើប  Dien May Xanh (ពោលគឺជាជនជាតិ ២ នាក់នេះ​ដែល​ធ្លាប់​ត្រូវ​បាន​កត់​សម្គាល់​ថាមានផ្ទុកជម្ងឺ  Covid-19 ទី២២ និង ២៣)។ នាបច្ចុប្បន្ននេះ អ្នកជម្ងឺទី ៣៥ នេះកំពុង​សម្រាក​ព្យាបាល​និង​ដាក់ឲ្យនៅដាច់ដោយឡែកនៅឯមន្ទីរ​ពេទ្យ Da Na​ng៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top