ព័ត៌មាន

ករណីគ្រោះថ្នាក់យន្តហោះពីរនៅអេត្យូពី និងឥណ្ឌូនេស៊ីមានភាពស្រដៀងគ្នា


 ទិដ្ឋការនៃករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines 
 

 នាថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី គមនាគមន៍ អេត្យូពី លោកស្រី Dagmawit Moges បានឲ្យដឹងថា រាល់​ទិន្នន័យ​ប្រអប់​ខ្មៅបាន​បង្ហាញ​ឲ្យឃើញ​ថាមាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ច្បាស់​រវាង​ករណី​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Ethiopian Airlines កាល​ពីសប្ដាហ៍មុន និងករណី​របស់យន្តហោះ​ របស់ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដែល​ធ្លាក់នៅឥណ្ឌូណេស៊ីកាល​ពីខែតុលា​ ឆ្នាំ​២០១៨ ។

ថ្លែង​ទៅកាន់អ្នកយកព័ត៌មាន លោកស្រី Dagmawit Moges បានឲ្យដឹងថា ភាព​ស្រ​ដៀង​គ្នា​យ៉ាង​ច្បាស់​លាស់​ត្រូវ​បាន​កត់ទុករវាងជើង​ហោះហើរ​លេខ 302 របស់​ក្រុមហ៊ុនអាកាសចរណ៍​អេត្យូពី និង​ជើង​ហោះហើរ​លេខ 610 របស់​ក្រុមហ៊ុន​ Lion Air ហើយ​នេះគឺ​ជា​បញ្ហាដែល​លើក​យក​មក​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​នៅក្នុង​ការ​ស៊ើប​អង្កេត​ផង​ដែរ​។ លោកស្រី Dagmawit Moges ក៏បានឲ្យដឹងថាមានរបាយការណ៍បឋមមួយនៃការធ្លាក់​យន្តហោះអេត្យូពី កាល​ពីសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស ចំនួន ១៥៧ នាក់ស្លាប់នោះ​ នឹងត្រូវបានប្រកាសក្នុង​រយៈពេល ​៣០ ថ្ងៃផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top