ទេសចរណ៍ កម្សាន្តលើរទេះស៊ីកក្លូហ្វេ 01/04/2020 ភ្ញៀវទេសចរអញ្ជើញមកដល់ទីក្រុងហ្វេ ធ្វើដំណើរទៅទស្សនាទីក្រុងបុរាណ ដោយមធ្យោបាយស៊ីកក្លូ ជាចំណូលចិត្តដ៏សាមញ្ញ និងតែងនាំមកនូវចំណាប់អារម្មណ៍ដ៏រំភើបសប្បាយ ដែលមិនអាចពណ៌នាបាន។ ស៊ីកក្លូហ្វេពណ៌សម្បុរឆើតឆាយ រាងមិនសូវខ្ពស់ពេក ធ្វើឱ្យមនុស្សអង្គុយមានអារម្មណ៍ទីងទាង ប៉ុន្តែមិនទាបពេក ពិបាកនឹងគយគន់ទេសភាពនៅជុំវិញ និងមិនសូវទូលាយពេក ធ្វើឱ្យគូរស្នេហ៍មានអារម្មណ៍ឃ្លាតឆ្ងាយគ្នា ក៏មិនសូវចង្អៀតពេក ទុកឱ្យនរណានោះមានអារម្មណ៍អៀនខ្មាស រាល់ពេលអង្គុយនៅក្បែរគ្នាជាដើម។ ធ្វើដំណើរដោយស៊ីកក្លូ នៅកណ្តាលវិថីសង្កាត់ស្ងាត់ ពោរពេញពភាពបុរាណកាលនៃទីក្រុងហ្វេ ពេលណាក៏រមែងនាំមកនូវអារម្មណ៍មួយអណ្តែតអណ្តូងប្លែកៗ។ ប្រសិនបើមិនជឿ អ្នកអាចសាកល្បងអង្គុយលើស៊ីកក្លូ ផ្អែកខ្នងលើពូកដ៏ទន់ រួចសាកធ្វើដំណើរកម្សាន្តជុំវិញទីក្រុងហ្វេ នឹងទទួលបានភ្លាមនូវអារម្មណ៍ដ៏អស្ចារ្យកម្រមាននោះ។ រទេះជិះអេម ធ្វើដំណើរយឺតៗ ឆ្លងកាត់វិថីដែលបាំងទៅដោយម្លប់ដើមអំពិល។ រទេះធ្វើដំណើរទៅដល់រាជវាំង វិថី ដងទន្លេ និងទាំងចម្ការស្ងប់ស្ងាត់លេចចេញសន្សឹមៗ មកដល់ទីនេះធ្វើឱ្យចិត្តមនុស្សហាក់ដូចជាមិនចង់ឃ្លាតឆ្ងាយទាល់តែសោះ។ ធ្វើដំណើរដោយស៊ីកក្លូតាមដងវិថីទីក្រុងហ្វេ ទោះបីភ្ញៀវទេសចរចំឡែក ឬធ្លាប់ស្គាល់តាំងពីយូរ ក៏មានអារម្មណ៍តែមួយ ដូចជាខ្លួននៅឯទីឆ្ងាយ ទើបវិលត្រឡប់មកដល់ស្រុក ត្រឡប់មកជាមួយនឹងក្រុងហ្វេជាទីស្រឡាញ់ ជិតដិត។ ក្រុមស៊ីកក្លូ នាំភ្ញៀវទេសចរធ្វើដំណើរទៅទស្សនារាជវាំងក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ ស៊ីកក្លូនាំភ្ញៀវទេសចរ ធ្វើដំណើរទៅទស្សនាកេរដំណែល នៅរាជវាំងក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរស្រ្តីជនជាតិបារាំង ពនេចរបែបផ្សេងព្រេងដោយជិះស៊ីកក្លូ ជាមធ្យោបាយមួយប្រភេទ ដែលបានបារាំងបង្កើតនៅនឹងស្រុកឥណ្ឌូចិន នាឆ្នាំ១៩៣៩។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរបរទេសរំភើបសប្បាយ ពេលបានពនេចរបែបផ្សងព្រេងដោយធាក់ស៊ីកក្លូខ្លួនឯង ពេលអញ្ជើញមកទស្សនាក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ សម្រស់រទេះស៊ីកក្លូ នាពិធីបុណ្យតាមដងវិថីនៅក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ សម្រស់រទេះស៊ីកក្លូ នាពិធីបុណ្យតាមដងវិថីនៅក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ រូបភាពជិតដិតនៃរទេះស៊ីកក្លូយប់ថ្ងៃ ធ្វើដំណើរទៅមកក្នុងបរិយាកាសស្លាកស្នាមបុរាណនៃក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ បុរសធាក់ស៊ីកក្លូដឹកទំនិញចេញទៅផ្សារ។ រូបថត៖ ថាញហ្វ័រ ស៊ីកក្លូដឹកផ្កាបម្រើតម្រូវការលេងផ្កា នាឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម នៃអ្នកក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ ស៊ីកក្លូជារូបភាពជិតដិត ពេញដោយអនុស្សាវរីយ៍នៃអ្នកក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ រដូវរងា ធ្វើដំណើរដោយស៊ីកក្លូហ្វេ ក៏មានចំណាប់អារម្មណ៍ដោយឡែកដែរ។ ក្រោមជំនោរភ្លៀងរលឹមស្រិចៗ អ្នកធាក់ស៊ីកក្លូពេលណាក៏ប្រុងប្រយត្នទាញស្បៃដំបូល បាំងភ្ញៀវទេសចរកុំឱ្យទទឹក ប៉ុន្តែអ្នកខ្លះក៏ចូលចិត្តបានធ្វើដំណើរក្រោមមេឃភ្ញៀងរលឹមស្រិចៗ ដើម្បីចង់ស្រោបយកអារម្មណ៍ត្រជាក់ញាក់សាច់ មកពីជំនោរភ្ញៀងរលឹមស្រិចៗ ដូចជាសន្សើមចុះអព្ទបក់ប៉ះស្រាលៗលើផ្ទៃមុខ។ មានអ្នកខ្លះរវៀសចិត្តចំណាំឃើញថា អ្នកធាក់ស៊ីកក្លូហ្វេមិនសូវនិយាយតែឧស្សាហ៍ មើលទៅចរិតស្មោះត្រង់ស្លូតបូតដូចនេះតែកុំមាក់ងាយ ពីព្រោះក្នុងចំណោមពួកគាត់ មានអ្នកខ្លះកាលពីមុនធ្លាប់ធ្វើគ្រូបង្រៀន ឬមន្ត្រីរាជការ ប៉ុន្តែដោយសម័យកាលផ្លាស់ប្តូរ ត្រូវវិលត្រឡប់ទៅប្រកបមុខរបរធាក់ស៊ីកក្លូ។ ប្រសិនបើជួបអ្នកធាក់ស៊ីកក្លូបែបនេះ យ៉ាងណាភ្ញៀវទេសចរ ក៏បានពួកគាត់និយាយឱ្យស្តាប់នូវរឿងសប្បាយលាយលំដោយទុក្ខព្រួយ ទាំងរឿងថ្មី រឿងចាស់កើតមាននៅស្រុកនេះមិនខាន ជួនកាលមានទាំងរឿង ដែលបានចាត់ទុកជាអាថ៌កំបាំង តាំងពីសម័យកាលណាម្លេះ អំពីរាជវាំងដើម។ ជាមួយនឹងអ្នកក្រុងហ្វេ រទេះស៊ីកក្លូមិនត្រឹមតែជាមធ្យោបាយចិញ្ចឹមជីវិតនៃអ្នកក្រីក្រ នៅទាំងវាជាចំណែកមួយនៃអនុស្សាវរីយ៍ទីក្រុងហ្វេបុរាណនិងបច្ចុប្បន្ន។ ហេតុនោះហើយ គ្មាននរណាហ៊ានគិតថា នឹងថ្ងៃណាមួយនៅលើដងផ្លូវនៃទីក្រុងហ្វេដ៏ស្រទន់ ស្រាប់តែបាត់ទៅស្រមោលរទេះស៊ីកក្លូ ដែលធ្លាប់ធ្វើដំណើរទៅមកទាំងយប់ថ្ងៃ។ ឥឡូវនៅទីក្រុងហ្វេ មានស៊ីកក្លូច្រើនណាស់ ឮថាមានជិតរាប់ពាន់គ្រឿង ហើយពួកគេក៏បង្កើតបានក្រុមរកស៊ីពឹងលើរទេះស៊ីកក្លូត្រឹមត្រូវ ដើម្បីបម្រើភ្ញៀវទេសចរដោយរបៀបមានភាពជំនាញជាង។ ថ្មីៗនេះ លោក ផាន ង៉ុកថ័រ (Phan Ngoc Tho) ប្រធានគណៈកម្មាធិការប្រជាជនខេត្តធឿធៀនហ្វេ (Thua Thien Hue) ឱ្យដឹងថា ខេត្តកំពុងកសាងគម្រោងការ “វប្បធម៌ស៊ីកក្លូហ្វេ”។ តាមនោះ ក្រុមអាជីវកម្មស៊ីកក្លូទេសចរណ៍ហ្វេ នឹងបានបណ្តុះបណ្តាលភាសាបរទេស និងហ្វឹកហាត់ត្រឹមត្រូវនៅវិជ្ជាជីវៈ ប្រតិបត្តិក្នុងការបំពេញការងារ ចាប់ពីនោះកសាងពាណិជ្ជសញ្ញាស៊ីកក្លូហ្វេជិតស្និទ្ធ រាក់ទាក់ភ្ញៀវ ជំនាញ និងគួរទុកចិត្ត៕ អត្ថបទនិងរូបថត៖ ថាញហ្វ័រ

ភ្ញៀវទេសចរអញ្ជើញមកដល់ទីក្រុងហ្វេ ធ្វើដំណើរទៅទស្សនាទីក្រុងបុរាណ ដោយមធ្យោបាយស៊ីកក្លូ ជាចំណូលចិត្តដ៏សាមញ្ញ និងតែងនាំមកនូវចំណាប់អារម្មណ៍ដ៏រំភើបសប្បាយ ដែលមិនអាចពណ៌នាបាន។ ស៊ីកក្លូហ្វេពណ៌សម្បុរឆើតឆាយ រាងមិនសូវខ្ពស់ពេក ធ្វើឱ្យមនុស្សអង្គុយមានអារម្មណ៍ទីងទាង ប៉ុន្តែមិនទាបពេក ពិបាកនឹងគយគន់ទេសភាពនៅជុំវិញ និងមិនសូវទូលាយពេក ធ្វើឱ្យគូរស្នេហ៍មានអារម្មណ៍ឃ្លាតឆ្ងាយគ្នា ក៏មិនសូវចង្អៀតពេក ទុកឱ្យនរណានោះមានអារម្មណ៍អៀនខ្មាស រាល់ពេលអង្គុយនៅក្បែរគ្នាជាដើម។ ធ្វើដំណើរដោយស៊ីកក្លូ នៅកណ្តាលវិថីសង្កាត់ស្ងាត់ ពោរពេញពភាពបុរាណកាលនៃទីក្រុងហ្វេ ពេលណាក៏រមែងនាំមកនូវអារម្មណ៍មួយអណ្តែតអណ្តូងប្លែកៗ។ ប្រសិនបើមិនជឿ អ្នកអាចសាកល្បងអង្គុយលើស៊ីកក្លូ ផ្អែកខ្នងលើពូកដ៏ទន់ រួចសាកធ្វើដំណើរកម្សាន្តជុំវិញទីក្រុងហ្វេ នឹងទទួលបានភ្លាមនូវអារម្មណ៍ដ៏អស្ចារ្យកម្រមាននោះ។ រទេះជិះអេម ធ្វើដំណើរយឺតៗ ឆ្លងកាត់វិថីដែលបាំងទៅដោយម្លប់ដើមអំពិល។ រទេះធ្វើដំណើរទៅដល់រាជវាំង វិថី ដងទន្លេ និងទាំងចម្ការស្ងប់ស្ងាត់លេចចេញសន្សឹមៗ មកដល់ទីនេះធ្វើឱ្យចិត្តមនុស្សហាក់ដូចជាមិនចង់ឃ្លាតឆ្ងាយទាល់តែសោះ។ ធ្វើដំណើរដោយស៊ីកក្លូតាមដងវិថីទីក្រុងហ្វេ ទោះបីភ្ញៀវទេសចរចំឡែក ឬធ្លាប់ស្គាល់តាំងពីយូរ ក៏មានអារម្មណ៍តែមួយ ដូចជាខ្លួននៅឯទីឆ្ងាយ ទើបវិលត្រឡប់មកដល់ស្រុក ត្រឡប់មកជាមួយនឹងក្រុងហ្វេជាទីស្រឡាញ់ ជិតដិត។ ក្រុមស៊ីកក្លូ នាំភ្ញៀវទេសចរធ្វើដំណើរទៅទស្សនារាជវាំងក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ ស៊ីកក្លូនាំភ្ញៀវទេសចរ ធ្វើដំណើរទៅទស្សនាកេរដំណែល នៅរាជវាំងក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរស្រ្តីជនជាតិបារាំង ពនេចរបែបផ្សេងព្រេងដោយជិះស៊ីកក្លូ ជាមធ្យោបាយមួយប្រភេទ ដែលបានបារាំងបង្កើតនៅនឹងស្រុកឥណ្ឌូចិន នាឆ្នាំ១៩៣៩។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរបរទេសរំភើបសប្បាយ ពេលបានពនេចរបែបផ្សងព្រេងដោយធាក់ស៊ីកក្លូខ្លួនឯង ពេលអញ្ជើញមកទស្សនាក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ សម្រស់រទេះស៊ីកក្លូ នាពិធីបុណ្យតាមដងវិថីនៅក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ សម្រស់រទេះស៊ីកក្លូ នាពិធីបុណ្យតាមដងវិថីនៅក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ រូបភាពជិតដិតនៃរទេះស៊ីកក្លូយប់ថ្ងៃ ធ្វើដំណើរទៅមកក្នុងបរិយាកាសស្លាកស្នាមបុរាណនៃក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ បុរសធាក់ស៊ីកក្លូដឹកទំនិញចេញទៅផ្សារ។ រូបថត៖ ថាញហ្វ័រ ស៊ីកក្លូដឹកផ្កាបម្រើតម្រូវការលេងផ្កា នាឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម នៃអ្នកក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ ស៊ីកក្លូជារូបភាពជិតដិត ពេញដោយអនុស្សាវរីយ៍នៃអ្នកក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ រដូវរងា ធ្វើដំណើរដោយស៊ីកក្លូហ្វេ ក៏មានចំណាប់អារម្មណ៍ដោយឡែកដែរ។ ក្រោមជំនោរភ្លៀងរលឹមស្រិចៗ អ្នកធាក់ស៊ីកក្លូពេលណាក៏ប្រុងប្រយត្នទាញស្បៃដំបូល បាំងភ្ញៀវទេសចរកុំឱ្យទទឹក ប៉ុន្តែអ្នកខ្លះក៏ចូលចិត្តបានធ្វើដំណើរក្រោមមេឃភ្ញៀងរលឹមស្រិចៗ ដើម្បីចង់ស្រោបយកអារម្មណ៍ត្រជាក់ញាក់សាច់ មកពីជំនោរភ្ញៀងរលឹមស្រិចៗ ដូចជាសន្សើមចុះអព្ទបក់ប៉ះស្រាលៗលើផ្ទៃមុខ។ មានអ្នកខ្លះរវៀសចិត្តចំណាំឃើញថា អ្នកធាក់ស៊ីកក្លូហ្វេមិនសូវនិយាយតែឧស្សាហ៍ មើលទៅចរិតស្មោះត្រង់ស្លូតបូតដូចនេះតែកុំមាក់ងាយ ពីព្រោះក្នុងចំណោមពួកគាត់ មានអ្នកខ្លះកាលពីមុនធ្លាប់ធ្វើគ្រូបង្រៀន ឬមន្ត្រីរាជការ ប៉ុន្តែដោយសម័យកាលផ្លាស់ប្តូរ ត្រូវវិលត្រឡប់ទៅប្រកបមុខរបរធាក់ស៊ីកក្លូ។ ប្រសិនបើជួបអ្នកធាក់ស៊ីកក្លូបែបនេះ យ៉ាងណាភ្ញៀវទេសចរ ក៏បានពួកគាត់និយាយឱ្យស្តាប់នូវរឿងសប្បាយលាយលំដោយទុក្ខព្រួយ ទាំងរឿងថ្មី រឿងចាស់កើតមាននៅស្រុកនេះមិនខាន ជួនកាលមានទាំងរឿង ដែលបានចាត់ទុកជាអាថ៌កំបាំង តាំងពីសម័យកាលណាម្លេះ អំពីរាជវាំងដើម។ ជាមួយនឹងអ្នកក្រុងហ្វេ រទេះស៊ីកក្លូមិនត្រឹមតែជាមធ្យោបាយចិញ្ចឹមជីវិតនៃអ្នកក្រីក្រ នៅទាំងវាជាចំណែកមួយនៃអនុស្សាវរីយ៍ទីក្រុងហ្វេបុរាណនិងបច្ចុប្បន្ន។ ហេតុនោះហើយ គ្មាននរណាហ៊ានគិតថា នឹងថ្ងៃណាមួយនៅលើដងផ្លូវនៃទីក្រុងហ្វេដ៏ស្រទន់ ស្រាប់តែបាត់ទៅស្រមោលរទេះស៊ីកក្លូ ដែលធ្លាប់ធ្វើដំណើរទៅមកទាំងយប់ថ្ងៃ។ ឥឡូវនៅទីក្រុងហ្វេ មានស៊ីកក្លូច្រើនណាស់ ឮថាមានជិតរាប់ពាន់គ្រឿង ហើយពួកគេក៏បង្កើតបានក្រុមរកស៊ីពឹងលើរទេះស៊ីកក្លូត្រឹមត្រូវ ដើម្បីបម្រើភ្ញៀវទេសចរដោយរបៀបមានភាពជំនាញជាង។ ថ្មីៗនេះ លោក ផាន ង៉ុកថ័រ (Phan Ngoc Tho) ប្រធានគណៈកម្មាធិការប្រជាជនខេត្តធឿធៀនហ្វេ (Thua Thien Hue) ឱ្យដឹងថា ខេត្តកំពុងកសាងគម្រោងការ “វប្បធម៌ស៊ីកក្លូហ្វេ”។ តាមនោះ ក្រុមអាជីវកម្មស៊ីកក្លូទេសចរណ៍ហ្វេ នឹងបានបណ្តុះបណ្តាលភាសាបរទេស និងហ្វឹកហាត់ត្រឹមត្រូវនៅវិជ្ជាជីវៈ ប្រតិបត្តិក្នុងការបំពេញការងារ ចាប់ពីនោះកសាងពាណិជ្ជសញ្ញាស៊ីកក្លូហ្វេជិតស្និទ្ធ រាក់ទាក់ភ្ញៀវ ជំនាញ និងគួរទុកចិត្ត៕ អត្ថបទនិងរូបថត៖ ថាញហ្វ័រ