រូបថត កម្លាំងចិត្តអស្ចារ្យរបស់គ្រូគុនជើងតែមួយ 04/12/2015 ក្នុងអាយុ២១ឆ្នាំ លោកត្រូវកាត់ជើងខាងឆ្វេងដោយគ្រោះថ្នាក់ នឹកស្មានថាបងតាអាញយុង ព្រមទទួលយកព្រហ្មលិខិត ប៉ុន្តែដោយសតិបញ្ញានិងកម្លាំងចិត្តដ៏ខ្លាំងក្លារបស់មនុស្សម្នាក់ដែលចូលចិត្តក្បាច់គុន លោកបន្តដេញតាមបំណងប្រាថ្នាក្លាយជាគ្រូគុន បង្កើតកេរ្តិ៍ឈ្មោះជូនបក្ស គិមកេតីសើនញ៉ាន។ គ្រូគុនតាអាញយុង កើតក្នុងសង្គមគ្រួសារមានប្រពៃណីហាត់គុន នៅទីក្រុងហូជីមិញ។ ឪពុករបស់លោកគឺលោកតាអាញដាំង មានរហស្សនាម អាញសាង(ពន្លឺព្រះអាទិត្យ) តែងចូលរួមការប្រកួតលើសាយវៀននៅសម័យអាណានិគមបារាំង។ ពេលលោកមានអាយុ៤ឆ្នាំ តាអាញយុង បានឪពុកបង្រៀនឈរសំកាំង ដើរស្នៀតគុន ហាត់ក្បាច់គុនមូលដ្ឋាន នៃក្បាច់គុនបូរាណវៀតណាម។ ពេលចូលរៀនបឋមសិក្សា សាលាមានបើកថ្នាក់បង្រៀនគុន Takewondo ទើបលោកចុះឈ្មោះរៀន។ ដោយសារចិត្តចង់ស្វែងយល់សិក្សាបន្ថែម នូវបណ្តាក្បាច់គុនរបស់បក្សផ្សេងៗទៀត ដើម្បីស្វែងរកចំណុចអន់ខ្សោយនិងចំណុចពូកែ ក៏ដូចជារបៀបរំដោះក្បាច់គុន ដូច្នេះហើយពេលរៀនឡើងដល់ថ្នាក់អនុវិទ្យាល័យ លោកបានរៀនបន្ថែមក្បាច់គុន Aikido (ជប៉ុន) និងក្បាច់គុនសៅលិញ(ចិន)។ ទឹកចិត្តប្តេជ្ញារបស់លោកកំពុងតែពុះកញ្រ្ជោល ការគ្រោះថ្នាក់ក៏ធ្លាក់មកលើរូបលោក បានឆក់យកជើងខាងឆ្វែងរបស់លោកក្នុងវ័យជំទង់។ លោកនឹករលឹកទាំងក្រៀមក្រំថា៖ “បំណងប្រាថ្នារបស់ខ្ញុំហាក់ដូចជាត្រូវពន្លិចសាបសូន្យទៅទាំងស្រុង។ ការធ្វើដំណើរទៅវិញទៅមក សកម្មភាពផ្ទាស់ខ្លួនដោយជើងម្ខាងគឺលំបាក់ហើយ ទម្រាំតែរៀនក្បាច់គុនទៀត”។ ដោយការស្រឡាញ់ក្បាច់គុនរួម នឹងការលើកទឹកចិត្តរបស់គ្រួសារ បានជួយឲ្យលោកស្ងប់ចិត្ត ស្ងប់អារម្មណ៍ សុខភាពសន្សឹមៗបានស្តាឡើងវិញ ហើយបន្តតាមរៀនក្បាច់គុន តាមរបៀបច្នៃប្រឌិតដើម្បីសមស្របទៅ នឹងចំណុចអន់ខ្សោយរបស់ខ្លួន។ គ្រូគុនតាអាញយុងសម្តែងក្បាច់ “ដុកឡឺធឿង-ក្បាច់ទួន” គឺក្បាច់មួយក្នុងចំណោម១០មេក្បាច់គុនជាតិ ក្នុងប្រព័ន្ធក្បាច់គុនបូរាណវៀតណម។ គ្រូគុនតាអាញយុង អាចឈរនឹងដោយជើងម្ខាងឬចលនាដោយជើងម្ខាងក្នុងវេលារាប់ម៉ោង។ ទោះបីមានជើងតែម្ខាង ប៉ុន្តែលោកនៅតែប្រើប្រាស់អាវុធគ្រប់បែប យ៉ាងប៉ិនប្រសប់។ រៀងរាល់ថ្ងៃ គ្រូគុនតាអាញយុង ត្រូវក្រោកឡើងពីម៉ោង៥ព្រឹក ដើម្បីដើរចែកកាសែតនៅខណ្ឌ៥ ខណ្ឌ៦ តំបន់ផ្សារប៊ិញតី ចើឡើន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកឆ្លៀតពេលដែលនៅលំហែថ្ងៃត្រង់ ដើម្បីហាត់កម្លាំងកាយនៅក្នុងមជ្ឈមណ្ឌលហាត់កីឡាខណ្ឌ៥។ មេរៀនហាត់ ជំនួយសាច់ដុំដៃ សាច់ដុំពោះ ខ្នង។ល។ បានលោកអនុវត្តត្រឹមត្រូវនិងយ៉ាងប៉ិនប្រសប់។ ហាត់លើកទម្ងន់ ដើម្បីហាត់សាច់ដុំជើងខាងស្តាំ។ ដើម្បីរក្សាលំនឹងដោយជើងម្ខាង លោកហាត់ដោយរបៀបឈរសំកាំងជាច្រើនម៉ោងបន្ត ហាត់ដើរឡើងជណ្តើរជាមួយឈើច្រត់ស្ពាយដុំទម្ងន់ជាប់ នឹងខ្លួនពេលទៅធ្វើការងារ។ ក្រៅពីនោះ លោកនៅលេងវាយកូនឃ្លីលើតុ ហែលទឹក ដើម្បីហាត់ព្រឹត្តិកម្មនិងកម្លាំងរបស់សាច់ដុំ។ មមាញឹកហាត់ប្រាណ ដូច្នេះហើយ លោកអាចធ្វើម្ចាស់នៅលើជើងម្ខាងរបស់ខ្លួន។ ដើម្បីបំពេញបំណងរៀនក្បាច់គុន លោកទៅរៀនគុនក្នុងបក្សគិមតីសើនញ៉ាន ពីលោកគ្រូឌាំងវ៉ាន់អាញ។ ដោយមិនអាចហាត់ដើរក្បាច់គុន ដូច្នេះលោកហាត់តែស្នៀតឈរសំកាំង ក្បាច់គុន ក្បាច់ដៃនិងក្បាច់ប្រើកែង ជង្គង់ឲ្យជំនាញ។ ពេលហាត់ លោកនៅរិះរកកែតម្រូវចំណុចខ្សោយត្រង់ជើង ជាទីងាយ ទាក់បញ្ឆោតដៃគូ ហើយច្នៃបណ្តាក្បាច់វាយបកនិងរំដោះសមស្រប។ ក្រៅពីនោះ គ្រូគុននៅកែច្នៃក្បាច់គុនដោយឡែកផ្ទាល់ខ្លួនដូចជា៖ ឈើច្រត់កាំបិត ក្បាច់ឈើច្រត់ កោងពីរកំណាត់ កោងបីកំណាត់។ល។ ដើម្បីការពារខ្លួន បង្ហាញមកឲ្យនរណាដែលត្រូវពិការដូចខ្លួន។ ក្រោយ៣០ឆ្នាំប្រឹងប្រែងផ្សារភ្ជាប់នឹងក្បាច់គុន ឥឡូវនេះ តាអាញយុង ជាគ្រូគុនវ័យចាស់ម្នាក់នៅក្នុងសង្គមក្បាច់គុនវៀតណាម មានមនុស្សដឹងស្គាល់ឮនិងកោតគោរព រាប់អានពេលរំលឹកដល់លោក “គ្រូគុនជើងម្ខាង”។ លោកមានទស្សនៈថា៖ “ជីវភាពកាន់តែលំបាក គឺមនុស្សកាន់តែខិតខំពុះពារឆ្លងកាត់ អះអាងក្តីចំណូលចិត្តរបស់ខ្លួន”។ រាល់ថ្ងៃ លោកក្រោកតាំងពីម៉ោង៥ព្រឹក ធ្វើដំណើរចែកកាសែតនៅតំបន់ខណ្ឌ៥ ខណ្ឌ៦ ដើម្បីចិញ្ចឹមជីវិត។ ពេលយប់ លោកប្តូរវេនបង្រៀនពីរថ្នាក់គុនរបស់ខ្លួននៅក្នុងសាលាអនុវិទ្យាល័យ លីផុង (ខណ្ឌ៥) នឹងឌិញហិបអឹន (ខណ្ឌ៨) ដើម្បីបង្រៀនក្បាច់គុនឲ្យយុវជនក្នុងតំបន់។ ក្រៅពី បង្រៀនក្បាច់គុនបូរាណ លោកនៅជំនាញក្នុងបណ្តាកីឡាដូចជា៖ ប្រដាល ក្បាច់គុនថៃ និង Pencak Silat បណ្តុះបណ្តាលបានសិស្សគន់ជាច្រើន តំណាងក្រុមយុវជនទីក្រុង ចូលរួមប្រកួតក្នុងតំបន់ ដណ្តើមបានរង្វាន់ខ្ពស់ ។ កូនទាំងបួនរបស់លោក សុទ្ធតែពេញវ័យ មានជីវភាពលំនឹង។ ដោយឡែកកូនស្រីបន្ទាប់ តាមិញទូត្រិញ អាយុ៣១ឆ្នាំ ក្លាយជាគ្រូគុនស្នងឪពុកខ្លួន។ គ្រូតាអាញយុង ណែនាំក្បាច់គុនរបស់បក្សគិមកេតីសើញ៉ាន ក្នុងសាលាអនុវិទ្យាល័យ លីផុង ខណ្ឌ៥។ សិស្សជាច្រើនបានលោកបង្រៀនហាត់ពត់យ៉ាងហ្មត់ចត់។ លោកគ្រូនិងកូនស្រីតាមិញទូត្រិញ អាយុ៣១ឆ្នាំណែនាំសិស្សហាត់គុន។ គ្រូតាអាញយុងណែនាំស្នៀតឈរសំកាំងឲ្យសិស្ស។ គ្រូគុនតាអាញយុងណែនាំរងបង្ការឲ្យសិស្ស។ សិស្សជាច្រើនសុំរៀន ពីព្រោះស្នាដៃនិងកម្លាំងចិត្តរបស់គ្រូតាអាញយុង អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

ក្នុងអាយុ២១ឆ្នាំ លោកត្រូវកាត់ជើងខាងឆ្វេងដោយគ្រោះថ្នាក់ នឹកស្មានថាបងតាអាញយុង ព្រមទទួលយកព្រហ្មលិខិត ប៉ុន្តែដោយសតិបញ្ញានិងកម្លាំងចិត្តដ៏ខ្លាំងក្លារបស់មនុស្សម្នាក់ដែលចូលចិត្តក្បាច់គុន លោកបន្តដេញតាមបំណងប្រាថ្នាក្លាយជាគ្រូគុន បង្កើតកេរ្តិ៍ឈ្មោះជូនបក្ស គិមកេតីសើនញ៉ាន។ គ្រូគុនតាអាញយុង កើតក្នុងសង្គមគ្រួសារមានប្រពៃណីហាត់គុន នៅទីក្រុងហូជីមិញ។ ឪពុករបស់លោកគឺលោកតាអាញដាំង មានរហស្សនាម អាញសាង(ពន្លឺព្រះអាទិត្យ) តែងចូលរួមការប្រកួតលើសាយវៀននៅសម័យអាណានិគមបារាំង។ ពេលលោកមានអាយុ៤ឆ្នាំ តាអាញយុង បានឪពុកបង្រៀនឈរសំកាំង ដើរស្នៀតគុន ហាត់ក្បាច់គុនមូលដ្ឋាន នៃក្បាច់គុនបូរាណវៀតណាម។ ពេលចូលរៀនបឋមសិក្សា សាលាមានបើកថ្នាក់បង្រៀនគុន Takewondo ទើបលោកចុះឈ្មោះរៀន។ ដោយសារចិត្តចង់ស្វែងយល់សិក្សាបន្ថែម នូវបណ្តាក្បាច់គុនរបស់បក្សផ្សេងៗទៀត ដើម្បីស្វែងរកចំណុចអន់ខ្សោយនិងចំណុចពូកែ ក៏ដូចជារបៀបរំដោះក្បាច់គុន ដូច្នេះហើយពេលរៀនឡើងដល់ថ្នាក់អនុវិទ្យាល័យ លោកបានរៀនបន្ថែមក្បាច់គុន Aikido (ជប៉ុន) និងក្បាច់គុនសៅលិញ(ចិន)។ ទឹកចិត្តប្តេជ្ញារបស់លោកកំពុងតែពុះកញ្រ្ជោល ការគ្រោះថ្នាក់ក៏ធ្លាក់មកលើរូបលោក បានឆក់យកជើងខាងឆ្វែងរបស់លោកក្នុងវ័យជំទង់។ លោកនឹករលឹកទាំងក្រៀមក្រំថា៖ “បំណងប្រាថ្នារបស់ខ្ញុំហាក់ដូចជាត្រូវពន្លិចសាបសូន្យទៅទាំងស្រុង។ ការធ្វើដំណើរទៅវិញទៅមក សកម្មភាពផ្ទាស់ខ្លួនដោយជើងម្ខាងគឺលំបាក់ហើយ ទម្រាំតែរៀនក្បាច់គុនទៀត”។ ដោយការស្រឡាញ់ក្បាច់គុនរួម នឹងការលើកទឹកចិត្តរបស់គ្រួសារ បានជួយឲ្យលោកស្ងប់ចិត្ត ស្ងប់អារម្មណ៍ សុខភាពសន្សឹមៗបានស្តាឡើងវិញ ហើយបន្តតាមរៀនក្បាច់គុន តាមរបៀបច្នៃប្រឌិតដើម្បីសមស្របទៅ នឹងចំណុចអន់ខ្សោយរបស់ខ្លួន។ គ្រូគុនតាអាញយុងសម្តែងក្បាច់ “ដុកឡឺធឿង-ក្បាច់ទួន” គឺក្បាច់មួយក្នុងចំណោម១០មេក្បាច់គុនជាតិ ក្នុងប្រព័ន្ធក្បាច់គុនបូរាណវៀតណម។ គ្រូគុនតាអាញយុង អាចឈរនឹងដោយជើងម្ខាងឬចលនាដោយជើងម្ខាងក្នុងវេលារាប់ម៉ោង។ ទោះបីមានជើងតែម្ខាង ប៉ុន្តែលោកនៅតែប្រើប្រាស់អាវុធគ្រប់បែប យ៉ាងប៉ិនប្រសប់។ រៀងរាល់ថ្ងៃ គ្រូគុនតាអាញយុង ត្រូវក្រោកឡើងពីម៉ោង៥ព្រឹក ដើម្បីដើរចែកកាសែតនៅខណ្ឌ៥ ខណ្ឌ៦ តំបន់ផ្សារប៊ិញតី ចើឡើន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកឆ្លៀតពេលដែលនៅលំហែថ្ងៃត្រង់ ដើម្បីហាត់កម្លាំងកាយនៅក្នុងមជ្ឈមណ្ឌលហាត់កីឡាខណ្ឌ៥។ មេរៀនហាត់ ជំនួយសាច់ដុំដៃ សាច់ដុំពោះ ខ្នង។ល។ បានលោកអនុវត្តត្រឹមត្រូវនិងយ៉ាងប៉ិនប្រសប់។ ហាត់លើកទម្ងន់ ដើម្បីហាត់សាច់ដុំជើងខាងស្តាំ។ ដើម្បីរក្សាលំនឹងដោយជើងម្ខាង លោកហាត់ដោយរបៀបឈរសំកាំងជាច្រើនម៉ោងបន្ត ហាត់ដើរឡើងជណ្តើរជាមួយឈើច្រត់ស្ពាយដុំទម្ងន់ជាប់ នឹងខ្លួនពេលទៅធ្វើការងារ។ ក្រៅពីនោះ លោកនៅលេងវាយកូនឃ្លីលើតុ ហែលទឹក ដើម្បីហាត់ព្រឹត្តិកម្មនិងកម្លាំងរបស់សាច់ដុំ។ មមាញឹកហាត់ប្រាណ ដូច្នេះហើយ លោកអាចធ្វើម្ចាស់នៅលើជើងម្ខាងរបស់ខ្លួន។ ដើម្បីបំពេញបំណងរៀនក្បាច់គុន លោកទៅរៀនគុនក្នុងបក្សគិមតីសើនញ៉ាន ពីលោកគ្រូឌាំងវ៉ាន់អាញ។ ដោយមិនអាចហាត់ដើរក្បាច់គុន ដូច្នេះលោកហាត់តែស្នៀតឈរសំកាំង ក្បាច់គុន ក្បាច់ដៃនិងក្បាច់ប្រើកែង ជង្គង់ឲ្យជំនាញ។ ពេលហាត់ លោកនៅរិះរកកែតម្រូវចំណុចខ្សោយត្រង់ជើង ជាទីងាយ ទាក់បញ្ឆោតដៃគូ ហើយច្នៃបណ្តាក្បាច់វាយបកនិងរំដោះសមស្រប។ ក្រៅពីនោះ គ្រូគុននៅកែច្នៃក្បាច់គុនដោយឡែកផ្ទាល់ខ្លួនដូចជា៖ ឈើច្រត់កាំបិត ក្បាច់ឈើច្រត់ កោងពីរកំណាត់ កោងបីកំណាត់។ល។ ដើម្បីការពារខ្លួន បង្ហាញមកឲ្យនរណាដែលត្រូវពិការដូចខ្លួន។ ក្រោយ៣០ឆ្នាំប្រឹងប្រែងផ្សារភ្ជាប់នឹងក្បាច់គុន ឥឡូវនេះ តាអាញយុង ជាគ្រូគុនវ័យចាស់ម្នាក់នៅក្នុងសង្គមក្បាច់គុនវៀតណាម មានមនុស្សដឹងស្គាល់ឮនិងកោតគោរព រាប់អានពេលរំលឹកដល់លោក “គ្រូគុនជើងម្ខាង”។ លោកមានទស្សនៈថា៖ “ជីវភាពកាន់តែលំបាក គឺមនុស្សកាន់តែខិតខំពុះពារឆ្លងកាត់ អះអាងក្តីចំណូលចិត្តរបស់ខ្លួន”។ រាល់ថ្ងៃ លោកក្រោកតាំងពីម៉ោង៥ព្រឹក ធ្វើដំណើរចែកកាសែតនៅតំបន់ខណ្ឌ៥ ខណ្ឌ៦ ដើម្បីចិញ្ចឹមជីវិត។ ពេលយប់ លោកប្តូរវេនបង្រៀនពីរថ្នាក់គុនរបស់ខ្លួននៅក្នុងសាលាអនុវិទ្យាល័យ លីផុង (ខណ្ឌ៥) នឹងឌិញហិបអឹន (ខណ្ឌ៨) ដើម្បីបង្រៀនក្បាច់គុនឲ្យយុវជនក្នុងតំបន់។ ក្រៅពី បង្រៀនក្បាច់គុនបូរាណ លោកនៅជំនាញក្នុងបណ្តាកីឡាដូចជា៖ ប្រដាល ក្បាច់គុនថៃ និង Pencak Silat បណ្តុះបណ្តាលបានសិស្សគន់ជាច្រើន តំណាងក្រុមយុវជនទីក្រុង ចូលរួមប្រកួតក្នុងតំបន់ ដណ្តើមបានរង្វាន់ខ្ពស់ ។ កូនទាំងបួនរបស់លោក សុទ្ធតែពេញវ័យ មានជីវភាពលំនឹង។ ដោយឡែកកូនស្រីបន្ទាប់ តាមិញទូត្រិញ អាយុ៣១ឆ្នាំ ក្លាយជាគ្រូគុនស្នងឪពុកខ្លួន។ គ្រូតាអាញយុង ណែនាំក្បាច់គុនរបស់បក្សគិមកេតីសើញ៉ាន ក្នុងសាលាអនុវិទ្យាល័យ លីផុង ខណ្ឌ៥។ សិស្សជាច្រើនបានលោកបង្រៀនហាត់ពត់យ៉ាងហ្មត់ចត់។ លោកគ្រូនិងកូនស្រីតាមិញទូត្រិញ អាយុ៣១ឆ្នាំណែនាំសិស្សហាត់គុន។ គ្រូតាអាញយុងណែនាំស្នៀតឈរសំកាំងឲ្យសិស្ស។ គ្រូគុនតាអាញយុងណែនាំរងបង្ការឲ្យសិស្ស។ សិស្សជាច្រើនសុំរៀន ពីព្រោះស្នាដៃនិងកម្លាំងចិត្តរបស់គ្រូតាអាញយុង អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន