ព័ត៌មាន

កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ស្រីលង្កា

លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលត្រូវបានគេរំពឹងទុកបំផុត គឺការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលសហគមន៍ធុរកិច្ច និងផ្នែកទេសចរណ៍នៃភាគីទាំងពីរបានរង់ចាំជាយូរមកហើយ។

ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ Thong Nhat/TTXVN)

វាយតម្លៃពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កាចាប់ពីថ្ងៃទី ៧ ដល់ទី ៨ ខែឧសភា របស់លោកតូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនោះ លោក Dhananath Fernando នាយកប្រតិបត្តិនៃវិទ្យាស្ថាន Advocata នៃប្រទេសស្រីលង្កា បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកឱកាសសម្រាប់ប្រទេសស្រីលង្កាក្នុងការបង្កើនការតភ្ជាប់ជាមួយវៀតណាមនិយាយដោយឡែក និងតំបន់អាស៊ីអាគ្នេយ៍និយាយរួមទៀតផង។ លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលត្រូវបានគេរំពឹងទុកបំផុត គឺការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលសហគមន៍ធុរកិច្ច និងផ្នែកទេសចរណ៍នៃភាគីទាំងពីរបានរង់ចាំជាយូរមកហើយ។ យោងតាមលោក ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរប្រជាជន ពាណិជ្ជកម្ម និងទេសចរណ៍។

លោក Dhananath Fernando ក៏បានវាយតម្លៃខ្ពស់ចំពោះការដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព។ ក្នុងបរិបទដែលស្រីលង្កា កំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចជាច្រើននោះ ការពង្រីកការជ្រៀតចូលទីផ្សារវៀតណាម ក៏ដូចជាទីផ្សារអាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកថា មានសារៈសំខាន់ពិសេសសម្រាប់ប្រទេសនេះ។

ដោយវាយតម្លៃពីយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Dhananath Fernando បានចាប់អារម្មណ៍ពិសេសចំពោះសំណើរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អំពីការបង្កើតក្របខ័ណ្ឌថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការវាយតម្លៃរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អំពីសក្តានុពលរបស់ប្រទេសស្រីលង្កាក្នុងការក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់សហគ្រាសវៀតណាមដែលមានបំណងចង់ចូលទៅកាន់ទីផ្សារអាស៊ីខាងត្បូង។ លោកក៏បានចាត់ទុកថា កសិកម្មគឺជាវិស័យសហប្រតិបត្តិការប្រកបដោយសក្ដានុពលផងដែរ៕


top