ឆ្ពោះទៅកាន់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ សេចក្តីសម្រេចលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយចេញផ្សាយ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដោយបញ្ជាក់ថា វិស័យឯកជនជា "កម្លាំងចលករសំខាន់បំផុត" នៃខឿនសេដ្ឋកិច្ច។
ឆ្ពោះទៅកាន់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ សេចក្តីសម្រេចលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយចេញផ្សាយ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដោយបញ្ជាក់ថា វិស័យឯកជនជា "កម្លាំងចលករសំខាន់បំផុត" នៃខឿនសេដ្ឋកិច្ច។ នេះគឺជាប្រកាសដ៏រឹងមាំមួយអំពី គំនិតច្នៃប្រឌិត ដែលបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរួមដំណើររវាងរដ្ឋ និងសហគមន៍អាជីវកម្ម ដើម្បីបង្កើតដំណាក់កាលអភិវឌ្ឍដ៏ជោគជ័យមួយ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកអគ្គលេខាបក្ស តូឡឹម (To Lam) ថ្លែងសុន្ទរកថាក្នុងសន្និសីទទូទាំងប្រទេសអំពី ការអនុវត្តដាច់ខាត និងអនុវត្តសេចក្តីសម្រេចលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ។ រូបថត៖ ថុងញ៉ឹត - VNA
ការរីកចម្រើននៃវិស័យឯកជនបានកើតឡើង នៅពេលដែលប្រទេសវៀតណាមជំរុញកំណែទម្រង់ស្ថាប័ន បង្រួមក្បាលម៉ាស៊ីន ការលើកកម្ពស់បរិវត្តកម្មឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។ ការផ្លាស់ប្តូរទាំងនេះ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់សហគ្រាសឯកជន ដើម្បីបញ្ជាក់ពីតួនាទីរបស់ខ្លួន ក្នុងខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកអគ្គលេខាបក្ស តូឡឹម (To Lam) និងគណៈប្រតិភូបានអញ្ជើញទស្សនាការតាំងពិព័រណ៍ "សមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងស្តង់ដាក់តាំងផលិតផលរបស់សហគ្រាសឯកជន"។ រូបថត៖ ថុងញ៉ឹត - VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ជាមួយបណ្តាសហគ្រាស អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ។ រូបថត៖ យឿងយ៉ាង - VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចឯកជនបច្ចុប្បន្នគឺជា "កម្លាំងចលករសំខាន់បំផុត" នៃខឿនសេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងធំធេងដល់កំណើន ចំណូលថវិកា និងការងារ។ នៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៨,២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ហើយជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ចំពោះលទ្ធផលទូទៅនោះ មានការរួមចំណែកពីវិស័យសេដ្ឋកិច្ចឯកជន។ ជាមួយគ្នានេះ គម្រោង និងសំណង់ចំនួន ២៥០ ត្រូវបានសម្ពោធន៍ និងបើកការដ្ឋានជាបន្តបន្ទាប់ នៅទូទាំងប្រទេស ក្នុងឱកាសខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ស្រូបយក ៦៣% នៃដើមទុនវិនិយោគសរុប បានមកពីសហគ្រាសឯកជន។
ដើម្បីជួយគាំទ្រដល់កម្លាំងនេះ រដ្ឋាភិបាលវៀតណាមបានជំរុញការកែទម្រង់បែបបទ កាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្ម ដើម្បីបង្កើតបរិយាកាសវិនិយោគ ដែលមានតម្លាភាព និងស្ថិរភាព ជាមួយនឹងគោលការណ៍ "អត្ថប្រយោជន៍សមស្រប ចែករំលែកហានិភ័យ"។
លោក ត្រឹន ឌិញឡុង (Tran Dinh Long) - ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន ហ្វ័រផាត (Hoa Phat) គ្រុប បានមានប្រសាសន៍ថា ឧស្សាហកម្មដែកថែបរបស់វៀតណាម បានកើនឡើងដល់ចំណាត់ថ្នាក់ទី ១១ នៅលើពិភពលោក ពីមូលដ្ឋានតិចតួចក្នុងឆ្នាំ១៩៩៥ ដែលបង្ហាញពីផ្នត់គំនិតនូវការធ្វើសមាហរណកម្ម និងបរិយាកាសធ្វើអាជីវកម្មស្ថិរភាព។
ខ្សែសង្វាក់ដំឡើងរថយន្ត Mazda របស់ក្រុមហ៊ុនភាគហ៊ុន ទ្រឿងហាយ (Truong Hai) ក្នុងតំបន់សេដ្ឋកិច្ចបើកចំហ ជូឡាយ (Chu Lai) (ទីក្រុង ដាណាំង (Da Nang))។ នេះគឺជានិមិត្តរូបនៃភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការផលិតកម្មក្នុងវិស័យផលិត និងដំឡើងរថយន្តរវាងវៀតណាម និងជប៉ុន។ រូបថត៖ យ៉ាញឡាម- VNA
លោក ត្រឹន ឌឹកទុង (Tran Duc Tung) - អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន Hanel (Hanel PT) បានមានប្រសាសន៍ថា សម្រាប់ Hanel PT ស្តង់ដារ ESG (បរិស្ថាន - សង្គម - អភិបាលកិច្ច) វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) និងផលិតកម្មបៃតង គឺជាគន្លឹះសម្រាប់សហគ្រាសមានវត្តមានកាន់តែស៊ីជម្រៅ នៅក្នុងខ្សែសង្វាក់តម្លៃទូទាំងពិភពលោក។
បច្ចុប្បន្ននេះ វិស័យឯកជនរួមចំណែកប្រហែល៥០% នៃផលិតផលក្នុងស្រុកសរុបជាង ៣០% នៃចំណូលថវិការដ្ឋ បង្កើតការងារជាង ៤០លាន និងស្រូបយកជិត៦០% នៃដើមទុនវិនិយោគសង្គមសរុប។ តួលេខទាំងនេះបង្ហាញថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ បានកំណត់តាមទិសដៅសង្គមនិយម ដែលវៀតណាមកំពុងអនុវត្ត។
នៅលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បក្ស និងរដ្ឋមិនត្រឹមតែយកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសអភិវឌ្ឍសម្រាប់សហគ្រាសឱ្យរីកចម្រើនផងដែរ។ សេចក្តីសម្រេចចិត្ត និងការណែនាំជាច្រើន ត្រូវបានចេញផ្សាយជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម កាត់បន្ថយបែបបទរដ្ឋបាល និងធានាសិទ្ធិស្របច្បាប់របស់សហគ្រាសឯកជន។ ជាពិសេសគឺសេចក្តីសម្រេចលេខ ៦៨ ។ នេះមិនត្រឹមតែជាការបញ្ជាក់យ៉ាងម៉ឹងម៉ាត់អំពី គោលនយោបាយសំខាន់ៗ របស់បក្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានឆ្ពោះទៅមុខដ៏មាំមួនមួយ ក្នុងគំនិតអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នេះគឺការគោរព លើកទឹកចិត្ត និងអមដំណើរសហគ្រាសឯកជន។
សហគ្រាសចូលរួមក្នុងកិច្ចសន្ទនាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW របស់ការិយាល័យនយោបាយ។ រូបថត៖ យឿងយ៉ាង- VNA
សហគ្រាសឯកជនវៀតណាម កំពុងខិតខំប្រឹងប្រែងនាំយកផលិតផលទៅកាន់អតិថិជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេសនៅក្នុងទីផ្សារអន្តរជាតិ។ នៅក្នុងរូបថត៖ ការវេចខ្ចប់កៅស៊ូកែច្នៃនៅក្រុមហ៊ុនយន្តកម្មកៅស៊ូ BRC ។ រូបថត៖ ហុងញុង- VNA
សេចក្តីសម្រេចលេខ ៦៨-NQ/TW - កម្លាំងចលករសំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចឯកជននៅទីក្រុងហាយផុង (Hai Phong)។ នៅក្នុងរូបថត៖ ក្រុមហ៊ុនភាគហ៊ុនអាគុយ ទៀ សាង (Tia Sang) តែងតែកែលម្អបច្ចេកវិទ្យា នាំមកផលិតផលជាច្រើន ដែលមានគុណភាព ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ រូបថត៖ ត្រឹនវៀត - VNA សេចក្តីសម្រេចលេខ៦៨ ដាក់ចេញរបកគំហើញជាបន្តបន្ទាប់ ចាប់ពីការធ្វើឱ្យសុក្រិតស្ថាប័ន ការធានាសិទ្ធិស្មើគ្នាក្នុងការទទួលបានធនធាន រហូតដល់ការកសាងបរិយាកាសធ្វើអាជីវកម្ម ដែលមានតម្លាភាព យុត្តិធម៌ សុវត្ថិភាព និងអំណោយផល។ បក្ស និងរដ្ឋកំណត់យ៉ាងច្បាស់ថា៖ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាតម្រូវការ ជាកម្លាំងចលករដ៏សំខាន់ សម្រាប់កសាងសេដ្ឋកិច្ចឯករាជ្យ ស្វយ័ត និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ។
នៅក្នុងអត្ថបទ "ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន - ឃ្នាស់សម្រាប់ប្រទេសវៀតណាមរុងរឿង" លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា៖ ឆ្ពោះទៅរកចក្ខុវិស័យរួមរបស់ប្រទេស សេដ្ឋកិច្ចឯកជនក៏ត្រូវកំណត់បេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ឱ្យកាន់តែច្បាស់លាស់ផងដែរ។ សេដ្ឋកិច្ចឯកជនត្រូវតែជាកម្លាំងនាំមុខគេ ក្នុងយុគសម័យថ្មី ដោយអនុវត្តបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបកម្មសេដ្ឋកិច្ចដោយជោគជ័យ បង្កើនការប្រកួតប្រជែងថ្នាក់ជាតិ មានទំនួលខុសត្រូវសង្គម រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ចូលរួមកសាងសង្គមស៊ីវិល័យ និងទំនើប និងរួមចំណែកកសាងប្រទេសវៀតណាមដ៏ស្វាហាប់ និងសមាហរណកម្មអន្តរជាតិ។
នៅក្នុងយុគសម័យនៃចំណេះដឹង និងសមាហរណកម្ម នៅពេលដែលបក្ស និងរដ្ឋពង្រីកលំហអភិវឌ្ឍ សហគមន៍សហគ្រាស ត្រូវការមានភាពក្លាហានឈានទៅមុខ ដើម្បីកម្លាយឱកាសទៅជាកម្លាំងកំណើន នាំខ្លួន និងប្រទេសជាតិរីកចម្រើនយ៉ាងរឹងមាំ៕
ដកស្រងដោយឡុងង្វៀន - រូបថត៖ VNA