ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

កម្លាំងចលករថ្មី សម្រាប់សុខភាពសហគមន៍វៀតណាម

សេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់​ការិយាល័យ​នយោបាយ បាន​​ដាក់​មូលដ្ឋាន​គ្រឹះ ​សម្រាប់​ដំណើរ​ការ​ផ្លាស់​ប្តូរ​ថ្មី ដោយ​​គ្រប់ជ្រុង​ជ្រោយ​នូវ​​ប្រព័ន្ធ​សុខាភិបាល។ 

លើក​កម្ពស់​សុខភាព​សហគមន៍ កំពុងជា​អាទិភាពមួយ​ក្នុង​ចំណោម​​នៃ​ការអភិវឌ្ឍ របស់​ប្រទេស​វៀត​ណាម​។ សេចក្តីសម្រេចចិត្តលេខ72-NQ/TW របស់​ការិយាល័យ​នយោបាយ បាន​​ដាក់​មូលដ្ឋាន​គ្រឹះ ​សម្រាប់​ដំណើរ​ការ​ផ្លាស់​ប្តូរ​ថ្មី ដោយ​​គ្រប់ជ្រុង​ជ្រោយ​នូវ​​ប្រព័ន្ធ​សុខាភិបាល ឆ្ពោះទៅ​​រក​គោល​ដៅថែ​​រក្សា​​សុខភាព​កាន់តែ​ប្រសើរ ​ជូន​ប្រជាជន​គ្រប់​រូប​។

 

៤០ឆ្នាំបន្ទាប់ពីបន្លាស់ប្តូរថ្មី ប្រព័ន្ធ​សុខាភិបាល​​វៀតណាម ទទួល​​បាន​​សមិទ្ធិផល​ជាច្រើន បានសហគមន៍​អន្តរជាតិ​​ទទួលស្គាល់។ បណ្តាញ​​សុខាភិបាល​​គ្រប​ដណ្តប់​យ៉ាង​​ទូលំ​ទូលាយ ​ពីទីក្រុងរហូតដល់តំបន់​ដាច់​ស្រយាល។ អាយុកាល​​មធ្យម​​របស់​ប្រជាជន បានកើនឡើងឥតឈប់ឈរ (កម្រិត ៧៤,៥ឆ្នាំ នៅឆ្នាំ២០២៤)។​ តួលេខ​​ជា​ច្រើន​ អំពី​សុខភាពមាតា កុមារ និង​​បង្ការ​ជំងឺ​​រាតត្បាត ​ទទួល​បាន​លទ្ធផល​​ជា​វិជ្ជមាន។ បច្ចុប្បន្ន​ មន្ទីរពេទ្យធំៗរបស់វៀតណាម បាន​គ្រប់​គ្រង​បច្ចេកទេស​ឯកទេស​ជាច្រើន​ដូចជា ការផ្សាំសរីរាង្គ ការវះកាត់ដោយមនុស្សយន្ត (Robot) ​អន្តរាគមន៍​សរសៃ​ឈាមបេះដូង ការបណ្តុះកោសិកាដើម និង​​ការផលិត​វ៉ាក់សាំង​​សំខាន់ៗ​មួយ​ចំនួន​។

ប៉ុន្តែ​ ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក៏បានដាក់ចេញនូវតម្រូវការថ្មីៗ​ជាច្រើន​ផង​ដែរ។ វៀតណាម កំពុង​ស្ថិតក្នុងក្រុមប្រទេស ដែលមានអត្រាប្រជាជនចាស់​ជរា​លឿន ខណៈ​ដែល​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោម​ផ្អែម និង​វិបត្តិ​សុខភាព​ផ្លូវចិត្ត កំពុង​តែ​ក្លាយ​ជាបញ្ហាទូទៅ។​ ទន្ទឹម​នឹង​នោះ ស្ថានភាព​ផ្ទុក​លើស​ចំណុះ​ នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើមួយ​ចំនួន គម្លាត​គុណភាពសេវាកម្ម រវាងតំបន់ និង​តម្រូវការ​នៃ​បន្លាស់​ប្តូរ​ឌីជីថល​ តម្រូវឱ្យមានដំណោះស្រាយជាលក្ខណៈរបកគំហើញ។

ខេត្តនិញប៊ិញ (Ninh Bình) អនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ និងធ្វើតេស្ត​ជម្រើស​ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ រូបថត៖ VNA
កម្លាំង​សុខាភិបាលឃុំវ៉ឹនហូ (Van Ho) (ខេត្តសឺនឡា - Son La) ផ្តល់វ៉ាក់សាំងរ៉ូតា (Rota) ដល់កុមារជនជាតិម៉ុង (Mong) ក្នុងកម្មវិធីពង្រីកការចាក់ថ្នាំបង្ការកម្រិត​ជាតិ​។ រូបថត៖ វៀត​គឿង​/VNP
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំពិធី​មិទ្ទិញ ក្រោមប្រធានបទ "ម្ចាស់ការក្នុងការការពារជំងឺ - ដើម្បីប្រទេសវៀតណាមមួយ ដែលមានសុខភាពល្អ"។ នេះគឺជាព្រឹត្តិការណ៍​បើកឆាក​ក្នុងបណ្តាសកម្មភាពនានា ដើម្បី​ធានា​ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាថែទាំសុខភាព​ប្រកបដោយគុណភាព សមធម៌ ទាន់ពេល​វេលា និងនិរន្តរភាព ដោយ​មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ ក្នុងដំណើរនៃ​ការថែទាំសុខភាព​។ រូបថត៖ VNA

ក្នុង​បរិបទ​នោះ សេចក្តីសម្រេចចិត្ត​លេខ 72-NQ/TW បាន​កំណត់ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​គឺជា​មូលដ្ឋានគ្រឹះ​នៃដំណើរការកំណែទម្រង់​។ ជំនួសឱ្យ​ការផ្តោតតែលើការព្យាបាលជំងឺ ប្រព័ន្ធ​សុខាភិបាល នឹងប្តូរយ៉ាងខ្លាំងទៅរកការ​ថែទាំសុខភាព​ទូលំទូលាយ ដោយ​យក​ការ​ការ​ពារ​ជំងឺ ការលើកកម្ពស់​កាយសម្បទា និង​ការ​រក​ឃើញ​ជំងឺ​ទាន់​ពេល​វេលា​ជា​សំខាន់​។ នេះ​បាន​ចាត់​ទុក​ថា​ជា​វិធីសាស្ត្រ​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ថែ​ទាំ​សុខភាព​ ព្រមទាំង​លើកកម្ពស់គុណភាព​ជីវិត របស់ប្រជាជនផង​ដែរ។

ទស្សនៈនេះ បានលោកអគ្គលេខាបក្ស និងជា​ប្រធានរដ្ឋ តូឡឹម បាន​សង្កត់​ធ្ងន់​ជាច្រើន លើក​ច្រើន​សារ​ថា វិស័យសុខាភិបាល មិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ តែអ្វី​ដែល​សំខាន់​ជាងនោះ គឺការថែរក្សាសុខភាព ដើម្បីកាត់បន្ថយ​​ជំងឺ។ យោង​តាម​ប្រសាសន៍​របស់​លោក វិស័យ​សុខាភិបាល​ចាំបាច់ ត្រូវ​កសាង​យុទ្ធសាស្ត្ររួម ស្តីពី​សុខភាព​សហគមន៍ បង្កើន​វេជ្ជសាស្ត្រ​បម្រុង​ លើក​ទឹកចិត្តរបៀបរស់​នៅប្រកបដោយផា​សុខភាព ការ​ពិនិត្យសុខភាព​ជាប្រចាំ និងការរកឃើញជំងឺ​ទាន់ពេលវេលា តាមរយៈ​នោះ រួមចំណែក​ក្នុងការ​បង្កើន​អាយុកាល និងគុណភាព​ធនធាន​មនុស្ស។

មន្ទីរពេទ្យ FV ទីក្រុងហូជីមិញ ធ្វើការវះកាត់ដោយមនុស្សយន្ត FV Da Vinci ក្នុងវិស័យជាច្រើន ដូចជា មហារីកសួត ដុំសាច់នៅទ្រូង ដុំសាច់ក្រពេញទីមុស ការវះកាត់បំពង់អាហារ សល្យសាស្ត្រប្រព័ន្ធរំលាយអាហារ - ថ្លើម - ប្រមាត់ - លំពែង ក្រពេញប្រូស្តាត។ល។​ រូបថត៖ ឌិញ​ហាំង​/VNA
 

ចំណុច​លេចធ្លោដ៏សំខាន់មួយ នៃសេចក្តីសម្រេចចិត្តលេខ72 គឺជំរុញ​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍​ និងបរិវត្តកម្ម​ឌីជីថល ក្នុងវិស័យសុខាភិបាល​។ វៀតណាម​កំណត់គោលដៅជំរុញការអនុវត្ត​បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) អ៊ីនធឺណិត​នៃអ្វីៗគ្រប់យ៉ាង (IoT) និង​សំណុំ​បែបបទ​​សុខភាព​អេឡិចត្រូនិក ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​គ្រប់គ្រង ជំនួយ​ការ​វិនិច្ឆ័យ​ជំងឺ និង​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវាកម្ម​​សុខាភិបាល​គុណភាពខ្ពស់។ វេទិកា​ពិនិត្យ និងព្យាបាលជំងឺពី​ចម្ងាយ (Telemedicine) ក៏​នឹង​បន្ត​បាន​​អភិវឌ្ឍ ដើម្បី​ជួយប្រជាជននៅតំបន់ដាច់ស្រយាល និងកោះ មានឱកាសចូលកៀក​​អ្នកជំនាញ នៅមន្ទីរពេទ្យមជ្ឈិម​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ។​

ការផលិតវ៉ាក់សាំងនៅរោងចក្រផលិត របស់មជ្ឈមណ្ឌលស្រាវជ្រាវ ផលិតវ៉ាក់សាំង និងជីវផលិតផលវេជ្ជសាស្ត្រ។ រូបថត៖ វៀតគឿង​/VNP
 

ទន្ទឹម​នឹងបរិវត្តកម្ម​ឌីជីថល វៀតណាម​ក៏ផ្តល់​អាទិភាព​លើ​ការ​វិនិយោគ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ និងការអភិវឌ្ឍថ្នាំ វ៉ាក់សាំង ផលិតផល​ជីវសាស្ត្រ និងឧបករណ៍​វេជ្ជសាស្ត្រ ដោយ​ឆ្ពោះ​ទៅរកការលើកកម្ពស់​សមត្ថភាពស្វ័យភាព និង​ធានាសន្តិសុខសុខាភិបាល​ជាតិ។ ទិស​ដៅ​ទាំង​នេះ បាន​រំពឹងថា​នឹងបង្កើត​មូលដ្ឋានគ្រឹះ សម្រាប់ប្រព័ន្ធសុខាភិបាល​ទំនើប ដែល​មាន​សមត្ថភាពបន្សាំទៅនឹងបញ្ហាប្រឈមថ្មីៗ នាពេលអនាគត។

ជាមួយ​នឹងទិសដៅកំណែទម្រង់​ដ៏ទូលំទូលាយ សេចក្តីសម្រេចចិត្តលេខ 72-NQ/TW មិនត្រឹម​តែបង្កើត​កម្លាំងជំរុញថ្មី សម្រាប់​ការ​ផ្លាស់​ប្តូរនៅ​ក្នុង​វិស័យ​សុខាភិបាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពីការ​ប្តេជ្ញាចិត្ត​របស់​វៀត​ណាម ក្នុង​ការ​កសាង​សង្គមដែល​មាន​សុខភាព​ល្អ ទី​ដែល​ប្រជាជន​​គ្រប់​រូបអាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​សមធម៌​កាន់តែ​ខ្លាំង។ នេះក៏ជាមូលដ្ឋានគ្រឹះ​ដ៏សំខាន់ ដើម្បី​លើកកម្ពស់គុណភាព​ជីវិត និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពរបស់​ប្រទេស​ជាតិ ក្នុងប៉ុន្មានឆ្នាំខាងមុខ​នេះផង​ដែរ៕

 

អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ វៀតគឿង / VNP VNA 


top