សេដ្ឋកិច្ច កម្លាំងចលករតភ្ជាប់សេដ្ឋកិច្ចអាស៊ាន 08/02/2017 “រាល់សមាជិកនៃតំបន់អាស៊ាន មិនអាចអភិវឌ្ឍន៍បានទេ ប្រសិនបើគ្រាន់តែពឹងផ្អែកទៅលើការទាញយកធនធានធម្មជាតិ និងពលកម្មសាមញ្ញ តែត្រូវផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត លើកខ្ពស់សមត្ថភាពប្រកួតប្រជែង ចូលរួមសង្វាក់ផ្គត់ផ្គង់សកលលោកស៊ីជម្រៅជាង និងឆ្ពោះទៅរកតម្លៃបន្ថែមខ្ពស់ជាង” លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់យ៉ាងនេះ ពេលចូលរួមសន្និសីទកំពូលអាជីវកម្មអាស៊ាន Bloomberg ឆ្នាំ២០១៦ បានប្រព្រឹត្តទៅនៅខែធ្នូកន្លងទៅ នាទីក្រុងហាណូយ។ នេះជាឆ្នាំទីបីហើយ ដែលសន្និសីទកំពូលអាជីវកម្មអាស៊ាន Bloomberg បានរៀបចំ ប៉ុន្តែនៅឆ្នាំដំបូង សន្និសីទទាក់ទាញថ្នាក់ដឹកនាំអាស៊ាន ក្នុងវិស័យអាជីវកម្ម ហិរញ្ញវត្ថុ រហូតដល់ស្ថាបនរដ្ឋាភិបាល ដែលមានវត្តមាននៅវៀតណាម អញ្ជើញមកចូលរួម ដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍសម្រេចបាននៅក្នុងតំបន់ ពិភាក្សាវិធានការដើម្បីឆ្លងកាត់នូវបញ្ហាប្រឈមមុខ និងកំណត់ឱកាសសំខាន់សម្រាប់កំណើន សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ សន្និសីទផ្តោត និងវាយតម្លៃ ពីគោលនយោបាយ ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) គោលនយោបាយក្នុងតំបន់សព្វថ្ងៃ ដំណាក់កាលអភិវឌ្ឍន៍បន្តទៅមុខរបស់វៀតណាម និងអាស៊ាន ពាណិជ្ជកម្មនិងវិនិយោគអន្តរព្រំដែននៅក្នុងតំបន់។ សិក្ខាសាលាពិភាក្សាលម្អិតផ្តោតទៅលើរាល់វិស័យកំណើន ដូចជាទំនិញប្រើប្រាស់ ហេដ្ឋារចនាសម្ពន្ធ ទំនិញនិងថាមពល ហិរញ្ញវត្ថុធនាគារ មធ្យោបាយឃោសនានិងបច្ចេកវិទ្យា។ លោក Parry Ravindranathan នាយកប្រតិបត្តិ Bloomberg Media អន្តរជាតិមានប្រសាសន៍៖ “វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ច ដែលមានសក្តានុពលខ្លាំងបំផុតនៅក្នុងតំបន់អាស៊ាន។ ការសហការអន្តរព្រំដែន រវាងក្រុមហ៊ុននិងប្រទេសនានានៅក្នុងតំបន់អាស៊ាន នឹងបានអាទិភាពជួរមុខ ពីព្រោះនេះជាកក្តាជម្រុញកំណើននិងអភិវឌ្ឍន៍”។ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មានប្រសាសន៍ថា អនុវត្តទស្សនវិស័យឆ្នាំ២០២៥ វៀតណាមកំពុងតែរួម ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន ប្តេជ្ញាចិត្តបន្តពង្រឹងនិងពង្រីក រឹងបន្តឹងជាងនេះទៅទៀត នូវភាពតភ្ជាប់អាស៊ាន ស្ថាបនាសហគមន៍អាស៊ានមួយដំណើរការតាមច្បាប់ ពិតប្រាកដឆ្ពោះទៅរកប្រជាជន ធានាល្អបំផុតនៅសិទ្ធិនិងផលប្រយោជន៍ជូនប្រជាជន មានទំនាក់ទំនងបើកទូលាយ ជាមួយដៃគូដែលមានតួនាទីនិងទីតាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសារសំខាន់ នៅទូទាំងតំបន់និងសកលលោក។ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទកំពូលអាជីវកម្មអាស៊ាន Bloomberg ឆ្នាំ២០១៦។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទិដ្ឋភាពសន្និសីទ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម តាមនាយករដ្ឋមន្រ្តី អាស៊ានមិនត្រឹមជាទីផ្សារធំទូលាយ ដោយមានប្រជាជនជាង៦០០លាននាក់ នៅថែមទាំងជាតំបន់សេដ្ឋកិច្ច ដែលមានទម្រង់រូបភាព GDP សម្រេចជិត៣០០០ពាន់លានដូល្លាអាមេរិក កំពុងតែអភិវឌ្ឍន៍ខ្លាំងក្លា ជាមួយសហគមន៍សហគ្រាសអាស៊ានសកម្ម និងច្នៃប្រឌិត។ តួនាទីមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់ ឈានមុខគេគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទទួលបានការចូលរួមគាំទ្រនៃសហគមន៍សហគ្រាសអន្តរជាតិ រួមមានទាំងសម្ពន្ធក្រុមហ៊ុនលំដាប់ថ្នាក់លើពិភពលោក។ ជូនព័ត៌មានដល់វាគ្មិន សហគ្រាស នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មកដល់សព្វថ្ងៃវៀតណាម បានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលមធ្យម មានប្រជាជនជាង៩០លាននាក់ មានខឿនសេដ្ឋកិច្ចខ្លាំងក្លា។ ឆ្នាំ២០១៦ កំណើន GDP គិតស្មានសម្រេច៦,៣% មធ្យមដំណាក់កាល២០១៦ -២០២០ នឹងកើនឡើង៦,៥ទៅដល់៧% ពាណិជ្ជកម្មមានកម្រិតបើកខ្ពស់ ដោយសរុបតម្លៃឆ្នាំ២០១៦ កើន១,៧ដងGDP គិតស្មានសម្រេច៣៦០ពាន់លានដូល្លាអាមេរិក។ វៀតណាមកំពុងតែមានគម្រោងការវិនិយោគទុនផ្ទាល់ពីបរទេស ចំនួន២២.០០០គម្រោង ដោយសរុបដើមទុន៣០០ពាន់លានដូល្លាអាមេរិក។ ក្រៅពីនោះ វៀតណាមមាន៦០០.០០០សហគ្រាសកំពុងតែមានសកម្មភាព ៣,៥លានក្រុមអាជីវកម្មឯកជន កំពុងឆ្ពោះទៅរកគោលដៅ ដែលមានជាង១លានសហគ្រាសនៅឆ្នាំ២០២០។ ទន្ទឹមនោះ សមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០១៥ វៀតណាមបានចុះហត្ថលេខា ចូលរួម១២កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ដែលមានកម្រិតបើកស្តង់ដាខ្ពស់ បើកចេញបរិយាកាសសហប្រតិបត្តិការនិងអភិវឌ្ឍន៍ធំទូលាយ ជាមួយ៥៥ប្រទេសជាដៃគូ ក្នុងនោះមានប្រទេសនានានៅក្នុង G៧ ១៥/២០ប្រទេសក្នុងចំណុះ G២០។ អាស៊ានសាមគ្គីជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្លក់។ ក្នុងរូបថត៖ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨ នៅប្រទេសឡាវ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម មិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងប្លក់ អាស៊ាននៅជម្រុញសហប្រតិបត្តិការជាមួយដៃគូខាងក្រៅតំបន់។ ក្នុងរូបថត៖ ថ្នាក់ដឹកនាំនៃប្រទេសនានានៅតំបន់អាស៊ាន និងរុស្ស៊ីចូលរួមវេទិកាសហគ្រាសអាស៊ាន - រុស្ស៊ីនៅទីក្រុងសូជី។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម ម៉ាឡេស៊ី និងថៃ ប្រចាំនៅប្រទេសអាល្លីម៉ង់ សហការរៀបចំសិក្ខាសាលា ជម្រុញអំពាវនាវហៅរកវិនិយោគចូលតំបន់អាស៊ាន។ រូបថត៖ ម៉ាញហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលស្គាល់ពិភពលោកនិងតំបន់អាស៊ាន កំពុងតែប្រឈមមុខជាមួយបញ្ហាធំធេង លើវិស័យជាច្រើនខាងសន្តិសុខ សេដ្ឋកិច្ច អាហារ រូបិយប័ណ្ណ បម្រែបម្រួលអាកាសធាតុ គាំពារនិយម កំពុងមានហានិភ័យវិលត្រឡបសាឡើងវិញ...។ល។ ប៉ុន្តែ ការផ្លាស់ប្តូរឧស្សាហកម្មលើកទី៤ ក៏នាំមកនូវឱកាសងាយស្រួលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនោះ ប្រទេសនានាក្នុងតំបន់អាស៊ាន ត្រូវសាមគ្គីជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ច អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធគមនាគមន៍ និងសហការទន់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម វិនិយោគនិងសេវាកម្មឆ្លងដែន ស្ថាបនាទីផ្សារអាស៊ានឯកភាព មានប្រសិទ្ធភាព។ “សហគមន៍សហគ្រាសអាស៊ាន មានតួនាទីជាកម្មវត្ថុ ជាកម្លាំងចលនករនៃដំណើរការសហប្រតិបត្តិការសេដ្ឋកិច្ច និងជាតួនាទីផ្តួចផ្តើមនូវគំនិតច្នៃប្រឌិតផ្តើមអាជីវកម្ម បង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ” នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) សង្កត់ធ្ងន់។ ថ្លែងមតិមានបំណងចង់ឲ្យសហគ្រាស វិនិយោគិនក្រៅតំបន់ នឹងរកឃើញនូវឱកាសសហការមានប្រយោគរួម ជាមួយដៃគូអាស៊ាន លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអះអាងថា រដ្ឋាភិបាលវៀតណាម ក៏កំពុងតែខិតខំប្រឹងប្រែងកែលម្អបរិស្ថានវិនិយោគអាជីវកម្ម ស្វាគមន៍សហគ្រាសអាស៊ាននិងអន្តរជាតិទាំងអស់ ដែលបានជ្រើសវៀតណាម ជាទីកន្លែងវិនិយោគទំនុកចិត្ត និងទាក់ទាញ។ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានទទួលក្រុមសហគ្រាសប៉េរូ ដឹកនាំដោយរាជបុត្រ អង្គម្ចាស់ Pengiran Muda Abdul Quawi អញ្ជើញមកស្វែងរកឱកាសសហការនិងវិនិយោគនៅវៀតណាម។ រូបថត៖ ញ៉ានសាង់/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម និងក្រសួងសាធារណៈការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ប្រជុំពិភាក្សាផែនការសហការ តភ្ជាប់សេដ្ឋារចនាសម្ពន្ធគមនាគមន៍ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ រូបថត៖ យ័ញចន្តា/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្រុមហ៊ុន Unitel ជានិមិតរូបសហការលេចធ្លោមួយនៅក្នុងវិស័យទូរគមនាគមន៍វៀតណាម-ឡាវ។ រូបថត៖ ហ្វាងចឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម សម្ពន្ធក្រុមហ៊ុនថាយហ្វ័រ (Thai Hoa) របស់វៀតណាម បានវិនិយោគដាំកាហ្វេនិងកាវស៊ូនៅឡាវ។ រូបថត៖ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម សហគ្រាសនានានៅក្នុងតំបន់អាស៊ាន ចូលរួមផ្សារណាត់តាំងពិព័រណ៍អន្តរជាតិជលផលវៀតណាម ឆ្នាំ២០១៦ (VIETFISH ២០១៦)។ រូបថត៖ ថេអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសើនត (Son Toa) វៀតណាម ជាសហគ្រាសដែលមាន១០០%ដើមទុនរបស់ថៃ វិនិយោគផលិតកម្មមានប្រសិទ្ធភាពនៅវៀតណាម។ រូបថត៖ អាហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

“រាល់សមាជិកនៃតំបន់អាស៊ាន មិនអាចអភិវឌ្ឍន៍បានទេ ប្រសិនបើគ្រាន់តែពឹងផ្អែកទៅលើការទាញយកធនធានធម្មជាតិ និងពលកម្មសាមញ្ញ តែត្រូវផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត លើកខ្ពស់សមត្ថភាពប្រកួតប្រជែង ចូលរួមសង្វាក់ផ្គត់ផ្គង់សកលលោកស៊ីជម្រៅជាង និងឆ្ពោះទៅរកតម្លៃបន្ថែមខ្ពស់ជាង” លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់យ៉ាងនេះ ពេលចូលរួមសន្និសីទកំពូលអាជីវកម្មអាស៊ាន Bloomberg ឆ្នាំ២០១៦ បានប្រព្រឹត្តទៅនៅខែធ្នូកន្លងទៅ នាទីក្រុងហាណូយ។ នេះជាឆ្នាំទីបីហើយ ដែលសន្និសីទកំពូលអាជីវកម្មអាស៊ាន Bloomberg បានរៀបចំ ប៉ុន្តែនៅឆ្នាំដំបូង សន្និសីទទាក់ទាញថ្នាក់ដឹកនាំអាស៊ាន ក្នុងវិស័យអាជីវកម្ម ហិរញ្ញវត្ថុ រហូតដល់ស្ថាបនរដ្ឋាភិបាល ដែលមានវត្តមាននៅវៀតណាម អញ្ជើញមកចូលរួម ដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍសម្រេចបាននៅក្នុងតំបន់ ពិភាក្សាវិធានការដើម្បីឆ្លងកាត់នូវបញ្ហាប្រឈមមុខ និងកំណត់ឱកាសសំខាន់សម្រាប់កំណើន សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ សន្និសីទផ្តោត និងវាយតម្លៃ ពីគោលនយោបាយ ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) គោលនយោបាយក្នុងតំបន់សព្វថ្ងៃ ដំណាក់កាលអភិវឌ្ឍន៍បន្តទៅមុខរបស់វៀតណាម និងអាស៊ាន ពាណិជ្ជកម្មនិងវិនិយោគអន្តរព្រំដែននៅក្នុងតំបន់។ សិក្ខាសាលាពិភាក្សាលម្អិតផ្តោតទៅលើរាល់វិស័យកំណើន ដូចជាទំនិញប្រើប្រាស់ ហេដ្ឋារចនាសម្ពន្ធ ទំនិញនិងថាមពល ហិរញ្ញវត្ថុធនាគារ មធ្យោបាយឃោសនានិងបច្ចេកវិទ្យា។ លោក Parry Ravindranathan នាយកប្រតិបត្តិ Bloomberg Media អន្តរជាតិមានប្រសាសន៍៖ “វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ច ដែលមានសក្តានុពលខ្លាំងបំផុតនៅក្នុងតំបន់អាស៊ាន។ ការសហការអន្តរព្រំដែន រវាងក្រុមហ៊ុននិងប្រទេសនានានៅក្នុងតំបន់អាស៊ាន នឹងបានអាទិភាពជួរមុខ ពីព្រោះនេះជាកក្តាជម្រុញកំណើននិងអភិវឌ្ឍន៍”។ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មានប្រសាសន៍ថា អនុវត្តទស្សនវិស័យឆ្នាំ២០២៥ វៀតណាមកំពុងតែរួម ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន ប្តេជ្ញាចិត្តបន្តពង្រឹងនិងពង្រីក រឹងបន្តឹងជាងនេះទៅទៀត នូវភាពតភ្ជាប់អាស៊ាន ស្ថាបនាសហគមន៍អាស៊ានមួយដំណើរការតាមច្បាប់ ពិតប្រាកដឆ្ពោះទៅរកប្រជាជន ធានាល្អបំផុតនៅសិទ្ធិនិងផលប្រយោជន៍ជូនប្រជាជន មានទំនាក់ទំនងបើកទូលាយ ជាមួយដៃគូដែលមានតួនាទីនិងទីតាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសារសំខាន់ នៅទូទាំងតំបន់និងសកលលោក។ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថានៅក្នុងសន្និសីទកំពូលអាជីវកម្មអាស៊ាន Bloomberg ឆ្នាំ២០១៦។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទិដ្ឋភាពសន្និសីទ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម តាមនាយករដ្ឋមន្រ្តី អាស៊ានមិនត្រឹមជាទីផ្សារធំទូលាយ ដោយមានប្រជាជនជាង៦០០លាននាក់ នៅថែមទាំងជាតំបន់សេដ្ឋកិច្ច ដែលមានទម្រង់រូបភាព GDP សម្រេចជិត៣០០០ពាន់លានដូល្លាអាមេរិក កំពុងតែអភិវឌ្ឍន៍ខ្លាំងក្លា ជាមួយសហគមន៍សហគ្រាសអាស៊ានសកម្ម និងច្នៃប្រឌិត។ តួនាទីមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់ ឈានមុខគេគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទទួលបានការចូលរួមគាំទ្រនៃសហគមន៍សហគ្រាសអន្តរជាតិ រួមមានទាំងសម្ពន្ធក្រុមហ៊ុនលំដាប់ថ្នាក់លើពិភពលោក។ ជូនព័ត៌មានដល់វាគ្មិន សហគ្រាស នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មកដល់សព្វថ្ងៃវៀតណាម បានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលមធ្យម មានប្រជាជនជាង៩០លាននាក់ មានខឿនសេដ្ឋកិច្ចខ្លាំងក្លា។ ឆ្នាំ២០១៦ កំណើន GDP គិតស្មានសម្រេច៦,៣% មធ្យមដំណាក់កាល២០១៦ -២០២០ នឹងកើនឡើង៦,៥ទៅដល់៧% ពាណិជ្ជកម្មមានកម្រិតបើកខ្ពស់ ដោយសរុបតម្លៃឆ្នាំ២០១៦ កើន១,៧ដងGDP គិតស្មានសម្រេច៣៦០ពាន់លានដូល្លាអាមេរិក។ វៀតណាមកំពុងតែមានគម្រោងការវិនិយោគទុនផ្ទាល់ពីបរទេស ចំនួន២២.០០០គម្រោង ដោយសរុបដើមទុន៣០០ពាន់លានដូល្លាអាមេរិក។ ក្រៅពីនោះ វៀតណាមមាន៦០០.០០០សហគ្រាសកំពុងតែមានសកម្មភាព ៣,៥លានក្រុមអាជីវកម្មឯកជន កំពុងឆ្ពោះទៅរកគោលដៅ ដែលមានជាង១លានសហគ្រាសនៅឆ្នាំ២០២០។ ទន្ទឹមនោះ សមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០១៥ វៀតណាមបានចុះហត្ថលេខា ចូលរួម១២កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ដែលមានកម្រិតបើកស្តង់ដាខ្ពស់ បើកចេញបរិយាកាសសហប្រតិបត្តិការនិងអភិវឌ្ឍន៍ធំទូលាយ ជាមួយ៥៥ប្រទេសជាដៃគូ ក្នុងនោះមានប្រទេសនានានៅក្នុង G៧ ១៥/២០ប្រទេសក្នុងចំណុះ G២០។ អាស៊ានសាមគ្គីជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្លក់។ ក្នុងរូបថត៖ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨ នៅប្រទេសឡាវ។ រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម មិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងប្លក់ អាស៊ាននៅជម្រុញសហប្រតិបត្តិការជាមួយដៃគូខាងក្រៅតំបន់។ ក្នុងរូបថត៖ ថ្នាក់ដឹកនាំនៃប្រទេសនានានៅតំបន់អាស៊ាន និងរុស្ស៊ីចូលរួមវេទិកាសហគ្រាសអាស៊ាន - រុស្ស៊ីនៅទីក្រុងសូជី។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម ម៉ាឡេស៊ី និងថៃ ប្រចាំនៅប្រទេសអាល្លីម៉ង់ សហការរៀបចំសិក្ខាសាលា ជម្រុញអំពាវនាវហៅរកវិនិយោគចូលតំបន់អាស៊ាន។ រូបថត៖ ម៉ាញហុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលស្គាល់ពិភពលោកនិងតំបន់អាស៊ាន កំពុងតែប្រឈមមុខជាមួយបញ្ហាធំធេង លើវិស័យជាច្រើនខាងសន្តិសុខ សេដ្ឋកិច្ច អាហារ រូបិយប័ណ្ណ បម្រែបម្រួលអាកាសធាតុ គាំពារនិយម កំពុងមានហានិភ័យវិលត្រឡបសាឡើងវិញ...។ល។ ប៉ុន្តែ ការផ្លាស់ប្តូរឧស្សាហកម្មលើកទី៤ ក៏នាំមកនូវឱកាសងាយស្រួលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនោះ ប្រទេសនានាក្នុងតំបន់អាស៊ាន ត្រូវសាមគ្គីជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ច អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធគមនាគមន៍ និងសហការទន់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ ការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម វិនិយោគនិងសេវាកម្មឆ្លងដែន ស្ថាបនាទីផ្សារអាស៊ានឯកភាព មានប្រសិទ្ធភាព។ “សហគមន៍សហគ្រាសអាស៊ាន មានតួនាទីជាកម្មវត្ថុ ជាកម្លាំងចលនករនៃដំណើរការសហប្រតិបត្តិការសេដ្ឋកិច្ច និងជាតួនាទីផ្តួចផ្តើមនូវគំនិតច្នៃប្រឌិតផ្តើមអាជីវកម្ម បង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍពាណិជ្ជកម្មនិងវិនិយោគ” នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) សង្កត់ធ្ងន់។ ថ្លែងមតិមានបំណងចង់ឲ្យសហគ្រាស វិនិយោគិនក្រៅតំបន់ នឹងរកឃើញនូវឱកាសសហការមានប្រយោគរួម ជាមួយដៃគូអាស៊ាន លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអះអាងថា រដ្ឋាភិបាលវៀតណាម ក៏កំពុងតែខិតខំប្រឹងប្រែងកែលម្អបរិស្ថានវិនិយោគអាជីវកម្ម ស្វាគមន៍សហគ្រាសអាស៊ាននិងអន្តរជាតិទាំងអស់ ដែលបានជ្រើសវៀតណាម ជាទីកន្លែងវិនិយោគទំនុកចិត្ត និងទាក់ទាញ។ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានទទួលក្រុមសហគ្រាសប៉េរូ ដឹកនាំដោយរាជបុត្រ អង្គម្ចាស់ Pengiran Muda Abdul Quawi អញ្ជើញមកស្វែងរកឱកាសសហការនិងវិនិយោគនៅវៀតណាម។ រូបថត៖ ញ៉ានសាង់/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម និងក្រសួងសាធារណៈការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ប្រជុំពិភាក្សាផែនការសហការ តភ្ជាប់សេដ្ឋារចនាសម្ពន្ធគមនាគមន៍ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ រូបថត៖ យ័ញចន្តា/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្រុមហ៊ុន Unitel ជានិមិតរូបសហការលេចធ្លោមួយនៅក្នុងវិស័យទូរគមនាគមន៍វៀតណាម-ឡាវ។ រូបថត៖ ហ្វាងចឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម សម្ពន្ធក្រុមហ៊ុនថាយហ្វ័រ (Thai Hoa) របស់វៀតណាម បានវិនិយោគដាំកាហ្វេនិងកាវស៊ូនៅឡាវ។ រូបថត៖ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម សហគ្រាសនានានៅក្នុងតំបន់អាស៊ាន ចូលរួមផ្សារណាត់តាំងពិព័រណ៍អន្តរជាតិជលផលវៀតណាម ឆ្នាំ២០១៦ (VIETFISH ២០១៦)។ រូបថត៖ ថេអាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសើនត (Son Toa) វៀតណាម ជាសហគ្រាសដែលមាន១០០%ដើមទុនរបស់ថៃ វិនិយោគផលិតកម្មមានប្រសិទ្ធភាពនៅវៀតណាម។ រូបថត៖ អាហីវ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម