ដោយគោលបំណងធ្វើជូនក្មេងៗនូវប្រដាប់លេង ដែលមានលក្ខណៈច្នៃប្រឌិត ចេញពីវត្ថុធាតុរបស់វៀតណាមសុទ្ធសាធ វិចិត្រករ ង្វៀន វ៉ាន់ថាច់ (Nguyen Van Thach) (ហាណូយ) បានក្លាយដើមឫស្សី ទៅជាស្នាដៃឫស្សីសិល្បៈ។
វិចិត្រករ ង្វៀន វ៉ាន់ថាច់ (Nguyen Van Thach) ធ្វើប្រដាប់លេងជិតស្និទ្ធ នឹងបរិស្ថានដោយដើមឫស្សីសម្រាប់ក្មេងៗ។
ផ្ទះតូចមួយនៅក្រុងបុរាណហាណូយ តាំងពីពេលវិចិត្រករ ង្វៀន វ៉ាន់ថាច់ (Nguyen Van Thach) បានចូលនិវត្តន៍ រៀងរាល់ថ្ងៃរួមជាមួយនឹងប្រពន្ធ កាត់ខួង ដើមឫស្សី យកពីទន្លេដួង (Duong) និងក្វឹកអ្វាយ (Quoc Oai) សម្រាប់ធ្វើប្រដាបលេង ជូនក្មេងៗ និងអ្នកសួរទិញមួយចំនួន។
វិចិត្រករ ង្វៀន វ៉ានថាច់ (Nguyen Van Thach) រៀបរាប់ ពេលចូលនិវត្តន៍លោកចង់ធ្វើអ្វីមួយ ដើម្បីអាចបន្តគោលបំណងរបស់ខ្លួន ដោយឃើញក្មេងៗចូលចិត្តលេងប្រដាប់លេង ដែលទិញមកពីតង់ខាងក្រៅ ធ្លាប់ជាអ្នកសិក្សាវិចិត្រសិល្បៈ ហើយបានកូនប្រុសផ្តើមគំនិតគួរធ្វើអ្វីមួយ ដើម្បីស្វែងទៅរកកក្តាជិតស្និទ្ធជាមួយនឹងបរិស្ថាន ដូច្នេះលោកក៏បាននឹកទៅដល់ផលិតផលធ្វើចេញពីដើមឫស្សី។ ដំបូងលោកគ្រាន់តែធ្វើដើម្បីកូនចៅលេង បន្ទាប់មកពេលផុសលើបណ្តាញ មានមនុស្សមួយចំនួនសួររកទិញ យ៉ាងនេះលោកក៏ធ្វើបន្តសម្រាប់ដាក់លក់ទៅ។
វិចិត្រករថាច់ (Thach) រៀបរាប់ ដំណើរកែច្នៃបង្កើតបានជាស្នាដៃសិល្បៈប្រជាប្រិយ បំផុសគំនិតសម្រាប់ក្មេងៗ (ទាំងអ្នកមានវ័យចំណាស់) ចំពោះរូបខ្ញុំ គ្មានអ្វីដែលលំបាក ប្រសិនបើមិនចង់និយាយថាធម្មតានិងងាយធ្វើ។ ដើមឫស្សីធ្វើប្រព្រឹត្តិកម្ម កាត់ជាកង់ និងបន្ទះតូចៗ សម្រាប់សាងស្នាដៃសិល្បៈ។ ដំណាក់កាលបន្តទៀត នឹងផ្អែកលើការច្នៃប្រឌិតរបស់វិចិត្រករថាច់ (Thach) គឺចិត ខាត់ ក្រឡឹង ធ្វើឱ្យរលោង។ ពេលគ្រឿងប្រដាប់ដូចបំណង ពេលនោះលោកទើបយកវាទៅត្រាំនឹង hydrogen peroxide រាប់ម៉ោង ដោយគោលបំណងប្រឆាំងខ្មូត។
ត្រាំដើមឫស្សីរួចរាល់ វិចិត្រករយកកាំបិត រណា កាត់ចិតម្តងទៀតជាលើកចុងក្រោយ រួចប្រគំធ្វើជារូបរាងសត្វប្រជាប្រិយ។ ពេលមានស្នាដៃសិល្បៈដូចបំណង កិច្ចការចុងក្រោយរបស់វិចិត្រករថាច់ (Thach) ត្រូវធ្វើសម្រេច នោះគឺបាញ់ថ្នាំលើសត្វប្រដាប់លេង ដើម្បីប្រឆាំងសំណើម មុនពេលនាំវាយកទៅលក់។
ដោយគោលបំណងស្នាដៃផលិតផលប្រដាប់លេងប្រជាប្រិយរបស់ខ្លួន ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ឱ្យក្លាយទៅជាតំណជិតស្និទ្ធ មានប្រយោជន៍ រវាងស្នាដៃសិល្បៈ ដែលមានលក្ខណៈប្រជាប្រិយរបស់ខ្លួន ជាមួយកុមារ នៅនឹងគ្រួសាររបស់ពួកគាត់ផ្ទាល់ វិចិត្រករ ង្វៀន វ៉ាន់ថាច់ (Nguyen Van Thach) មិនត្រឹមតែបើកថ្នាក់បង្រៀនសម្រាប់ក្មេងនៅក្រុងហាណូយ នៅទាំងនាំយកចំណេះវិជ្ជានេះ បង្រៀនជូនអ្នកស្រុកអ្នកភូមិ ដែលនៅឆ្ងាយដាច់ស្រយាល របស់វៀតណាម៕
អត្ថបទ៖ ង៉ុនហា រូបថត៖ ខាញ់ឡុង និងឯកសារ
ប្រែសម្រួល៖ រីកើង