មិត្តភក្តិជាមួយនឹងវៀតណាម

កម្រងប្រមូលផ្តុំជួងគ្មានពីរ

ជាង១០ឆ្នាំប្រមូលផ្តុំ លោកប៊ូយឌឹកតឹម (Bui Duc Tam) (ទីក្រុងហូជីមិញ) ជាម្ចាស់កម្រងជួងជាង២០០​ប្រភេទ មាន​ដើម​កំណើត​មក​ពី​ប្រទេស​ជា​ច្រើន លើ​ពិភពលោក​។ ចំពោះ​លោក​​ការ​​ចំណូល​​ចិត្ត​នេះ​​ មិន​​ត្រឹមតែ​ទុក​សម្រាប់​សន្តាប់​សំឡេង​ជួង នៅទាំង​រក្សាបាន​តម្លៃពេល​វេលា​របស់​វា។

 ចៃ​ដន្យ​ថ្ងៃ​មួយ ចូល​ទៅ​ហាង​​​បញ្ចាំ​របស់​ ក្នុង​ឱកាស​ទៅ​បំពេញ​ការងារ​​ លោក​តឹម​ (Tam) បាន​ម្ចាស់​ហាង​ឧទ្ទេសនាម​អំពី​ជួង​ ដែល​មាន​អាយុ​កាល​ចំណាស់​ ហើយ​លោក​ក៏មិន​បាន​រំលង​ឱកាស នាំ​យក​​​វា​ធ្វើ​ជា​កម្មសិទ្ធិ​។ បន្ទាប់​ក្រោយ​មក​ ចំណូល​​ចិត្ត​លេង​ជួង​សន្សឹម​កើត​ឡើង​ រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ ឃើញ​ជួង​ចំណាស់​ លោក​ទិញ​យក​មក​ផ្ទះ​ ហើយ​មិត្ត​ភក្តិ​ដឹង​ក្តី​ចំណូល​ចិត្ត​នេះ​របស់​លោក ក៏​យក​មកជូន​ជា​អំណោយ​។ យ៉ាង​នេះ ក្នុង​អំឡុង​ជាង​១០ឆ្នាំ​ ជាមួយ​នឹង​ចំណូល​ចិត្ត​លេង​ជួង​ លោក​បាន​មាន​ជួង​គ្រប់​​ប្រភេទ​ របស់​វៀតណាម​ បារាំង​​អេស្ប៉ាញ ឥណ្ឌា ជប៉ុន ទីបេ ជាដើម​។​

លោក​តឹម​ ​(Tam) ចែក​រំលែក​ថា៖​ “​លើក​មួយ​ខ្ញុំ​ទៅ​វត្ត​ ហើយ​អង្គុយ​សំណេះសំណាល​ជាមួយ​នឹង​ព្រះសង្ឃ​ ខ្ញុំ​ទើប​ដឹង​លេង​ជួង​គឺលេង​សំឡេង​ ចំពោះ​អ្នក​បួស​សម្រេច​មគ្គផល​​ដូច​ព្រះសង្ឃ​ ពេល​ឮសំឡេង​ជួង​អាច​​ដឹក​នូវ​កម្លាំង​របស់​អ្នក​វាយ​ជួង​។ រីឯ​អ្នកចូល​ចិត្ត​​លេង​ជួង​​សាមញ្ញ​ដូច​ខ្ញុំ​ តែង​ចូល​ចិត្ត​ទិញ​ជួង​ចំណាស់​ ពីព្រោះ​ខ្ញុំ​គិត​តម្លៃ​របស់វា​ គឺ​​នៅត្រង់​​ពេល​វេលា​”។​



 ជាមួយនឹង​ចំណូល​ចិត្ត​លេង​ជួង​ មកដល់​សព្វថ្ងៃ លោក​ប៊ូយ​ឌឹក​តឹម​ (Bui Duc Tam) ​ជា​ម្ចាស់​នៃ​ជួង​ទាំង​២០០​ប្រភេទ​ របស់​ប្រទេសជាច្រើន​​លើ​ពិភពលោក​។​


 ចាប់ពី​ជួង​មាន​ទម្ងន់​ធ្ងន់​ ។ល។​


 រហូត​ដល់​ជួង​តូច​បំផុត​។​


 ជួង​ខ្យល់​សម័យ​បារាំង​​បាន​លោក​តឹម​​ ​(Tam) ប្រមូល​ផ្តុំ​។​


 ចំពោះ​លោក​តឹម​ ​(Tam) ប្រមូល​ផ្តុំ​​ជួង​ ជា​ការ​លេង​​កម្សាន្ត​សប្បាយ​ផង ជា​វប្បធម៌​ផង​ ម្លោះ​ហើយ​​​លោកតែង​មាន​ចំណូល​ចិត្ត​ស្វែង​យល់​។​


 ក្នុង​អំឡុង​ជាង​១០​ឆ្នាំ ចូល​ចិត្ត​ជាមួយ​ការ​លេង​សប្បាយ​នឹង​ជួង​ លោក​មាន​ជួង​គ្រប់​ប្រភេទ ​របស់​វៀតណាម ​បារាំង​ អេស្ប៉ាញ ឥណ្ឌា ជប៉ុន ទីបេ ជាដើម​ ។

 

 ប្រហែលជា​វ័យ​កុមារ​របស់​លោក​តឹម​ ​(Tam) បាន​ផ្សារភ្ជាប់​នឹងសំឡេង​​​ជួង​​នៃ​ឡាន​​ដឹក​ជញ្ជូន​ រត់​ជុំវិញ​​ព្រែក​ នៅ​ពេល​ព្រឹក​ព្រហាម​ ដើម្បី​ទទួល​នាំ​កុមារ​ឡើង​ទៅ​ទីក្រុង នៅ​បណ្តោយ​តាម​ភ្លឺ​ព្រែក​ ឬសំឡេង​ជួង​​​កង់នៃ​​​អ្នករត់​​​លក់​​ការ៉ែម​ ម្លោះ​ហើយ​មកដល់​ឥឡូវ​​ លោក​ក៏​ត្រៀម​ផ្តល់​ថ្លៃ​ប្រាក់​ខ្ពស់​​ដើម្បីទិញ​ជួ​ង​ចំណាស់​ របស់​​អ្នក​លក់ទំនិញ​តាម​ជញ្ចើម​ថ្នល់​សព្វថ្ងៃ​។ ប្រាក់​ចំណាយ​មិនតិច ទន្ទឹមនោះ​តែ​លោកតឹម ​​(Tam) គាប់​ចិត្ត​ជាមួយនឹង​ជួង ​បាន​​លោក​​យ​ក​មក​ព្យួរ​ទុក​ក្នុង​ផ្ទះ​ ហើយ​អាច​និយាយ​ថា​មិនអាច​ប្តូរជា​តម្លៃ​ប្រាក់​ពិតប្រាកដ​បាន។​

ប្រហែល​មិន​តិច​អ្នក​នឹង​ភ្ញាក់​ផ្អើល​ ពេល​បោះ​ជំហាន​ចូលទៅ​កាន់បន្ទប់​តូច​នៅ​ជាន់ទី​១ គឺ​មាន​ជួង​គ្រប់​ខ្នាត​ រូបរា​ងផ្សេងគ្នា​ ​​បាន​លោក​ព្យួរ​ជាជួរ​តាម​ជញ្ជាំង​ ឬ​ទុក​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅក្នុងទូ​កញ្ចក់​។ ជួង​​របស់​លោក​តឹម ​(Tam) ​នាំមក​សុទ្ធតែ​បាន​កត់ត្រា​ច្បាស់​អាសយដ្ឋាន​ ពេល​វេលា​ទិញ។ ​លោក​តឹម​កំពុងជាម្ចាស់​នៃ​​ជួង​ ​ដែលមាន​អាយុ​កាល​យូរ​ជាង​កន្លះសតវត្ស​រ៍​ រហូត​ដល់​អាយុកាល​រាប់ពាន់​ឆ្នាំ​។ ឧទ្ទាហរណ៍​ដូចជា​ជួង​ បាន​​​លោក​ទិញ​នៅ​​​ញ៉ា​ត្រា​ (Nha Trang) មាន​ប្រភព​មកពី​ខឿន​វប្បធម៌​​ចម្ប៉ា​ ឬ ជួង​តូច​ប៉ិន​បាតដៃ​ដែល​បាន​លោក​ទិញ​នៅ​ហ្វេ។ ពិសេស​លោក​ចូលចិត្ត​ជួង​​របស់​ទាហាន​អាមេរិក ចូល​រួម​ប្រយុទ្ធ​ នៅ​សមរភូមិ​​ភូមិ​ភាគ​ខាង​ត្បូង​វៀតណាម​ ឆ្នាំ​១៩៧២​ ដែល​លោក​បាន​​ឃើញ​ក្នុ​ងលើក​ទៅ​ផ្សារ​វត្ថុបុរាណ​សាយ​ហ្គន​។​

ប្រការ​គួរនិយាយ​ ក្នុង​ចំណោម​ជួង​ទាំ​ង​២០០​គ្រឿង​ ដែល​លោក​តឹម​​(Tam) កំពុងជា​ម្ចាស់​ នៃ​​ចំនួន​ជួង​នៅ​តំបន់​អ៊ឺរ៉ុប​ស្រូប​យក​ចំណែក​ច្រើន​ជាង​គេ​។ ពីព្រោះ​​រាល់​លើក​មាន​ឱកាស​ទៅ​ទ្វីប​អឺរ៉ុប​ទេសចរណ៍​ លោក​តែង​តែ​ធ្វើ​ដំណើរកម្សាន្ត​ទៅ​តាម​ហាង​វត្ថុបុរាណ​ និង​ វត្ថុអនុស្សាវរីយ៍​ខាងនោះ ស្វែង​រក​ទិញ​ជួង​​សម្រាប់​ហៅ​អ្នក​រត់​តុ​គិត​​លុយ​នៅ​ក្នុង​អាហារដ្ឋាន​ ជួង​ទ្វារ​ ឬ​ជួង​ព្យួរ​នឹង​កគោ​ សត្វ​ចៀមនៅលើ​វាល​ស្រែជាដើម​។​

​ជាង​១០ឆ្នាំ​ មាន​ជួង​អាយុកាល​ចំណាស់​​ជា​របស់​កម្មសិទ្ធិ​​ ​ហើយមាន​ប្រភព​មកពី​ប្រទេសជាច្រើន​ ជាមួយ​នឹង​បទពិសោធន៍​របស់ខ្លួន​ លោក​តឹម​ ​(Tam) ឱ្យ​ដឹង​ថា​​​ជួង​ប្រភេទ​​នីមួយ​ៗ ​​តែង​មាន​សំឡេង​បញ្ចេញ​ខុសពីគ្នា​ ផ្អែក​លើ​មាត់​ជួង​ ទុក​សម្រាប់​វាយ​ផ្សេង​គ្នា​។ មិនមែន​វាយកាន់តែ​ខ្លាំង​សំឡេង​ឮកាន់តែ​ពីរោះ​ ពេល​វាយ​ជួង​អ្នកលេង​ត្រូវ​មាន​ចិត្ត​ស្ងប់​ ទុកសន្តាប់​សំឡេង​ជួង​លាន់​ឮ​ ពីព្រោះ​ជួង​និង​សំឡេង​របស់វា​ គឺជា​លក្ខណៈ​វប្បធម៌​ពិសេស​នៃ​ខឿន​វប្បធម៌​ ប្រទេស​នីមួយៗ​​៕​


 រូបភាពជួងទាំង​២០០​ប្រភេទ​មកពី​ប្រទេស​ជាច្រើន​ ​លើ​ពិភពលោក​ ប្រមូល​ផ្តុំ​ដោយ​លោក​ប៊ូយ​ឌឹក​តឹម​ (Bui Duc Tam)។​






























 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ង្វៀន​ឡឹន


top