កម្មវិធីអាវផាយវៀតណាម-ភាពស្រស់ស្អាតជានិច្ច
បន្តបណ្ដាសកម្មភាពនៃពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី ៤ ឆ្នាំ ២០១៧ដោយមន្ទីរទេសចរណ៍ ទីក្រុងហូជីមិញ រួមសហការជាមួយសម្ព័ន្ធសមាគមនារីរៀបចំកម្មវិធី “ អាវផាយវៀតណាម-ភាពស្រស់ស្អាតជានិច្ច”។ កម្មវិធីនេះបានរៀបចំឡើងដើម្បីលើកសរសើរអ្នកគូរប្លង់ សិល្បករ ជាងកាត់ដេរ ដែលបានរួមគ្នា បង្កើតឡើងនិងរក្សាភាពស្រស់ស្អាត របស់អាវផាយវៀតណាម។ ចូលរួមកម្មវិធីនេះ អ្នកសម្ដែងម៉ូត Hong Quyen បានអោយដឹងថា៖
“ ខ្ញុំសប្បាយរីករាយណាស់ដោយបានចូលរួមពិធីបុណ្យអាវផាយទីក្រុងហូជីមិញ។ពាក់អាវផាយនេះ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង។សង្ឃឹមថា៖ នឹងមានកម្មវិធីដូច្នេះជាច្រើនថែមទៀត ដើម្បីរួមចំណែកលើកសរសើរអាវផាយប្រពៃណីរបស់វៀតណាម៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម