ព័ត៌មាន

កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញត្រូវបានសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់

នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភានីតិកាលទី១៥ នោះ សមាជិករដ្ឋាភិបាលរួមមាន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគាររដ្ឋ បានធ្វើការបំភ្លឺ និងបញ្ជាក់យ៉ាងច្បាស់លាស់អំពីកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។
 

សម័យប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ VNA)


ទាក់ទិននឹងដំណោះស្រាយសារពើពន្ធដើម្បីអនុវត្តកម្មវិធីនោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ តាមផែនការ ការកាត់បន្ថយពន្ធសម្រេចបាន ៦៤ ០០០ ពាន់លានដុង ខ្ពស់ជាង ៣ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២១ហើយការចំណាយថវិកាក៏ច្រើនបំផុតតាំងពីមុនមក។ លោករដ្ឋមន្ត្រីក៏បានពន្យល់ ចំពោះសំណើកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់សហគ្រាសជំនួសឱ្យការកាត់បន្ថយពន្ធលើតម្លៃបន្ថែម VAT ពីព្រោះការកាត់បន្ថយពន្ធលើតម្លៃបន្ថែម VAT នឹងជួយជំរុញការប្រើប្រាស់។

ទាក់ទិននឹង គោលនយោបាយរូបិយវត្ថុ ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong មានប្រសាសន៍ថា សក្តានុពលនៃគោលនយោបាយរូបិយវត្ថុក្នុងកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញនេះគឺតិចណាស់ ដោយភាគច្រើនផ្អែកលើគោលនយោបាយសារពើពន្ធ។ ដូច្នេះលោកស្រី Nguyen Thi Hong បានឲ្យដឹងថា នៅពេញបញ្ចេញទឹកប្រាក់តាមគោលនយោបាយសារពើពន្ធត្រូវធានានូវភាពបត់បែននៃគោលនយោបាយរូបិយវត្ថុ និងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍ទីផ្សារគោលនយោបាយរូបិយវត្ថុក្នុងប្រទេស។ គោលដៅគឺដើម្បីធានាថាកម្មវិធីនេះត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម


top