ព័ត៌មាន

កម្មវិធីសិល្បៈរំលឹកខួបអនុស្សាវរីយ៍លើកទី២២៩ជ័យជម្នះ Dong Da ប្រវត្តិសាស្ត្រ

​នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ចំទៅនឹងថ្ងៃទី៥នៃបុណ្យចូលឆ្នាំប្រពៃណីវៀត​​ណាម​) នៅ​សួនឧទ្យាន​ Tao Dan ខ័ណ្ឌ​ទី១ ទីក្រុងហូជីមិញ គណៈចា​ត់តាំងពិធីបុណ្យធំៗរបស់ទី​ ក្រុងហូ​ជីមិញ បានរៀបចំកម្មវិ​ធី ឆាក​ល្ខោន សំដៅ​រំលឹក​ខួបលើកទី​២២៩ នៃជ័យជម្នះ D​ong Da ប្រវត្តិសាស្ត្រ (១៧​៨៩​-២០១៨)។ 
 
កម្មវិធីនេះ បានបំផុស​ឡើងប្រពៃណី សាមគ្គី ស្មារ​តីអង់អាច​ក្លាហាន​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន​របស់វីរៈបុរស​អាវក្រ​ណាត់​ Quang Trung-Nguyen Hue ។ ជ័យជម្នះ Ng​oc Hoi-Dong Da បានក្លាយទៅជាមេរៀន​ មានតម្លៃ​សម្រាប់​ជំនាន់​យុវជនលើ​កំណាត់​ផ្លូវ​កសាងនិងការពារមាតុ ប្រទេស​។ លោក ស្រី Bui Th​i Mai ជនមួយ​រូបរស់​នៅខ័ណ្ឌទី​៤ ទីក្រុង​​ហូជីមិញ​បានឲ្យដឹងថា៖
 
​“កម្មវិធីឆាកល្ខោនសំដៅ រំលឹកខួបលើកទី២២​៩ នៃជ័យជម្នះ Dong Da ប្រវត្តិ ​សាស្ត្រគឺពោរ​ពេញទៅដោយ​អត្ថន័យ​សម្រាប់ប្រជាជន​វៀត ណាម។ ព្រឹត្តិការណ៍នេះ បាន​រំលឹកឲ្យមនុស្សគ្រប់រូបដឹងថា​ បុព្វបុរស​យើងបាន​រក្សានិង​កសាងប្រទេស​ជាតិ យ៉ាងដូចម្ត៉េច តា​មនោះយើង​ត្រូវមាន​មនសិការ​រក្សាមាតុ​ប្រទេស​ជាទីស្រ​ឡាញ់​”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 


top